ព្រៃនៅអឌ្ឍគោលខាងជើងឆេះច្រើនឡើងៗ នេះគឺជាបញ្ហាសម្រាប់អាកាសធាតុ

ព្រៃនៅអឌ្ឍគោលខាងជើង តំបន់ក្បែប៉ូលអាកទិច ដែលគេរកឃើញជាអាទិ៍នៅតំបន់ស៊ីបេរី និងនៅភាគខាងជើង កាណាដា និងអាឡាស្កា គឺជាវិសាលភាពដ៏ទំលំទូលាយបំផុត​នៃ​ព្រៃឈើ​នៅលើ​ពិភពលោក។ វាអាចបំភាយកាបូនពី១០ ទៅ២០ ដងច្រើនជាងប្រព័ន្ធជីវចម្រុះ​ដទៃទៀត នៅពេល​ព្រៃឈើទាំងនោះឆេះ។

យោងតាមការសិក្សាមួយ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ភ្លើងឆេះព្រៃនៅតំបន់ប៉ូលខាងជើង រង្វង់បៃតង់​ដែលព័ទ្ធជុំវិញតំបន់អាក់ទិច មានការកើន​ឡើង​​​ខ្ពស់ចាប់តាំងពី ២សប្តាហ៍មកហើយ ហើយឆ្នាំ២០២១ គឺមានភាពពិសេស​ដាច់ដោយ​ឡែក ដែលតំបន់នេះ​បានបំភាយ​បរិមាណនៃឧស្ម័នកាបូនិច​នៅក្នុងបរិយាកាស​ដល់កម្រិត​ឯកតកម្ម។

អ្នកសិក្សាស្រាវជ្រាវព្រមានថា ភ្លើងទាំងនេះ​ដែលបណ្តាលមកពីលក្ខខណ្ឌនៃតំបន់​ដែលកាន់​តែ​ស្ងួត និងក្តៅ ដែលបណ្តាល​មកពីការប្រែប្រួលអាកាសធាតុ។ ហើយដោយការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ទៅក្នុងបរិយាកាស អគ្គីភ័យទាំងនេះចូលរួមបង្កឲ្យមានការឡើងនូវ​កម្តៅនៃ​ភព​ផែន​ដីម្តង។ នេះវាគឺប្រៀបបានជារង្វង់មរណៈ។ សេចក្តីសន្និដ្ឋាននេះធ្វើឲ្យលំបាកដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​ដើម្បីប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួលអាកាសធាតុផងដែរ។

ការសិក្សាបានអធិប្បាយថា ព្រៃនៅជាប់តំបន់ប៉ូល ដែលគេរកឃើញមានជាអាទិ៍​នៅតំបន់​ស៊ីបេរី​រុស្ស៊ី នៅភាគខាងជើង ប្រទេសកាណាដា និងនៅអាឡាស្កា សហរដ្ឋអាម៉េរិក គឺជា​វិសាលភាព​ផ្ទៃដីព្រៃ​ដែលមានទំហំទូលំទូលាយបំផុត នៅលើពិភពលោក។ ប៉ុន្តែរហូតមក​ដល់​ពេលនេះ វាមិន​បានទទួលការយកចិត្តទុកដាក់​សម្រាប់ការខូចខាតដូចជាព្រៃនៅតំបន់​ត្រូវ​ពិចនោះទេ។ ហើយ​ព្រៃនៅក្បែតំបន់ប៉ូលអាចនឹង​បំភាយកាបូនពី១០ ទៅ ២០ដង ប្រសិន​បើ​វាឆេះច្រើនជាង បើប្រៀបធៀបនឹងប្រព័ន្ធបរិស្ថាន​ដទៃៗទៀត។

នៅឆ្នាំ២០២១ អគ្គីភ័យនៃព្រៃនៅក្បែតំបន់ប៉ូល បានបំភាយកាបូនមិនតិចជាង ៤៨០​លាន​តោន​នោះទេ។ នេះវាមានទំហំស្មើនឹង ឧស្ម័នកាបូនិច ១,៧៦ ពាន់លានតោន។ នេះគឺជា​បរិមាណ​ដ៏​ច្រើន​សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ ចំនួននេះតំណាង​ប្រមាណទ្វេដង​នៃការ​បំភាយ​​ពីវិស័យអាកាសចរ​នៅឆ្នាំ២០២១ ហើយវាស្មើនឹងការបំភាយ​ដោយការដុតឥន្ធនៈ​ផូស៊ីលរបស់ប្រទេសជប៉ុន ដែលជាប្រទេសស្ថិតនៅក្នុងលំដាប់ទី៥ លើពិភពលោក​ក្នុងជាអ្នក​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុត។

លោកបូ ចេង គឺជាអ្នកតាក់តែងសំខាន់នៃការសិក្សាដែលត្រូវបានផ្សព្វផ្សាយ​នៅក្នុងព្រឹត្តិបត្រ​វិទ្យាសាស្រ្ត។ លោកបូ ចេង បានពន្យល់ថា ៖ “ភ្លើងទាំងនេះ បង្កើនការប្រមូលផ្តុំនូវឧស្ម័ន​កាបូនិ​ច​នៅក្នុងបរិយាកាស និងចូលរួម​ការកើនកម្តៅអាកាសធាតុ ដែលនេះនឹងបង្កើន​លទ្ធភាព​​​នៃអគ្គីភ័យព្រៃ​ដ៏បំផ្លិចបំផ្លាញ​នៅក្នុងពេលអនាគតផងដែរ។”

នៅឆ្នាំ២០២១ ភ្លើងឆេះព្រៃ​នៅក្បែរតំបន់ប៉ូល តំណាងឲ្យ ២៣% នៃការបំភាយកាបូន​នៅ​លើពិភពលោក ពាក់ព័ន្ធនឹងអគ្គីភ័យ។ អ្នកសិក្សាស្រាវជ្រាវ​ពន្យល់ថា ភាពមិនធម្មតានេះ អាច​បណ្តាលមកពីគ្រោះរាំងស្ងួត​ដែលកើតឡើង​នៅឆ្នាំនោះ​ជាបន្តបន្ទាប់​នៅលើតំបន់ ភាគខាងជើងនៃទ្វីបអាម៉េរិក និងទ្វីបអឺរ៉ាស៊ី។

ការសិក្សារបស់អ្នកសិក្សាស្រាវជ្រាវបានពិព៌នាដែឬថា ពួកគេបានកំណត់ឃើញនិន្នាការ​នៃ​ការ​​កើន​ឡើងដ៏ខ្លាំងក្លា​នៃការបំភាយកាបូន​នៅអឌ្ឍគោលខាងជើង នៅតំបន់ក្បែប៉ូល​ ជាពិសេស​វា​ប្រមូលផ្តុំឡើងប្រមូលផ្តុំនៅខែកក្កដា និងសីហា។

លោកហ្វីលីប ស៊ីអែស ដែលជាអ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ថា ៖ “បរិយាកាសមិនដែលចេះ​ភូត​ទេ គឺវាតែងតែពិត។”

Add new comment

10 + 2 =