ចិនប្រកាសបង្កើនល្បឿនកម្មវិធីអភិវឌ្ឍថាមពលខ្យល់និងពន្លឺព្រះអាទិត្យ

លោក ស៊ី ជីនភីង ប្រធានាធិបតីចិន បានប្រកាសនៅថ្ងៃអង្គារទី ១២ ខែ តុលា ឆ្នាំ​២០២១កន្លងទៅនេះថា ប្រទេសចិនកំពុងតែបង្កើនកម្មវិធីអភិវឌ្ឍការងារថាមពលដោយប្រើខ្យល់និងពន្លឺព្រះអាទិត្យ ។​

លោកបានអះអាងថា គម្រោងដ៏មហិមានេះគ្រោងនឹងពន្លឿនការសាងសង់នៅឯមូលដ្ឋានទាញថាមពលខ្យល់និងថាមពលព្រះអាទិត្យទ្រង់ទ្រាយធំនៅក្នុងតំបន់វាលខ្សាច់របស់ខ្លួន ដែលស្ថិតនៅ ភូមិភាពពាយ័ព្យរបស់ប្រទេស ។

លោក ស៊ី បានប្រាប់វេទិកាជីវៈចម្រុះរបស់អង្គការសហប្រជាជាតិដែលគេបានរៀបចំនៅក្នុង ទីក្រុងគុនមីងយ៉ាងនេះថា ដំណើរការសាងសង់នៅដំណាក់កាលដំបូងនៃគម្រោងនេះបានកំពុងតែចាប់ផ្តើមនាពេលថ្មីៗនេះ។

លោកបានបន្តថា គម្រោងដំណាក់កាលដំបូងនេះ អាចនឹងនាំឲ្យចិន អាចទាញយកថាមពលពីខ្យល់ និង ពន្លឺព្រះអាទិត្យ មានវិសាលភាពរហូតដល់ទៅ ចំនួន ១០០ ជីហ្គាវ៉ាត់។

នៅពេលនេះ ចិនកំពុងតែប្តេជ្ញាចិត្តបង្វែរប្រភពថាមពល ពីធ្យូងថ្ម មកកាន់ថាមពលដើរដោយវ៉ារីអគ្គិសនី ហើយកំពុងតែចាប់ផ្តើមទាញយកថាមពលពីខ្យល់ និង​ពន្លឺព្រះអាទិត្យ៕

Add new comment

7 + 2 =