អាកាសធាតុ ៖ មួយថ្ងៃសម្រាប់ពិភពលោកថ្មី និងការរៀបចំដើម្បីអនាគត

នៅទីក្រុងទូលូ ប្រទេសបារាំង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព្រឹត្តិការណ៍ពិភពលោកថ្មី នឹងជួយបញ្ជាក់ច្បាស់អំពីរបៀបដ៏ប្រសើរដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនកម្តៅផែនដី និងរបៀបដែលទីក្រុង តំបន់នានា វិស័យអប់រំ សហគ្រាស នឹងអាចសម្របខ្លួនទៅនឹងការប្រឈមមុខថ្មីនេះ។

ទឹកជំនន់បានពន្លិចប្រទេសអាឡឺម៉ង និងប្រទេសក្រិក បន្ទាប់ពីរលកកម្តៅខ្លាំងបានវាយប្រហារភាគលិចប្រទេសកាណាដា និងអគ្គីភ័យឆេះព្រៃនៅតំបន់ស៊ីបេរី ក៏ដូចជា នៅជុំវិញ សមុទ្រមេឌីទែរ៉ាណេ...។ បន្ទាប់ពីការបញ្ចេញរបាយការណ៍ចុងក្រោយ នៃក្រុមអ្នកជំនាញអន្តររដ្ឋភិបាលនៃបរិស្ថាន ទិវាវិទ្យាសាស្រ្ត និងអាកាសធាតុមួយ ក៏បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១ នៅទីក្រុងទូលូ ប្រទេសបារាំង ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងក្របខណ្ឌព្រឹត្តិការណ៍ “ពិភពលោកថ្មី។

មានអ្នកមិនជឿដោយងងឹតងងុលអំពីរឿងអាកាសធាតុ។ មិនដូចថា ជាព័ត៌មានក្លែងក្លាយដែលលើកឡើងដោយអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រា ដែលថា “ទស្សនទាននៃការកើនកម្តៅអាកាសធាតុត្រូវបានបង្កើតឡើងដោយ និងដើម្បីប្រទេសចិន ក្នុងគោលបំណងធ្វើឲ្យសេដ្ឋកិច្ចអាម៉េរិកចុះខ្សោយ”។ កាលពីមុនមានមនុស្សជាច្រើនមិនជឿរឿងអាកាសធាតុ តួយ៉ាងដូចជាអតីតរដ្ឋមន្រ្តីបារាំង ក្លូត អាឡែក ដែលជឿថា ការកើនកម្តៅអាកាសធាតុ គឺមានប្រយោជន៍។ ចំណែកអ្នកវិទ្យាសាស្រ្តបារាំង ដូចជា លោកវ៉ាំងសង់ កូទីយូត ជឿថា ការកើនកម្តៅអាកាសធាតុ គឺមកពីការជះឥទ្ធពលរបស់ព្រះអាទិត្យមកលើភពផែនដីទៅវិញទេ។

ទោះបីជាយ៉ាងណា នៅជ្រុងម្ខាងទៀត មានអាកាសធាតុវិទូ លោកហ្សង់ ហ្ស៊ូស៊ែរ សហជ័យលាភីពានរង្វាន់ណូបែល ជាមួយអង្គការអ្នកជំនាញអន្តររដ្ឋាភិបាល។ លោកគ្រីស្តូហ្វ កាសស៊ូ អ្នកសិក្សាស្រាវជ្រាវ។ លោកកាធឺរីន ហ្សង់ដែល មហាសមុទ្រវិទូនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្តបារាំង និងអ្នកជំនាញខាងធនធានទឹក លោកវ៉ាឡេរី ដឺម៉ារ៉េ នៃសកលវិទ្យាល័យ ប៉ូល សាបាត្យេ ក៏ដូចជា អ្នកសម្រេចចិត្តខាងនយោបាយ និងម្ចាស់សហគ្រាសនានា។ ពួកគេតែងចោទសួថា តើធ្វើដូចម្តេចទើបអាចអភិរក្សដែនដី និងសកម្មភាពជំនួញរបស់ខ្លួនបាន។ សព្វថ្ងៃនេះ សារទាំងឡាយរបស់ពួកគេអំពីអាកាសធាតុមានភាពផ្ទុយពីការមិនជឿ គឺថា ការប្រែប្រួលអាកាសធាតុ គឺជារឿងពិត។ 

យើងត្រូវតែសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ 

ក្រៅអំពីអនុសាសន៍ជាសកលអំពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដំណោះស្រាយអាកាសធាតុនឹងត្រូវកោះហៅរំលឹកឡើងវិញសាជាថ្មីនៅអំឡុងពេលកិច្ចចចារនៅក្នុងសន្នីសីទទីក្រុងប៉ារីសស្តីអំពីអាកាសធាតុលើកទី២៦ នៅខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុង ហ្គ្លាហ្កូវ ចក្រភពអង់គ្លេស ដែលនឹងប្រមូលផ្តុំប្រទេស និងអង្គការ ច្រើនជាង ២០០។ ពីពេលនេះតទៅទាំងអស់គ្នាប្រមូលអារម្មណ៍ទៅលើការសម្របខ្លួនទៅនឹងការប្រែប្រួល។ នៅក្នុងកម្រិតសកលជាមួយនឹងការអំពាវនាវត្រូវធ្វើឡើងជាទូទៅឲ្យបាញ់ឆ្ពោះចំពោះថាមពលកកើតឡើងវិញ ដែលត្រូវផ្តល់អនុសាសន៍ដោយទីភ្នាក់ងារអន្តរជាតិនៃថាមពល និងដែលតែងបានអួតសរសើរអំពីការកើនឡើងទ្វេដង ឬគុណនឹងបី សម្រាប់ការវិនិយោគនៅក្នុងវិស័យថាមពលកកើតឡើងវិញនេះ ឬនៅក្នុងទំហំទឹកប្រាក់ចំនួន ៧៥០ពាន់លាន ដុល្លារនៅក្នុងពិភពលោកនៅឆ្នាំ២០២១។

អ្នករៀបចំទិវាអាកាសធាតុនៅទីក្រុងទូលូនេះ ក៏ទទូចដែរថា ៖ “នៅកម្រិតតំបន់ គេដឹងថា គេត្រូវតែធ្វើការផ្លាស់ប្តូរ និងឲ្យបានឆាប់រហ័ស។ ការកាត់បន្ថយភាពខ្ជះខ្ជាយ និងការសម្របខ្លួន គឺជាយុទ្ធសាស្រ្តពីរ បំពេញឲ្យគ្នាទៅវិញទៅមកដើម្បីបន្ថយ និងធ្វើជាម្ចាស់លើហានិភ័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។”

អ្នករៀបចំទិវាអាកាសធាតុពឹងផ្អែកលើមនុស្សជំនាន់វ័យក្មេង ដែលជាសំខាន់ដើម្បីធ្វើកិច្ចការទាំងអស់នេះ។ ទោះបីជាយើងគិតថាវាជារឿងធម្មតាបើប្រៀបធៀបនឹងវិទ្យាសាស្រ្ត ប៉ុន្តែ គេសង្ឃឹមថា ការណែនាំមនុស្សជំនាន់វ័យក្មេងឲ្យយល់ជាមួយនឹងគរុកោលសល្យ នឹងអាចជួយឲ្យពួកគេគិតទៅដល់អនាគតបានត្រឹមត្រូវ។

Add new comment

3 + 3 =