ករណីបរិហាកេរ្តិ៍​ជាសាធារណេៈ និង​ សមគំនិតបរិហាបង្កាច់កេរ្តិ៍៖ តុលាការបានចេញដីកាហៅស្ត្រីលក់ផលិតតាមអនឡាញម្នាក់ឈ្មោះ ស្រី សុនិតា និងម្ចាស់ហាងលក់ផ្កា Embassy

សាលាដំបូងរាជធានី​ បានចេញដីកាហៅស្ត្រីលក់ផលិតតាមអនឡាញម្នាក់ ស្រី សុនិតា (Sonita Mako) និងម្ចាស់ហាងលក់ផ្កា Embassy ឈ្មោះ រ៉ុន រ៉ូប៊ីនណា ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១០ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីសាកសួរអំពីដំណើររឿងបរិហាកេរ្តិ៍ជាសាធារណៈ និងសមគំនិតបរិហាបង្កាច់កេរ្តិ៍ និងពីបទជេរផ្សេងៗ តាមដីកាកោះនេះ ចេញដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានរិះគន់ថា  Sonita mako ជាក្មេងទំនើង  មើលងាយផ្លូវច្បាប់  ដើរជេរប្រមាថ  និងមួលបង្កាច់  បរិហាកេរ្តិ៍គេជាសាធារណៈច្រើននាក់មកហើយ ទង្វើនេះជាទង្វើអសីលធម៍ដែល ធ្វើអោយប៉ះពាល់កិតិ្តយសសេចក្តីថ្លៃថ្នូរស្រ្តីខ្មែរ។

ជនរងគ្រោះបានដាក់ពាក្យប្តឹងឈ្មោះ ស្រី សុនីតា (គណនីហ្វេសប៊ុក Sonita Mako) ពីបទបរិហារបង្កាច់កេរ្តិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ និងប្តឹងឈ្មោះ រ៉ុន រ៉ូប៊ីនណា (គណនីហ្វេសប៊ុក ឈ្មោះ Rob Binarun) ពីបទផ្សំគំនិតបរិហាបង្កាច់កេរ្តិ៍៕

Add new comment

12 + 2 =