ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងជំងឺអុតស្វា ត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការ

មន្ទីរពិសោធន៍របស់ក្រុមហ៊ុនដាណឺម៉ាក ដែលមានឈ្មោះថា Bavarian Nordic ជាក្រុមហ៊ុនផលិតវ៉ាក់សាំងដែលមានអាជ្ញាប័ណ្ណប្រឆាំងនឹងអុតស្វា បានប្រកាសថា ខ្លួនកំពុងតែត្រៀមខ្លួនដើម្បីបំពេញតម្រូវការ ខណៈដែលជំងឺកម្រនេះកំពុងរីករាលដាលនៅជុំវិញពិភពលោក។

លោក រ៉ូលហ្វ សាស សរ៉េនសេន ( Rolf Sass Sorensen) អនុប្រធានក្រុមហ៊ុន បាននិយាយដោយស្នាមញញឹមនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យានៅទីក្រុង ខូបផែនហាហ្គេន ( Copenhagen) ថា «ការយល់ព្រមដែលយើងទទួលបានក្នុងឆ្នាំ ២០១៩ នៅពេលដែលយើងលក់បានត្រឹមតែពីរបីរយដូស នៅពេលនោះ នឹងមានតម្រូវការខ្ពសសម្រាប់សុខភាពអន្តរជាតិ»។

ក្រុមហ៊ុន Bavarian Nordic ដែលពីមុនមិនស្រូវមានគេស្គាល់ ត្រូវ​បានគេ​ចាប់អារម្មណ៍ បន្ទាប់ពីមានការ​ភ្ញាក់​ផ្អើល​ដោយសារតែ​ការ​រីក​រាល​ដាល​ភ្លាមៗ​របស់​ជំងឺ​អុតស្វា​កាល​ពី​ដើម​ឆ្នាំ​នេះ​ទៅ​កាន់​ប្រទេស​រាប់​សិប​នៅ​ក្រៅ​អាហ្វ្រិក​ខាង​លិច និង​កណ្តាល​ជា​កន្លែង​ដែល​វា​ធ្លាប់​ត្រូវ​បាន​រកឃើញ។

លោកនិយាយថា លោកមានទំនុកចិត្តថាក្រុមហ៊ុនអាចបំពេញតម្រូវការសកលបាន ទោះបីជាវាមានរោងចក្រផលិតតែមួយក៏ដោយ។

លោកបានប្រាប់សារព័ត៌មាន នៅក្នុងបទសម្ភាសន៍មួយថា ៖ «ជាមួយនឹងតម្រូវការបច្ចុប្បន្ន យើងអាចផ្គត់ផ្គង់ទីផ្សារពិភពលោកបានយ៉ាងងាយស្រួល។ យើងមានថ្នាំ ដែលយើងអាចដាក់ចូលទៅក្នុងដប និងធ្វើឱ្យប្រាកដថាការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះត្រូវបានដោះស្រាយ»។

ក្រុមហ៊ុន Bavarian Nordic មានសមត្ថភាពផលិតវ៉ាក់សាំងប្រចាំឆ្នាំ ៣០ លានដូស៕

Add new comment

2 + 17 =