ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ USAID ប្រកាសអំពីភាពជាដៃគូ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ USAID បានប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុន ឯកជនចំនួនពីរ ដើម្បីវិនិយោគរួមគ្នាលើច្រវ៉ាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សមត្ថភាពផ្ទុក ផលិតផលកសិកម្ម និង ភស្តុភារនៅកម្ពុជា។ ភាពជាដៃគូនេះ នឹងជំរុញការប្រកួតប្រជែង សេដ្ឋកិច្ចរ បស់ប្រទេសនិងបរិយាបន្ន ដោយបំពេញនូវចន្លោះប្រហោង នៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម ។

 

ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. (Khmer Cold Chain ) និងក្រុមហ៊ុន Amru Rice នឹងបង្កើត ធ្វើតេស្ត និងដំណើរការកន្លែងទុកដាក់ត្រជាក់ សេវាកម្មនិងសមត្ថភាពដឹកជញ្ជូនកសិកម្មនៅកម្ពុជា ដោយបង្កើតនូវ ច្រវ៉ាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងមានការគ្រប់គ្រងដោយសីតុណ្ហភាព។ ភាពជាដៃគូនេះ នឹងដោះស្រាយឧបសគ្គនៃប្រព័ន្ធទីផ្សារចំពោះឱកាសនាំចេញនិងនាំចូល ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពជ្រៀតចូលទីផ្សារសម្រាប់កសិករខ្នាតតូច និងធុរកិច្ចដែលដឹកនាំដោយស្ត្រីនិងយុវជន។

 

លោកស្រី Nancy J. Eslick នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ថា "ភាពជាដៃគូរបស់ USAID ជាមួយក្រុមហ៊ុនកម្ពុជា គឺជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ដូចនេះពួកគេអាច ធ្វើតេស្តនិងលើកកម្ពស់ដំណោះស្រាយជោគជ័យ ព្រមទាំងជំរុញការ វិនិយោគលើវិស័យកសិកម្ម ដើម្បីបង្កើនសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ។"

 

ក្នុងភាពជាដៃគូរយៈពេល២ឆ្នាំនេះ ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. ដែលជាក្រុមហ៊ុនបម្រើសេវាកម្មការ ភស្តុភារទុកដាក់ត្រជាក់ នឹងចូលរួមវិនិយោគមូលនិធិរបស់ខ្លួនចំនួនប្រមាណ ១លានដុល្លា សហរដ្ឋអាមេរិក និងបូករួមបន្ថែមមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវិស័យឯកជនប្រមាណ ១លានដុល្លា បន្ថែមទៀត ដើម្បីដំណើរការប្រព័ន្ធទុកដាក់ត្រជាក់ ដែលផ្តល់ឱ្យកសិករទទួលបាន តម្លៃប្រសើរជាងមុ នពីទំនិញរបស់ពួកគេ ឱ្យពួកគេអាចលក់ផលិតផលទៅកាន់អន្តរជាតិ និងធានាថាអ្នក ប្រើប្រាស់ ទទួលបាននូវទំនិញប្រកបដោយគុណភាពខ្ពស់។

 

ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនផលិតចំណីអាហារនិងជាពាណិជ្ជករដែលនាំចេញកសិផល ដូចជា អង្ករ ដំឡូងមី ស្វាយច័ន្ទី និងម្រេច នឹងវិន្និយោគដោយប្រើប្រាស់ទុនផ្ទាល់ខ្លួនចំនួនប្រមាណ ៦សែនដុល្លាអាមេរិក និងបូករួមមូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួនប្រមាណ ៤សែនដុល្លា បន្ថែមទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់នៅជិតការិយាល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍន៍កសិកម្ម ដោយបង្កើតកន្លែងទុកដាក់ត្រជាក់និងបណ្តាញ ភស្តុភារដល់អ្នកផ្គត់ផ្គង់កសិករ ខ្នាតតូច។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ចំពោះច្រវ៉ាក់ផ្គ ត់ផ្គង់បន្លែនេះ នឹងបង្កើនសក្តានុពលរបស់កសិករកម្ពុជា ក្នុងការផលិតកសិផលប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ក្នុងគោលបំណងកែលម្អសន្តិសុខស្បៀង បង្កើនប្រាក់ ចំណូលដល់ កសិករផលិត និងកាត់បន្ថយការពឹងផ្អែក របស់កម្ពុជាលើការ នាំចូលបន្លែពីក្រៅប្រទេស ។

 

សហវិនិយោគរបស់ទីភ្នាក់ងារ USAID មានគោលបំណងពង្រីកការអភិឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទៅដល់គ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង ដោយសារការចូល ទៅកាន់ ទីផ្សារផ្លូវការក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសមានកម្រិត។ ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការសម្របសម្រួលភាពជាដៃគូ និងសកម្មភាពនានា ដែលបង្កើនការលក់និងឱកាសការងារ ក្នុងវិស័យកសិកម្មនៅកម្ពុជា។

Add new comment

6 + 7 =