សហភាពអ៊ឺរ៉ុបពង្រឹងយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីស្តារជីវចម្រុះ

គោលដៅគឺដាច់ខាតក្នុងការការពារមជ្ឈធម្មជាតិ និងព្រៃឈើ គ្រប់គ្រងតំបន់សឹករិចរិលឡើង​វិញ កម្រិតការប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមី។ ទាំងនេះគឺជាយុទ្ធសាស្រ្តដែលស្នើឡើង​នៅក្នុងសភាពអ៊ឺរ៉ុប ដែលមានរដ្ឋទាំង ២៧ ជាសមាជិក និងសន្យាពង្រឹងស្ថានជីវចម្រុះធម្មជាតិ​របស់​ពួកគេឡើងវិញ។

ការបញ្ចេញពង្រាងច្បាប់មួយរបស់សហភាពអ៊ឺរ៉ុបដែលមានឈ្មោះថា “នាំយកធម្មជាតិរបស់​យើង​​ឲ្យរស់រានមានជីវិតឡើងវិញ” ត្រូវបានផ្សព្វផ្សាយកាលចុងខែឧសភា។​ សហភាពអ៊ឺរ៉ុប​ដែល​​ដឹកនាំ​​ដោយ លោកស្រីអ៊ុយស៊ុយឡា វ៉ន ដឺ ឡៃអ៊ិន បញ្ជាក់សាជាថ្មីអំពីការសន្យា​របស់​ខ្លួន​​ក្នុង​​ការ​​ប្រតិបត្តិសន្ធិសញ្ញាបៃតង។ ពង្រាងច្បាប់នោះបាននិយាយថា ៖ “សង្គមដែលមាន​សុខភាព​ល្អ និងរឹងមាំ អាស្រ័យទៅលើទីកន្លែងដែលមនុស្សជាតិទុកឲ្យធម្មជាតិស្ថិតនៅសេរី។ នៅពេល​ដែល​គេចែកផ្លែផ្កាសេដ្ឋកិច្ច វាមានសារៈស្លាប់រស់នឹងពិចារណាអំពីការធ្លាក់អន់ថយ​របស់​​ធម្មជាតិ​​ និងភាពវិលវល់​នៅក្នុងទម្លាប់បំផ្លិចបំផ្លាញចាស់​របស់យើងទៅលើធម្មជាតិ”។

ការការពារ និងការស្តារឡើងវិញនូវស្ថានជីវចម្រុះ មិនមែនជាបន្ទុក ប៉ុន្តែជាការវិនិយោគ​ដែល​ផ្តល់​ផលចំណេញខ្ពស់នាពេលអនាគត។ ការអភិរក្សឲ្យមានសុខភាពល្អនូវស្តុករបស់ត្រី អាច​នឹង​ធ្វើឲ្យកើននូវផលចំណេញពីវិស័យនេសាទ រហូតដល់ទៅ ៤៩ពាន់លានអ៊ឺរ៉ូក្នុង ១ឆ្នាំ នៅ​ខណៈ​ដែលសព្វថ្ងៃនេះ ច្រើនជាង ៥០% នៃយោបល់របស់អ្នកវិទ្យាសាស្រ្តមិនត្រូវបានគេធ្វើ​តាម​​នោះទេ នៅពេលគេចង់រៀបចំកូតានេសាទ។ ការធ្លាក់ចុះនៃធម្មជាតិបង្កឲ្យមាន​ការខូចខាត​យ៉ាងសំបើម។ ការកែប្រែដីនៅក្នុង​មជ្ឈ​ដ្ឋានធម្មជាតិឲ្យទៅជាដីកសិកម្ម និងការចិញ្ចឹមសត្វ​តំណាង​​ឲ្យខាតតម្លៃដែលប៉ាន់ប្រមាណ នៅ​ចន្លោះ៣.៥ ពាន់ពាន់លានដុល្លារ និងការថយ​ចុះ​គុណភាព​ដីធ្វើឲ្យបាត់បង់ទឹកប្រាក់ ៥.៥ ពាន់ពាន់លានអ៊ឺរ៉ូ។

