យុវជន សង្គមស៊ីវិល និងសហគមន៍ជិត១០០ស្ថាប័នអំពាវនាវរដ្ឋាភិបាលដកសិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅពីក្រុមហ៊ុនKoh Kong S E Z co.,ltd

ក្រុមយុវជន សង្គម​ស៊ីវិល និង​សហគមន៍​ប្រមាណជា​៨០​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួមមួយ​ដោយ​អំពាវ​នាវ​ឱ្យ​ដក​សិទ្ធិ​​អភិវឌ្ឍន៍​កោះ​កុង​ក្រៅ​ទាំងមូល​ពី​ក្រុម​ហ៊ុន កោះ​កុង​ អេស អ៊ី​ ហ្ស៊ីត ខូលអិល​ធី​ឌី​និង​ដាកើ់​កោះ​កុង​ក្រៅ​ទាំងមូល​ជា​តំបន់​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ។

ការអំពាវនាវនេះធ្វើឡើង​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​​យុវជន ក្រុមសង្គម​ស៊ីវិល និងសហគមន៍​ក្រោយ​ពេល​ដែល​រាជ​រដ្ឋាភិបាល បាន​ផ្តល់​សិទ្ធិអភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​ទៅ​ឱ្យ​ក្រុម​ហ៊ុន កោះ​កុង​ អេស អ៊ី​ ហ្ស៊ីត ខូលអិល​ធី​ឌី (KOH KONG S E ZCO.,LTD) ដែល​ជា​របស់​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ ហើយ​ត្រូវ​បាន​សាធារណជន​ជាតិ​និង​អន្តរជាតិ​ដឹងថា ពាក់​ព័ន្ធ​នឹង​រឿង​រំលោភ​សិទ្ធិមនុស្ស សិទ្ធិដីធ្លី និង​ធន​ធាន​ធម្ម​ជាតិ។

សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​បាន​លើកឡើង​ទៀតថា ការ​ផ្តល់​សិទ្ធិ​ឱ្យ​ទៅ​ក្រុម​ហ៊ុន​មួយនេះ​ដើម្បី​អភិវឌ្ឍន៍កោះ​កុង​ក្រៅនិង​អាច​ផ្តល់​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្ម​ជាតិ​នៅ​លើកោះ​និង​ជីវៈ​ចម្រុះ​ក្នុង​សមុទ្រ ការកាប់​បំផ្លាញ​ព្រៃឈើ​ ការ​បរបាញ់​សត្វ​ព្រៃ ការសាង​សង់​អាគារ​លើ​ឆ្នេរ​សមុទ្រ ការ​បង្ហូរ​ទឹក​​កខ្វក់​ចូល​សមុទ្រ ការ​បាត់​បង់​សោភណភាព​ធម្ម​ជាតិ​នៃកោះ និង​ការ​បាត់​បង់​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរទាំងមូល ។ល។

ប្រភព​ដដែល​នេះបាន​បញ្ជាក់ថា ៖ «យើង​ខ្ញុំ​មានក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គោល​បំណង​ក្នុង​ការ​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​កោះ​នេះឱ្យ​ទៅ​បុគ្គល​ឬក្រុម​ហ៊ុន​ឯក​ជន និង​សូម​អំពាវនាវ​ឱ្យ​រាជ​រដ្ឋាភិបាល សូម​ដក​សិទ្ធិ​អភិវឌ្ឍន៍​កោះ​កុង​ក្រៅ​ទាំងមូល​ពី​ក្រុម​ហ៊ុន​កោះ​កុង​ អេស អ៊ីហ្ស៊ិត ខូអិលធីឌី ដើម្បី​ទុក​ជា​ប្រយោជន៍​សាធារណជន និង​អភិរក្ស​ធន​ធានជីវចម្រុះ​ទាំង​ក្នុង​សមុទ្រនិង​លើ​ដី​កោះ»។

គួរបញ្ជាកើផង​ដែរថា នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២០ ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​ដែល​បានបញ្ជាក់​ពី​គម្រោង​ដាក់​កោះ​កុង​ក្រៅ​ជាតំបន់ការពារឬជា «ឧទ្យានជាតិ​សមុទ្រ» នៅ​ឆ្នាំ​២០២១ បន្ទប់​ពី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ចងក្រង​ឯកសារ​ចាប់​ពី​ឆ្នាំ​២០១៦ ដោយ​មើល​ឃើញ​ពី​សក្តានុពល​ដ៏​សម្បូរ​បែប​​ផ្អែក​ធន​ធាន​ធម្មជាតិនិង​ជីវចម្រុះ ហើយ​នឹង​ឆ្នេរខ្សាច់​ល្អស្អាត។

