Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ក្រុមលោកអភិបាលនៃព្រះសហគមន៍វៀតណាមបានគូសបញ្ជាក់ពីការពង្រឹងការរួបរួម សម្រាប់កម្មវិធីអប់រំជំនឿនៅឆ្នាំក្រោយ
ក្រុមលោកអភិបាលនៃព្រះសហគមន៍វៀតណាមបានប្រកាស នៅឯអង្គសន្និសីទក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកវៀតណាម បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បូជាចារ្យ បងស្រី និងគ្រហស្ថ ដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់តាមរយៈការបង្កើនការអប់រំជំនឿ ។
ការប្រកាសនេះបានធ្វើឡើងដោយ ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកវៀតណាមដែលមានទាំងអស់ ២៧ ភូមិភាគនៅក្នុងសមាជលើកទី ១៥ ដែលរៀបចំឡើងដើម្បីពិភាក្សាអំពី «ការពង្រឹងការរួបរួម» និងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កម្មវិធីអប់រំជំនឿនៅឆ្នាំ២០២៣ ពីថ្ងៃទី ០៣ ដល់ ០៧ ខែ តុលា កន្លងទៅ ។
មកដល់ពេលនេះវៀតណាមជាប្រទេសដែលមានពលរដ្ឋប្រកាសនិងគោរពព្រះពុទ្ធសាសនាមួយ តែប្រជាជាតិនេះក៏ មានអ្នកដែលគោរពនិងមានជំនឿលើព្រះនាងម៉ារី ព្រះយេស៊ូ ប្រហែលជា ៧ លាននាក់ ដោយត្រូវបែងចែកជា ២៧ ភូមិភាគ ក្រោមការគ្រប់គ្រងដោយអគ្គភូមិភាគចំនួន ៣ និង មានព្រះសហគមន៍សរុបចំនួន ៣.០៧៣ កន្លែង និង មានបូជាចារ្យជាង ៣០០០ នាក់៕
Add new comment