ណូវែលហ្សេឡង់កំពុងជម្លៀសប្រជាពលរដ្ឋដោយសារតែគ្រោះរញ្ជួយដី និងក្តីបារម្ភអំពីស៊ូណាមី

ប្រជាពលរដ្ឋណូវែលហ្សេឡង់រាប់ពាន់នាក់ នៅឆ្នេរភាគខាងកើតនៃប្រទេស ពោលគឺនៅលើកោះខាងជើង នៅថ្ងៃសុក្រនេះកំពុងតែត្រូវបានជម្លៀស ដោយសារតែកម្រិតនៃការញ័រញ្ជួយដីកំពុងតែកើតឡើង និងអាចបង្កើតបានជារលកស៊ូណាមិ។

នៅពេលនេះកម្មករ សិស្សនិស្សិត និងប្រជាពលរដ្ឋនៅក្នុងតំបន់ ដូចជា នៅ ណ័ឡេន (Northland) និងឆ្នេរ ផ្លេនធី (Bay of Plenty) កំពុងតែត្រូវបានសម្របសម្រួលដោយមន្រ្តីរដ្ឋបាលស៊ីវិល កំពុងតែសម្របសម្រួល និងជួយជម្លៀសពលរដ្ឋដោយសារតែរលករញ្ជួយនៅពេលនេះវាអាចនឹងបង្កើតជារលកស៊ូណាមិ ផ្ទុះឡើងនៅក្នុងកម្រិតទឹករលកកំពស់រហូតដល់ទៅ ៣ម៉ែត្រ លើសកម្រិតកំពស់ទឹករលកនៅពេលធម្មតា។

មិនទាន់មានរបាយការណ៍ដែលបញ្ជាក់នូវការខូចខាតដោយគ្រោះរញ្ជួយដីនេះត្រូវបានផ្សព្វផ្សាយនៅឡើយ ប៉ុន្តែគេដឹងថា នៅតំបន់ដែលមានការជម្លៀសមនុស្សចេញនេះ បានកើតមានរលករញ្ជួយចំនួន៣ដងរួចមកហើយ ដោយលើកទី១ គឺមានកម្លាំងប្រមាណជា ៨,១ រ៉ិចទ័រ និង ម្តងទៀត គឺ នៅកម្រិត ៧,៤ រ៉ិចទ័រ និង ចុងក្រោយ គឺមានកម្រិត ៧,២ រ៉ិចទ័រ។

កម្រិតញ័ររញ្ជួយនេះ វាបានកើតមានឡើង នៅចម្ងាយប្រមាណជា ៩០០ គីឡូម៉ែត្រពីឆ្នេរ ដែលវានឹងបង្កជាស៊ូណាមីដ៏ធំដែលអាចនឹងកើតមាននៅទីតាំងជាច្រើនកន្លែង៕

Add new comment

6 + 2 =