សំពាធលើទឹក ការប្រឈមមុខ​ដែលគេមិនខ្វល់នៅអន្តរាកាលថាមពល

រ៉ែដែលត្រូវបានប្រើប្រាស់ដើម្បីផលិតបច្ចេកវិទ្យាដែលបំភាយកាបូនិចតិច ដូចជាធ្វើ (អាគុយ កង្ហារអគ្គីសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬយានយន្តអគ្គីសនីជាដើម ត្រូវបានគេលើក​ឡើង​និងនិយាយយ៉ាងទូលំទូលាយ។ ប៉ុន្តែបញ្ហានៃការប្រើប្រាស់ទឹកដែលមានភាព​ចាំបាច់ក្នុង​ដំណើរ​​ការ​ទាញ​យករ៉ែ និងការផលិតនូវបច្ចេកវិទ្យាទាំងនេះមិនត្រូវបានគេលើក​ឡើង​និយាយ​ច្រើន​ទេ នៅពេលដែលវាបែរជាមានសារៈសំខាន់ខ្លាំងណាស់។ គេនិយាយអំពីសំពាធ​នៅលើ​ធនធាន​​ទឹក​​នៅ​​ក្នុង​​ក្រប​ខណ្ឌនៃការប្រើប្រាស់នៅក្នុង​កសិកម្មចិញ្ចឹមសត្វ ជាពិសេស​នៅ​ក្នុង​​ផលិតកម្ម​​សាច់ ប៉ុន្តែមិននិយាយច្រើនអំពីសំពាធ​នៃការប្រើប្រាស់ធនធានទឹក​នៅក្នុង​អំឡុង​​​ពេល​​ដាក់​ពង្រាយ​បច្ចេកវិទ្យាដែល​ធ្វើឲ្យបំភាយឧស្ម័ន​កាបូនិចទាបនោះទេ។ នៅក្នុងពិភពលោកមួយ​ដែលធនធានទឹកកាន់តែ​មានកម្រិតតិចទៅៗ បញ្ហានេះអាចក្លាយជា​រឿង​ធំ​ដែលមិនអាច​ថយ​ក្រោយ ហើយការអត់​ទឹក​បានកើតមានឡើងរួចហើយនៅតំបន់​មួយ​ចំនួន​នៅលើផែនដី។

សម្រាប់ឥទ្ធិពលដែលគេស្គាល់ពីការប្រែប្រួលអាកាសធាតុទៅលើវដ្តិនៃធនធានទឹក គេក៏រាប់​បញ្ចូល​អំពីសំពាធដែលបង្កឡើងដោយមនុស្សដែលចេះតែកើនឡើងទៅលើធនធាន​ទឹកផង​ដែរ។ រយៈពេលពីឆ្នាំ១៩០០ ដល់ឆ្នាំ២០១០ ការប្រើប្រាស់ទឹកនៅកម្រិតពិភពលោក បានកើន​ឡើង​គុណនឹង ៧ដង នៅខណៈដែលប្រជាជនពិភពលោក​បានកើនឡើង ៤,៤ ដង។ តំបន់ខ្លះ​នៅ​​លើផែនដីក៏ស្ថិតនៅក្នងសភាពខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដែលវានឹងផ្តល់ជាប្រថ្នូល​អំពី​ជម្លោះ​​នៃការប្រើប្រាស់ទឹកដែលចេះតែកើនឡើង ដោយការប្រើប្រាស់សម្រាប់​កសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទឹកសម្រាប់ជីវភាពរស់នៅ នឹងបង្កើតភាពតានតឹងនៅក្នុង​កម្រិត​​​ពិភពលោក។

 

ក្នុងរបៀបសកល ការផ្លាស់ថាមពលពិភពលោកទៅរកថាមពលស្អាត​នឹងអាចសម្រេចបានតែ​តាម​រយៈ​ការពង្រីកនូវការទាញយករ៉ែនៅជុំវិញពិភពលោក ដែលបន្ទាប់មកវានឹងបង្កឲ្យ​មាន​ការ​កើនឡើងនូវការប្រើប្រាស់ទឹក។

