Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ការីតាសក្រូអាតរកវិធីបំបែកវដ្តនៃភាពក្រីក្រអន្តរតំណពូជ
នៅពេលដែលចំនួនគ្រួសារដែលប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុកាន់តែកើនឡើង អង្គការការីតាសនៅក្នុងប្រទេសក្រូអាតកំពុងស្វែងរកការមធ្យោបាយបំបែកវដ្តនៃភាពក្រីក្រអន្តរបន្តពូជ ដោយការផ្តល់ជំនួយជាចំណេះនិងជំនាញវិជ្ជាជីវៈដល់ឪពុកម្តាយ និងកូន ដែលស្ថិតនៅក្នុងស្ថានភាពលំបាក ។
តាមរយៈវ៉ាទីកង់ញូវ អង្គការនេះបានលើកឡើងថា កុមារដែលធំឡើងនៅក្នុងគ្រួសារដែលមានបញ្ហាសង្គម និងសេដ្ឋកិច្ច ទំនងជាជួបប្រទះនឹងភាពក្រីក្រនៅពេលដែលពួកគេចម្រើនវ័យធំធាត់ជាមនុស្សពេញវ័យ។
ភាពក្រីក្រកំពុងតែបង្ករផលប៉ះពាល់ដល់ធនធានដែលឪពុកម្តាយ អាចវិនិយោគលើតម្រូវការ និងការអប់រំរបស់កូនៗ ដូច្នេះពួកគេប្រហែលជាមិនអាចទទួលបានជំនាញដែលត្រូវការដើម្បីបំបែករង្វង់ដ៏អាក្រក់នៃភាពក្រីក្របានទេ ។
ដើម្បីបំបែក ឬកាត់ផ្តា់វ័ដ្តនៃការបញ្ជូនភាពក្រីក្រដល់កុមារជំនាន់ថ្មី អង្គកាការីតាសនៅប្រទេសនេះ កំពុងផ្តល់ទាំងជំនួយសម្ភារៈ និងការណែនាំ វិជ្ជាជីវៈ ដល់ក្រុមគ្រួសារតែកំពុងតែប្រឈមមុខនឹងហានិភ័យ។
លោក ដេននីស ម៉ាស្លូវ (Denis Maslov) នាយកកម្មវិធីអង្គការការីតាស បានពន្យល់ថា មនុស្សកាន់តែច្រើនឡើងមិនត្រឹមតែស្វែងរកជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការណែនាំប្រកបដោយវិជ្ជាជីវៈ ហើយឪពុកម្តាយបានសុំជំនួយ និងការគាំទ្រសម្រាប់ខ្លួនពួកគេ និងកូនៗរបស់ពួកគេ។
លោកបានបន្តថា ដោយមើលឃើញបញ្ហានេះ អង្គការបាន ធ្វើការជាមួយអ្នកជំនាញក្នុងការអប់រំ និងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ។
លោកបានបន្តថា ក្រុមការងារនៃអង្គការការីតាសបានសម្រេចចិត្តឆ្លើយតបនឹងបញ្ហានេះដោយផ្តល់ជំនួយប្រកបដោយវិជ្ជាជីវៈដល់ឪពុកម្តាយ និងកូនៗរបស់ពួកគេ ។
អង្គការការីតាសព្យាយាមស្វែងយល់ពីសក្តានុពលនៃជំនាញតាមគ្រួសរហើយបន្ទាប់មក អភិវឌ្ឈន៍ជំនាញនោះផ្ទាល់ ដោយរួមមានជំនាញសិប្បកម្ម និង ហត្ថកម្មផ្សេងៗ។
លោកបានបន្តថា មកដល់ពេលនេះ អង្គការបានធ្វើការងារនេះជាមួយនឹងក្រុមគ្រួសារសរុប ១៣៣ គ្រួសារ៕
Add new comment