ហេតុអ្វីស្ថានជីវចម្រុះនៃពូជសត្វ និងរុក្ខជាតិ កាន់តែមានភាពចម្រុះ​នៅតំបន់​ត្រូពិច និង​អេក្វាទ័រ?

ការចុះត្រជាក់នៃភពផែនដី​ដែលចាប់ផ្តើមឡើង​ ១៥លានឆ្នាំកន្លងទៅ អាចឲ្យពន្យល់​ថា ហេតុអ្វីស្ថានជីវចម្រុះកាន់តែរីកសាយភាយនៅតំបន់អេក្វាទ័រ។

ស្ថានជីវចម្រុះគឺកាន់តែកើនខ្ពស់​នៅតំបន់អេក្វាទ័រ​ជាង​នៅតំបន់ប៉ូល។ នេះគឺជាយន្តការដែលពន្យល់​អំពីរបាយមិនស្មើគ្នា​ក្នុងការពិភាក្សា​នៅក្នុង​សហគមន័អ្នកវិទ្យាសាស្រ្ត ដែលគំរូដើម្បីពន្យល់ជាច្រើន ត្រូវបានលើកឡើង ក្នុងនោះមាន​សមតិកម្ម នៃតំបន់ភូមិសាស្រ្ត សមតិកម្ម​នៃអត្រាការវិវត្ត និងសមតិកម្មនៃស្ថិរភាព​អាកាសធាតុ…។

នៅក្នុងការសិក្សាមួយ​ដែលផ្សព្វផ្សាយ​នៅក្នុងព្រឹត្តិបត្រធម្មជាតិ ក្រុមអ្នកសិក្សាស្រាវជ្រាវ​នៃសកលវិទ្យាល័យអកស្វ៉ត (ចក្រភពអង់គ្លេស) បង្ហាញថា របាយពូជសត្វគឺជាវិបាកនៃការចុះត្រជាក់​ជាសកលនៃភពផែនដី ដែលពង្រីកវិសាលភាពតាំងពី ១៥លាន ឆ្នាំមុន។

ពពួកប្លង់តុង ហ្វូរ៉ាមីនីហ្វ៊ែរ គឺជាសរីរាង្គឯកកោសិកា ដែលជាទូទៅ ទំហំរបស់វា មានមិនលើសពីប៉ុន្មានមីលីម៉ែត្រទេ។ លេចឡើងតាំងពី ៥០០លានឆ្នាំ កន្លងទៅ ភាពសម្បូររបស់វានៅក្នុងមជ្ឈដ្ឋាន​សមុទ្រ និងភាពរស់រវើករបស់ពួកវានៅក្នុងមជ្ឈដ្ឋានបរិស្ថាន បានធ្វើឲ្យពួកវាក្លាយជា​ការចង្អុលបង្ហាញ​ខាងជីវសាស្រ្តដ៏ពិតប្រាកដ ដែលអនុញ្ញាតឲ្យយល់អំពីលក្ខខណ្ឌអាកាសធាតុ និងបរិស្ថាន​នៅក្នុងយុគសម័យរបស់ពួកវា។   គឺពិតណាស់ សម្រាប់សរីរាង្គតូចៗ ទាំងនេះ អ្នកសិក្សាស្រាវជ្រាវ បានបង្ហាញថា វាមានទំនាក់ទំនងគ្នាដ៏មានសារៈសំខាន់ រវាងរបាយនៃពូជសត្វ សីតុណ្ហភាពនៅលើផ្ទៃទឹកសមុទ្រ និងស្រទាប់ទែម៉ូគ្លីន ដែលជាស្រទាប់ចម្លង​សីតុណ្ហភាពរវាងទឹកនៅផ្ទៃលើ និងទឹកនៅទី​ជម្រៅ។

ជាមួយនឹងការចុះត្រជាក់ជាសកល ដែលផ្តើមឡើងនៅពេល ១៥លានឆ្នាំកន្លងទៅ ពពួកប្លង់តុង ហ្វូរ៉ាមីនីហ្វ៊ែរ មានភាពចម្រុះរបស់វានឹងឡើងខ្ពស់បំផុត​នៅចន្លោះសីតុណ្ហភាព 10° និង 20° ហើយកាន់តែរីកចម្រើនឆ្ពោះមកកាន់តំបន់អេក្វាទ័រ ដែលទឹកកាន់តែក្តៅនៅផ្ទៃលើ និងកាន់​តែចុះត្រជាក់​នៅក្នុងជម្រៅ។  ស្រទាប់ទែម៉ូគ្លីន អាចឲ្យរបាយកាន់តែមានសារសំខាន់សម្រាប់​ពូជសត្វនៅក្នុងទឹក។ នេះគឺអាចពន្យល់អំពីការប្រមូលផ្តុំនៃពូជសត្វនានា​នៅក្នុងតំបន់ត្រូពិច។  

លោកស្រីអេរីន សូប គឺជាអ្នកនិពន្ធដ៏សំខាន់នៃការសិក្សានៃនាយកដ្ឋានវិទ្យាសាស្រ្តផែនដី នៃសកលវិទ្យាល័យអកស្វ៉ដ។ លោកស្រីអេរីន សូប ពន្យល់ថា ៖ “យើងបានវាយតម្លៃថា ស្ថានភាពចម្រុះ​ក៏មិនមែនជានិច្ចកាលកើនឡើងខ្លាំង​នៅអេក្វាទ័រដែរ។ ជាការពិត ស្ថានជីវចម្រុះរាយ​របាយ​កាន់តែស្មើគ្នាតាមរយៈទទឹងផែនដី ដែលមានប្រមាណ ៤០លានឆ្នាំ មកហើយ។ អត្រាប្រែប្រួលថ្មីបានលេចឡើង​ ១៥លានឆ្នាំ កន្លងទៅ ប្រហែលជាកើតឡើងដោយសារ​ការចុះត្រជាក់នៃអាកាសធាតុ ដែលធ្វើឲ្យទឹកនៅទីជម្រៅកាន់តែត្រជាក់ឆ្ពោះមកកាន់តំបន់ត្រូពិច ដែល​បង្កើតបានជាជម្រកកាន់តែច្រើន​សម្រាប់ពូជសត្វនៅ​ជិតអេក្វាទ័រ”។

ពពួកប្លង់តុង ហ្វូរ៉ាមីនីហ្វ៊ែរ គឺជាពូជសត្វហ្វូស៊ីល ដែលទិន្នន័យវាត្រូវបានប្រមូលបានច្រើនបំផុត​នៅពេលសព្វថ្ងៃ។ គ្រឹះនៃទិន្នន័យ ប្រមូលផ្តុំជិត ៥០០០០០ នៃការកត់ត្រានៃពូជសត្វ​ក្នុងរយៈពេល ៦៦លានឆ្នាំ កន្លងទៅ។ ទាំងនេះគឺជាការកត់ត្រា​ដែលនាំមកនូវព័ត៌មាន​សម្រាប់ប្លង់តុង ជម្រករបស់វា និងលក្ខខណ្ឌសមុទ្រនៅយុគសម័យវា។ លោកស្រី អេរីន សូប បញ្ជាក់ថា ៖ “ប្លង់តុងនេះ មាន​ឯកសារតម្កល់ដែលពេញលេញបំផុត​សម្រាប់ពូជសត្វ​នៃរាល់ក្រុមសរីរាង្គនីមួយៗ។”

Add new comment

15 + 5 =