Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ទីក្រុងវ៉ាស៊ីនតុន សម្ព័ន្ធមិត្ត និងក្រុមហ៊ុនមីក្រូសូហ្វថ៍ បរិហារអំពីការវាយប្រហារតាមអ៊ីនធឺណិតក្នុងទ្រង់ទ្រាយធំដែលដឹកនាំដោយប្រទេសចិន
យោងតាមអាជ្ញាធរទទួលបន្ទុកសន្តិសុខអ៊ីនធឺណិត នៅសហរដ្ឋអាម៉េរិក កាណាដា ចក្រភព អង់គ្លេស អូស្រ្តាលី និងនូវែល ហ្សេឡង់ ព្រមទាំងក្រុមហ៊ុន មីក្រូសូហ្វថ៍ បរិហារក្រុម Volt Typhoon ដែលដឹកនាំដោយទីក្រុងប៉េកាំង ជ្រៀតចូលបណ្តាញហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតសំខាន់របស់សហរដ្ឋអាម៉េរិក មានជាអាទិ៍នៅលើកោះហ្គាម ដែលជាជម្រកនៃមូលដ្ឋានយោធាដ៏មានសារៈសំខាន់របស់អាម៉េរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វីក។
កាលពីថ្ងៃទី២៥ ខែឧសភា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបស្ចឹមប្រទេស បានចោទប្រកាន់តួអង្គអ៊ីនធឺណិតដ៏សំខាន់របស់ប្រទេសចិនដែលបានជ្រៀតចូលយ៉ាងសំងាត់លើហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតសំខាន់ៗ របស់អាម៉េរិក និងព្រមានថា យុទ្ធនាការស្រដៀងគ្នាអាចកើតមានឡើងនៅទូទាំងពិភពលោក។
នៅក្នុងគំនិតរួម អាជ្ញាធរទទួលបន្ទុកសន្តិសុខអ៊ីនធឺណិតនៅអាម៉េរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែល ហ្សេឡង់ បានព្រមានថា ក្រុមដែលមានសកម្មភាពឈ្នានីស ដែលទាក់ទងទៅនឹងតួអង្គបណ្តាញអ៊ីធឺណិតត្រូវបានដឹកនាំដោយសាធារណរដ្ឋប្រជាមានិតចិន មានឈ្មោះថា Volt Typhoon។ ពួកគេបានបន្ថែមថា ៖ “សកម្មភាពនេះជះឥទ្ធិពលលើបណ្តាញនៃវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅសហរដ្ឋអាម៉េរិក និងក្រុមដែលដឹកនាំការវាយប្រហារអាចនឹងប្រើបច្ចេកទេសដូចគ្នានៅក្នុងពិភពលោកទាំងមូល”។
នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយ ក្រុមហ៊ុន អាម៉េរិក មីក្រូសូហ្វត៍ បានពន្យល់ថា ក្រុម Volt Typhoon គឺសកម្មតាំងពីពាក់កណ្តាលឆ្នាំ២០២១ និងពួកគេដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅលើកោះ ហ្គាម ដែលជាជម្រកនៃមូលដ្ឋានយោធាអាម៉េរិក ដ៏មានសារៈសំខាន់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។ យុទ្ធនាការនេះ អាចផ្តល់ហានិភ័យនឹងធ្វើឲ្យច្របូកច្របល់សម្រាប់បណ្តាញទំនាក់ទំនងសំខាន់ៗ រវាងសហរដ្ឋអាម៉េរិក និងតំបន់អាស៊ី នៅអំឡុងវិបត្តិនាពេលអនាគត។
ក្រុមហ៊ុនបច្ចេកវិជ្ជាអាម៉េរិក បានបន្តឲ្យដឹងថា យុទ្ធធាការវាយប្រហារសំដៅលើវិស័យទំនាក់ទំនង ឧស្សាហកម្ម សេវាសាធារណៈ ការដឹកជញ្ជូន សំណង់ កងទ័ពជើងទឹក រដ្ឋាភិបាល បច្ចេកវិជ្ជាព័តមានវិជ្ជា និងការអប់រំ”។
យោងតាមក្រុមនេះ ឥរិយាបថដែលពិនិត្យឃើញ ផ្តល់យោបល់ថា មេគំរាមកំហែងមានគោលបំណងឈ្លបយកការណ៍ និងរក្សាការចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយមិនត្រូវបានគេដឹងក្នុងរយៈពេលដ៏យូរតាមដែលអាចធ្វើទៅបាន។
បើយោងតាមទីភ្នាក់ងារសន្តិសុខបស្ចឹមប្រទេស ការវាយប្រហារនេះ ប្រើប្រាស់ជាអាទិ៍ តាកតិចដែលគេហៅថា Living off the land LotL តាមរយៈនេះ អ្នកឈ្លានពានប្រើប្រាស់លក្ខណៈវិនិច្ឆ័យ និងឧបករណ៍នៃប្រព័ន្ធសត្រូវដែលវាជ្រៀតចូលទៅខាងក្នុងដោយមិនបន្សល់ទុកនូវដានណាមួយឡើយ។
អ្នកវាយប្រហារអាចប្រើប្រាស់ឧបករណ៍រដ្ឋបាលស្របច្បាប់ដើម្បីចូលទៅក្នុងប្រព័ន្ធសត្រូវដើម្បីស៊កបញ្ចូលស្រ្គីប ឬកូដដែលមានមេរោគ។
នាយិកានៃទីភ្នាក់ងារអាម៉េរិកនៃសន្តិសុខអ៊ីនធឺណិត និងសន្តិសុខហេដ្ឋារចនាសម្ព័ន លោកស្រី ជេន អៀស្ទើលី ក៏បានបញ្ចេញការព្រមានប្រឆាំងនឹងក្រុម Volt Typhoon។ លោកស្រី ជេន អៀស្ទើលី បានប្រកាសថា ៖ “ចាប់តាំងពីច្រើនឆ្នាំមកហើយ ប្រទេសចិនបានដឹកនាំប្រតិបត្តិការនៅក្នុងពិភពលោកទាំងមូលដើម្បីលួចកម្មសិទ្ធបញ្ញា និងទិន្នន័យរសើបនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស។
Add new comment