ដូច្នេះសហភាពអ៊ឺរ៉ុបត្រូវបានគេប្រាប់ឲ្យរកវិធានការបញ្ឈប់ការសឹករិចរិលនៃស្ថានជីវចម្រុះ។ សម្រាប់កិច្ច​ប្រជុំដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិអំពីជីវចម្រុះ​ដែលនឹងរៀប​ចំ​ធ្វើ​ឡើង​នៅប្រទេសចិន ឆ្នាំ២០២១ គេមានមហិច្ចតាធ្វើឲ្យសម្រេចថា នៅឆ្នាំ២០៥០ គ្រប់ប្រព័ន្ធជីវ​ចម្រុះ​នៅ​លើពិភពលោកនឹងត្រូវបានគេស្តារឡើងវិញ។ ទោះបីជាយ៉ាងណា​នេះគឺជា​គោលដៅ​ដែល​រដ្ឋ ១៩៥ នៃអង្គការ​សហប្រជាជាតិមានការលំបាកនឹងស្រុះស្រួលគ្នា។

ជាលើកទីមួយដែលគោលដៅជាតួលេខនៃការកាត់បន្ថយការប្រើប្រាស់ថ្នាំពុល​កសិកម្មត្រូវ​បាន​គេ​​លើកឡើង។ សភាពអ៊ឺរ៉ុបបានអធិប្បាយចំពោះរឿងនេះថា វាជាគោលដៅប្រកបដោយ​មហិច្ចតា។ ៣០%នៃផ្ទៃដី និងទឹក គួរតែត្រូវបានថែរក្សា និង ១០%នៃ​ផ្ទៃដីទាំងនេះតម្រូវឲ្យ​ការពារ​យ៉ាងតឹងរ៉ឹងពីការយារយីពីសកម្មភាពរបស់មនុស្ស នៅខណៈដែលនាពេលសព្វថ្ងៃ ៣%​នៃ​ផ្ទៃដី និង១%នៃផ្ទៃទឹក បានទទួលការការពារពីមូលដ្ឋានរួចហើយ។ នេះគឺជាកិច្ចខិតខំ​ប្រឹងប្រែង​ដែលធ្វើបានរួចហើយសម្រាប់ផ្ទៃដី ប៉ុន្តែវាមានការលំបាកសម្រាប់ផ្ទៃទឹក។ ម្យ៉ាងទៀត ពង្រាងច្បាប់ក៏ប្រាប់ថា ការសាងសង់ដែលចេះ​តែមានបន្តនៅក្នុងមជ្ឈដ្ឋានធម្មជាតិ​អ៊ឺរ៉ុប។ ដូច្នេះគេ ជំរុញឲ្យប្រទេសជិតខាងស្រុះស្រួលគ្នា​ដើម្បីទាក់ទងតំបន់អភិរក្ស​របស់​ពួកគេ​ក្នុង​មធ្យោបាយបើកផ្លូវធ្វើការសម្រាប់បរិស្ថាន។ ពង្រាងច្បាប់បញ្ជាក់ដែរថា សភាពអ៊ឺរ៉ុបនឹងសុំ និង​ជួយរដ្ឋសមាជិកក្នុងការលើកកម្ពស់​ផ្លូវច្បាប់ មានជាអាទិ៍ការសុំឲ្យប្រទេសជា​សមាជិក​ធានា​ថា នឹងលែងមាន​ការ​បំផ្លិច​បំផ្លាញ​ណាមួយទៅ​លើសភាពនៃការអភិរក្សនូវគ្រប់ជម្រកធម្មជាតិ​និង​ពូជសត្វពីពេលនេះរហូតដល់​ឆ្នាំ២០៣០។

រដ្ឋនានាគួរធានាថា យ៉ាងហោចណាស់ ៣០% នៃពូជសត្វ និងប្រព័ន្ធបរិស្ថាន ដែលសព្វថ្ងៃនេះ​ស្ថិត​ក្នុងសភាពរងគ្រោះ នឹងបង្ហាញនូវសភាពដែលលូតលាស់ និងប្រសើរឡើង​វិញពីពេលនេះ ទៅ ១០ឆ្នាំខាងមុខ។

Add new comment

2 + 9 =

Please wait while the page is loading