កម្មវិធីទិកតុ (TikTok) ប្តឹងលោកត្រាំចេញបម្រាមហាមដំណើរការកម្មវិធីនេះទៅតុលាការ

TikTok កំពុងស្នើឱ្យចៅក្រមរារាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមរដ្ឋការលោកប្រធានាធិបតីដូណាល់ត្រាំ ដែល​រារាំងកម្មវិធីដោនលូតវីដេអូខ្លីៗបែបកំសាន្តដែលគេចូលចិត្តប្រើប្រាស់កម្មវិធីនេះ។

អ្នក​គ្រប់​គ្រងកម្មវិធីមួយនេះ បានស្នើសុំចៅក្រមសហរដ្ឋអាមេរិកនៅថ្ងៃពុធ រារាំងបទបញ្ជារដ្ឋបាលលោក ត្រាំ ដែលនឹងតម្រូវឱ្យក្រុមហ៊ុន Apple Inc AAPL.O និង Google GOOGL.O របស់ Alphabet Inc ដកកម្មវិធីចែករំលែកវីដេអូខ្លីៗសម្រាប់ការទាញយកថ្មីដែលបានចូលជាធរមានកាលពីថ្ងៃអាទិត្យ។

ចៅក្រមសហព័ន្ធនៅសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃសៅរ៍ក៏បានចេញសេចក្តីបង្គាប់បឋមមួយដែលរារាំងបទបញ្ជារបស់ក្រសួងពាណិជ្ជកម្មអាមេរិក ពីការចូលជាធរមានកាលពីថ្ងៃអាទិត្យលើកម្មវិធី ០៧០០.HK WeChat របស់ក្រុមហ៊ុន Tencent Holdings។

ក្រុមមន្ត្រី អាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិកាំង ១០០ លាននាក់ដែលប្រើកម្មវិធីនេះត្រូវបានបញ្ជូនទៅរដ្ឋាភិបាលចិន។

កាលពីថ្ងៃសៅរ៍រដ្ឋបាលអាមេរិក បានប្រកាសពន្យាពេលមួយសប្តាហ៍សម្រាប់ការអនុវត្តដាក់បម្រាមកម្មវិធី TikTok ដោយលើកឡើងពី“ ការវិវឌ្ឍន៍វិជ្ជមានថ្មីៗ” ក្នុងកិច្ចពិភាក្សាអំពីជោគវាសនានៃប្រតិបត្តិការរបស់សហរដ្ឋអាមេរិក។

TikTok បាននិយាយថា ការរឹតត្បិតនេះ មិនដោយការ​ព្រួយបារម្ភអំពីសន្តិសុខជាតិពិតប្រាកដនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារការពិចារណានយោបាយទាក់ទងនឹងការបោះឆ្នោតទូទៅនាពេលខាងមុខ។

TikTok បាននិយាយថា ប្រសិនបើបទបញ្ជាមិនត្រូវបានរារាំង ជនជាតិអាមេរិករាប់រយលាននាក់ដែលមិនទាន់បានទាញយក TikTok នឹងត្រូវគេបិទចេញពីសហគមន៍អ៊ីនធឺណេតដ៏ធំនិងចម្រុះនេះ នៅរយៈពេល ប្រមាណជាប្រាំមួយសប្តាហ៍មុនការបោះឆ្នោតជាតិ។

ម្ចាស់ក្រុមហ៊ុន TikTok របស់ចិនគឺ ByteDance បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងកាន់កាប់ ៨០% នៃក្រុមហ៊ុន TikTok Global ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីរបស់សហរដ្ឋអាមេរិក ដែលនឹងកាន់កាប់ប្រតិបត្តិការភាគច្រើនរបស់កម្មវិធីនៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះ បានបន្ថែមថា ក្រុមហ៊ុនថ្មីនោះនឹងក្លាយជាសាខារបស់ខ្លួន៕

https://www.reuters.com/article/us-usa-china-tiktok-lawsuit/tiktok-asks-...

Add new comment

1 + 13 =