សេចក្តី​ថ្លែងការណ៍រួមដដែលនេះ​បាន​ឱ្យ​ដឹងបន្ថែមទៀតថា កិច្ច​ការ​អភិរក្ស​គួរ​តែ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួងបរិស្ថាន​និង​ក្រសួង​ទេសចរណ៍ដើម្បី​ធានា​ថា ធន​ធាន​ធម្ម​ជាតិ​ទាំងអស់និង​សោភណភាព​នៅ​លើកោះ​ត្រូវ​បាន​រក្សា​មិ​ន​មាន​ការ​បំផ្លាញ​ដូចនៅ​កោះរ៉ុង កោះរ៉ុងសន្លឹម ដែល​ទោះបីជាត្រូវ​បានដាក់ជា «ឧទ្យាន​ជាតិសមុទ្រ»​ ហើយ​ក្តី​ក៏​នៅ​តែត្រូវ​ទទួល​រង​នូវការ​បំផ្លិច​បំផ្លាញ​ដោយ​ការបង្ហួរ​ទឹកកង្វក់ចូល​ក្នុង​សមុទ្រ ការសាងសង់​អាគារ​រំលោភ​ដីឆ្នេរ ការឈូស​ឆាយព្រៃឈើ​ធ្វើជាផ្លូវ​ជាដើម។

«យើង​ខ្ញុំសូមអំពាវ​នាវ​យ៉ាង​ទទូច​ដល់​រាជ​រដ្ឋាភិបាលសូម​ឱ្យ​ដក​សិទ្ធិ​អភិវឌ្ឍន៍​កោះ​កុង​ក្រៅ​ទាំង​មូល​ពី​ក្រុម​ហ៊ុន កោះកុង​ អេស អ៊ី ហ្ស៊ិត ខូអិលធីឌី ហើយ​រក្សា​កោះ​កុងក្រៅទាំងមូល​ជា​តំបន់​ការពារ​ដោយ​ច្បាប់ឬជា ឧទ្យាន​ជាតិសមុទ្រ ដោយ​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាននិង​ក្រសួង​ទេសចរណ៍ ដើម្បីធានា​ថាកោះ​មួយ​នេះនឹងមិន​ត្រូវ​បាន​បំផ្លាញ​និង​រក្សា​បាន​នៅសភាព​ដើម​ទាំង​ស្រុង​សម្រាប់​ទុក​ជា​តំបន់​ទេសចរណ៍​ធម្ម​ជាតិ បែបផ្សងព្រេង ជាកន្លែង​សិក្សាស្រាវជ្រាវ​ជីវចម្រុះ និង​ជាកេរ្តិ៍​ដំណែល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ជំនាន់»។ ជាការ​លើកឡើង​របស់​ក្រុម​យុវជន សង្គមស៊ីវិល និង​សហគមន៍។

យុវជន ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍ទាំង​៨០នេះមានដូចជា សហគមន៍​កៅពីរ (ភ្នំពេញ) សហគមន៍​ដីធ្លី ១៩៧ (កោះកុង) យុវជន​ជន​ជាតិដើមភាគតិច​សម្រាប់​សហគមន៍​ខេត្តរតនគិរី សមាគម​និស្សិតបញ្ញាវន្ត​ខ្មែរ មាតាធម្មជាតិ​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្សលីកាដូ បណ្តាញ​យុវជនកម្ពុជា….៕

យុវជន ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍ទាំង​៨០នេះមានដូចជា សហគមន៍​កៅពីរ (ភ្នំពេញ) សហគមន៍​ដីធ្លី ១៩៧ (កោះកុង) យុវជន​ជន​ជាតិដើមភាគតិច​សម្រាប់​សហគមន៍​ខេត្តរតនគិរី សមាគម​និស្សិតបញ្ញាវន្ត​ខ្មែរ មាតាធម្មជាតិ​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្សលីកាដូ បណ្តាញ​យុវជនកម្ពុជា៕

Add new comment

2 + 10 =