កូរ៉េខាងត្បូងនឹងដាក់ពង្រាយថ្នាំគ្រាប់ Pfizer ខណៈដែលរលកនៃការចម្លងអូមីក្រុងកំពុងលេចចេញ

People wearing masks to prevent contracting COVID-19 walk on a street in downtown Seoul, South Korea, Jan 5, 2022. (Photo: REUTERS/Heo Ran)

មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមព្យាបាលអ្នកជំងឺកូវីដ-១៩ ជាមួយនឹងថ្នាំគ្រាប់ប្រឆាំងមេរោគរបស់ Pfizer នៅថ្ងៃសុក្រ ទី១៤ ខែមករា ខណៈដែលការព្រួយបារម្ភកើនឡើងនូវការរីករាលដាលការឆ្លងដោយសារមេរោគអូមីក្រុង ។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ បាននិយាយថា យ៉ាងហោចណាស់ថ្នាំចំនួន ​២១.០០០ គ្រាប់ ដែលមានឈ្មោះថា Paxlovid បានមកដល់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចែកចាយទៅកាន់ឱសថស្ថានប្រហែល ២៨០ កន្លងែងនិងមជ្ឈមណ្ឌលព្យាបាលតាមផ្ទះចំនួន ៩០ កន្លែង ។

លោក គីម គីណាម (Kim Ki-nam) មន្ត្រី ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ដោយគិតពីការឆ្លងកាន់តែខ្ពស់របស់ អូមីក្រុង ថ្នាំគួរតែដើរតួនាទីដ៏មានអត្ថន័យក្នុងការទប់ស្កាត់ចំនួនអ្នកជំងឺដែលនឹងវិវត្តន៍ទៅជារោគសញ្ញាធ្ងន់ធ្ងរ»។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ  បាននិយាយថា ថ្នាំនេះនឹងត្រូវបានប្រើដើម្បីព្យាបាលមនុស្សច្រើនជាង ១០០០ នាក់ក្នុងមួយថ្ងៃ ជាមួយនឹងក្រុមអាទិភាព រួមទាំងអ្នកជំងឺដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ អ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ និងអ្នកដែលមានភាពស៊ាំថយចុះ។

ថ្នាំគ្រាប់ចំនួន ១0,000 ផ្សេងទៀតត្រូវបានគេរំពឹងថានឹងមកដល់នៅចុងខែនេះ។ Paxlovid ត្រូវបានគេអះអាងថា មានប្រសិទ្ធភាពជិត ៩០ ភាគរយក្នុងការការពារការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកាត់បន្ថយអត្រាមរណភាព ហើយទិន្នន័យបានបង្ហាញថាវារក្សាប្រសិទ្ធភាពប្រឆាំងនឹងអូមីក្រុង។

ប្រទេសកូរ៉េខាងត្បូងបាននឹងកំពុងស្វែងរកឧបករណ៍ និងឱសថបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនូវការឆ្លងមេរោគដែលបណ្តាលមកពីអូមីក្រុង។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ប្រទេសដែលមានប្រជាជនចំនួន ៥២ លាននាក់បានស្ថិតក្នុងចំ​ណោ​មប្រទេសដែលទទួលជោគជ័យក្នុងការកាត់បន្ថយចំនួនអ្នកមានជំងឺកូវីដ១៩ ដោយមានករណីឆ្លងត្រឹមតែចំនួន ៦៨៩.០៣០ នាក់ ហើយអ្នកស្លាប់មានតែ ៦.២១០ នាក់៕

Add new comment

2 + 15 =