ជប៉ុនផ្អាកការនាំចូលជ្រូកពីអាល្លឺម៉ង់

ជប៉ុនបានប្រកាសផ្អាកការនាំចូលសាច់ជ្រូកនិងជ្រូករស់ពីប្រទេសអាល្លឺម៉ង់ដោយសារតែករណី គ្រុនផ្តាស់សាយជ្រូក ដែលគេហៅថាគ្រុនផ្តាសសាយអាហ្រ្វិក ត្រូ​វបានរកឃើញនៅវត្តមានជ្រូក មានជំងឺនៅភាគខាងកើតនៃប្រទេសនេះ ។

ក្រៅពីប្រទេសជប៉ុនចេញ ប្រទេសចិន និង ប្រទេសកូរ៉ខាងត្បូង ក៏បានចេញបម្រាមហាមឃាត់ការនាំ​ចូលជ្រូកពីប្រទេសអាល្លឺម៉ង់ផងដែរ ក្រោយពេលដែលគេបានរកឃើញវត្តមានមេរោគគ្រុនផ្តាស់សាយ អាហ្រ្វិកនៅលើជ្រូកព្រៃនៅជិតព្រំដែននៃប្រទេសប៉ូឡូញ ។

ជប៉ុនត្រូវបានគេដឹងថា បាននាំចូលជ្រូកពីប្រទេសអាល្លឺម៉ង់ប្រមាណជា ៤០.២៤០ តោន ពោលគឺ មានចំណែកទីផ្សារប្រមាណជា ៣,៣ ភាគរយ នៃទីផ្សារនាំចូលសាច់ប្រមាណជា ១,២ លានតោនកាលពី ឆ្នាំ​២០១៩ កន្លងទៅ ។

Add new comment

15 + 0 =