
អ្នកនេសាទបរិច្ចាគត្រីគល់រាំងដល់គម្រោងអភិរក្ស
អ្នកនេសាទនេសាទឧស្សាហកម្មដាយត្រី នៅគន្លងទី៤ដេ បានបរិច្ឆាកត្រីគល់រាំង ចំនួន ៤ក្បាល ដល់គម្រោង។ ត្រីគល់រាំងទាំង៤ក្បាលនោះ មានទម្ងន់ខុសៗគ្នា មានដូចជា ទម្ងន់ ១៥គីឡូក្រាម ចំនួនពីរក្បាល ទម្ងន់ ១៧គីឡូក្រាម ចំនួន ១ក្បាល និង ទម្ងន់ ២១គីឡូក្រាម ចំនួន១ក្បាល។
យោងសេចក្តីប្រកាសរបស់ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គកាលពីម្សិមិញ បានអោយដឹងថា ដោយសារបច្ចុប្បន្ននេះ គឺជារដូវទឹកសម្រក មិនអាចលែងភ្លាមៗ បាន គម្រោងបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប របស់រដ្ឋបាលជលផល បានដឹកជញ្ជូនត្រីទាំងបួនក្បាលនេះ ទៅថែបំប៉ននៅក្នុងស្រះ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតនៅក្នុងឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង។
ត្រីគល់រាំងទាំងបួនក្បាលនេះ នឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ នាពេលសមស្រប ក្នុងរដូវទឹកតំឡើងនាឆ្នាំក្រោយ៕



Add new comment