កម្ពុជាអរគុណអាមេរិក ចំពោះការផ្តល់ប្រាក់ ១១លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាលំបាកកូវីដ-១៩

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ធ្វើការអរគុណដល់ភាគីសហរដ្ឋអាម៉េរិក សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលគិតជាទឹកប្រាក់ចំនួនប្រមាណ ១១លានដុល្លារអាមេរិក ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​អរគុណ​ដល់​ភាគី​សហរដ្ឋ​អាម៉េរិក សម្រាប់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ១១​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ជួយ​ដោះស្រាយ​​​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​ខួប​ លើក​ទី​២៤៤ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក កាលពី​ល្ងាច​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្តែង​នូវ​ការអបអរសាទរ និង​ការ​ជូនពរ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

ជា​មួយ​គ្នានេះ លោក​ បាន​លើកឡើង​ថា ទិវា​នេះ​ពិតជា​ឱកាស​ដ៏​វិសេសវិសាល​មួយ ដោយហេតុថា ការ​ប្រារព្ធ​ខួប​លើក​នេះ ក៏​ជាការ​ប្រារឰ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត ​រវាង​ប្រទេស​កម្ពុជា​និង អាមេរិក​ផងដែរ​។

​លោករដ្ឋមន្ត្រី​ បាន​រម្លឹក​អំពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ តាមរយៈ​លទ្ធផល​ជា​ផ្លែផ្កា រាប់បញ្ចូល​ទាំង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយ​បោសសំអាត​មីន ក៏ដូចជា​កម្មវិធី​រវាង ប្រជាជន និង​ប្រជាជនជាដើម​។ តួយ៉ាង ថ្មីៗ​នេះ ការសុំ​ចូល​ចត​របស់​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​សមុទ្រ​ក្រុងព្រះសីហនុ​ពិតជា​ផ្សារភ្ជាប់​ដួងចិត្ត​របស់​ប្រជាជន​ទាំង​២​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​ការដាក់ចេញ​នូវ​ប្រធានបទ​ចំនួន​១២​ផ្សេងគ្នា ដែល​នឹងត្រូវ​រៀបចំ​ធ្វើឡើង​ដើម្បី​អបអរសាទរ​ដល់​ខួប​លើក​ទី​៧០​នៃ​ប្រទេស​ទាំងពីរ​។​

ឆ្លៀត​ក្នុងឱកាស​នោះ លោក បាន​ជម្រាបជូន​អង្គពិធី​អំពី​សមិទ្ធផល​ជាទី​ពេញចិត្ត​មួយចំនួន​ដែល​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា​នាពេល​កន្លងមក រួមមាន​៖ ការភ្ជាប់​ចំណង នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផ្អែកលើ​ការគោរព​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក និង​ការគោរព​គ្នា ក៏ដូចជា​បន្ត​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​, កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​ការអប់រំ និង​ពាក់ព័ន្ធ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ទំហំ​ពាណិជ្ជកម្ម​សរុប​បាន​កើនឡើង​ប្រមាណ​៣៧% ឆ្នាំ​២០១៩ ធៀប​ឆ្នាំ​២០១៨ ដែ​លឹ​មានតម្លៃ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ដល់ ៥,៨​ពាន់​លាន​ដុល្លារ​។

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ទីភ្នាក់ងារ យូ​សេត (USAID) នៅ​ឆ្នាំ​២០១៩ ដែលមាន​ទឹកប្រាក់​ចំនួន ៥៦​លាន​ដុល្លារ សម្រាប់​គាំទ្រ​វិស័យ​សុខាភិបាល ការ​អប់រ កសិកម្ម និង​បរិស្ថាន​៕

Add new comment

4 + 7 =