សព្វថ្ងៃនេះ វិស័យរ៉ែនៅប្រើប្រាស់ទឹកតិច។ តែវានឹងកើនឡើង។ គេប្រើប្រាស់ទឹកនៅ​ដំណាក់​​​កាល​ទាញយក និងការបន្យុទ្ធរ៉ែ ដែលបង្កបានជាសារធាតុបញ្ចូលបន្ថែមទៅក្នុងទឹក ដូចជា ការហូរចូលសារធាតុផ្សេងៗទៅក្នុងទឹកធ្វើឲ្យទឹកកខ្វក់ និងទឹកក្លាយជាអាស៊ីត.ល.។​លើស​ពីនេះទៀត រ៉ែជាច្រើនដែលត្រូវបានសិក្សា ផលិតកម្មរ៉ែ ឬក៏សកម្មភាពកែច្នៃ ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុងប្រទេសនានាដែលបង្កបានជាសំពាធទៅលើធនធានទឹក គឺមានទំហំធំណាស់ ក្នុង​ខណៈដែលស្ថានភាពធនធានទឹកតាមសភាពដូចសព្វថ្ងៃ គឺត្រូវ​ការ​ការកែលំអធ្វើឲ្យប្រសើរ​ឡើង​នៅក្នុងប៉ុន្មានទស្សវត្សខាងមុខ។

ដោយសារតែតម្រូវការប្រើប្រាស់ទឹកខ្លាំង វិស័យរ៉ែកម្រពិតជាបង្ហាញនូវបញ្ហាពីព្រោះថា លទ្ធផល​​នៃ​ការសិក្សា បានបង្ហាញនូវសំពាធដែលចេះតែកើនឡើងទៅលើធនធានទឹក។ ហើយ​យ៉ាង​ហោច​ណា​ស់ ​ក៏មានពីរប្រទេសដែរ​ដែលមានការខ្វះខាតទឹកជាប្រចាំ គឺ ចិន និងអូស្រ្តាលី។ ការប្រើប្រាស់ទឹកនៅក្នុងឧស្សាហកម្មរ៉ែកម្រនៅប្រទេសអូស្រ្តាលីនៅឆ្នាំ២០៥០ នឹងតំណាង​ឲ្យ ២ភាគ៣ ឬ ៦៩,២% សម្រាប់ការប្រើប្រាស់ទឹកនៅក្នុង​សំណុំទាំងអស់​នៃ​វិស័យ​ឧស្សាហកម្ម​នៅឆ្នាំ​២០១៥ ឬអាច​ជា ១១,២% នៃទឹកដែលប្រើប្រាស់ទាំងអស់នៅឆ្នាំ២០១៥ នៅក្នុង​ប្រទេស។ ម្យ៉ាងវិញទៀត ប្រទេសអូស្រ្តាលីស្ថិតនៅលើកំពូល ៥ប្រទេសនៅ​លើ​ពិភពលោក​​សម្រាប់​អ្នកផលិត លីធ្យូម នីកែល ស្ពាន់ កូបាល់ ឬក៏ដូច​ជាអាលុយមីញ៉ូម។ អីចឹង​គេសាក​ស្រមៃ​​ទៅមើលថា វាយ៉ាងម៉េច? ក្នុងការទាញយកធនធានទឹក​សម្រាប់ការធ្វើរ៉ែ​នៅក្នុង​ប្រទេស​មួយ​ដែលគ្រោះរាំងស្ងួតជាបន្តបន្ទាប់រីកធំឡើង។

ទោះបីជាវាមិនមែនជាការប្រកាសការព្រមានបន្ទាន់ក៏ដោយ ក៏សេចក្តីសន្និដ្ឋានគឺស្រដៀងគ្នា​សម្រាប់ប្រទេសចិន ដែលមានតំបន់មានរ៉ែកម្រធំជាងគេនៅលើពិភពលោក ដូចជា​នៅ​បាយាន អូបូ នៅក្នុងតំបន់ម៉ុងហ្គោលីក្នុង ដែលក៏ជាតំបន់ត្រូវបាន​កំណត់ថា ជាតំបន់ខ្វះខាត​ទឹក​​ធ្ងន់ធ្ងរជាប្រចាំ។

Add new comment

6 + 0 =