ដៃស្តាំលោក អាបេ ទំនងជានឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន

លោក យូស៊ីហ៊ីដេ ស៊ូហ្គា ( Yoshihide Suga) ដែលជានាយកខុទ្ធការល័យរបស់ លោក ហ្ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុនដែលទើបតែលាពីដំណែងដោយសារសុខភាពអាចនឹងក្លាយជានាយក រដ្ឋមន្រ្តីនៃប្រទេសនេះ ។

លោក យូស៊ីហ៊ីដេ ស៊ូហ្គា បានជាប់ឆ្នោតជាមេដឹកនាំថ្មីនៅក្នុងគណបក្សដែលគេជឿជាក់យ៉ាងប្រាកដថា ដំណែងនេះនឹងធ្វើឱ្យលោកកាន់តែមានភាពប្រាកដប្រជាក្នុងការជំនួសលោក អាបេ ក្នុងនាមជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស។

លោក យូស៊ីហ៊ីដេ ស៊ូហ្គា បានឈ្នះការគាំទ្រយ៉ាងងាយស្រួលដោយទទួលបានសំឡេង ៣៧៧ ក្នុងចំណោមសន្លឹកឆ្នោតសរុប ៥៣៤ ពីសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរី​និងអ្នកតំណាងក្នុងតំបន់។

គូប្រជែងរបស់គាត់គឺអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ស៊ីជីរូ អ៊ីស៊ីបា ( Shigeru Ishiba) និង លោក ហ្វូមីអូ កីស៊ីដា (Fumio Kishida) បានស្ថិតនៅឆ្ងាយពីគ្នា។

លោក យូស៊ីហ៊ីដេ ស៊ូហ្គា ត្រូវបានគេរំពឹងថានឹងឈ្នះការបោះឆ្នោតសភានៅថ្ងៃពុធហើយក្លាយជានាយករដ្ឋមន្រ្តីទទួលបន្តពីលោកអាបេដែលកំពុងលាលែងដោយសារហេតុផលសុខភាព។

លោក យូស៊ីហ៊ីដេ ស៊ូហ្គា ត្រូវបានគេអះអាងថា គឺជាកូនប្រុសកើតនៅក្នុងគ្រួសារកសិករជប៉ុនមួយរូប ប៉ុន្តែលោកបានតស៊ូរហូតទទួលបានដំណែងជាមេដឹកនាំបក្សនយោបាយ ប៉ុន្តែលោកគឺជាអ្នកដែលគាំ ទ្រយ៉ាងពេញទំហឹងនូវគោលការណ៍នយោបាយតាមគំរូរបស់ លោកអាបេ ។

Add new comment

6 + 6 =