ពាក់កណ្តាលនៃបឹង និងអាងស្តុកទឹកបម្រុង នៅលើពិភពលោកបាត់បង់ទឹក

យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្តបានឲ្យដឹងថា ប្រមាណ ១/៤ នៃប្រជាជនពិភពលោករស់នៅក្នុងតំបន់​ដែលមានបឹង ឬអាងស្តុកទឹករីងស្ងួត។

យោងតាមការសិក្សាមួយដែលបញ្ជាក់អំពីនិន្នការថ្មីជាទូទៅ ដែលពាក់ព័ន្ធនឹងការឡើង​កម្តៅអាកាសធាតុ និងការប្រើហួសហេតុនៃទឹកសាបរបស់មនុស្ស បានឲ្យដឹងថា បរិមាណទឹកធ្លាក់ចុះច្រើនជាងពាក់កណ្តាលនៅក្នុងបឹង និងអាងទឹកបម្រុងនៅលើពិភពលោក ដែលគម្រាមកំហែងដល់ប្រភពទឹកសាបដែលមានសារសំខាន់ជាអាយុជីវិត។

កាលសិក្សាថ្មី ដែលផ្សព្វផ្សាយ​នៅក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្តដ៏ល្បីល្បាញបានឲ្យដឹងថា ប្រមាណ ១/៤ នៃប្រជាជនពិភពលោករស់នៅក្នុងតំបន់ ដែលមានបឹង ឬអាងស្តុកទឹក​ដែលកំពុងតែរីងស្ងួត។  លោកបា​ឡាជី រ៉ាចាហ្គោប៉ាឡាន ដែលជាសាស្រ្តាចារ្យនៃសកល​វិទ្យាល័យកូឡូរ៉ាដូ ប៊ូឌើ នៅសហរដ្ឋអាម៉េរិក បានថ្លែងថា ៖ “បឹងនានាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៅក្នុងកម្រិតសកល​លោក និងរឿងទាំងអស់នេះមានការពាក់ព័ន្ធស្មុគស្មាញ”។

បឹងបានធ្វើឲ្យសង្គមនឹងមនុស្សជាតិអាចរស់រានមានជីវិត ប៉ុន្តែ​វាមិនបានទទួលការគោរព​ឲ្យដូចអ្វីដែលវាសមនឹងទទួល”។

បឹងគ្របដណ្តប់ប្រមាណ ៣% នៃផ្ទៃផែនដី ប៉ុន្តែវាតំណាងឲ្យ ៨៧%​នៃទឹកសាប នៅលើផែនដី។ ពួកវាត្រូវបានប្រើប្រាស់សម្រាប់ការតម្រូវការរបស់មនុស្ស កសិកម្ម ឬការផលិតអគ្គីសនីផងដែរ។ ការងារសិក្សាក៏ផ្តោចលើការថយចុះ​គុណភាព​ដ៏ខ្លាំងក្លានៃបឹងធំបំផុតនានាផងដែរ។

ប៉ុន្តែការសិក្សាលើកនេះគឺជាលើកទី១ ដើម្បីមើលឃើញលំអិត​អំពីនិន្នាការនៅកម្រិតពិភពលោក និងមូលហេតុនៃការប្រែប្រួល​ដែលត្រូវបានពិនិត្យឃើញ ដោយសារការអង្កេតតាម​ផ្កាយរណប។

ជាសរុប អ្នកសិក្សាស្រាវជ្រាវបានសិក្សាលើ ១៩៧២ នៃបឹង និងអាងបម្រុងទឹក ដែលតំណាង​ឲ្យភាគច្រើ​នលើសលប់នៃបឹងធម្មជាតិ ហើយផ្តោចលើបឹង​ ឬអាងបម្រុងទឹក​ដែលមានវិសាលភាពច្រើនជាង ១០០ គីឡូម៉ែត្រការ៉េ។

​ការសិក្សា បង្ហាញនូវលទ្ធផល​ដែលមិនបានរំពឹងទុក្ខ។ បឹងដែលបាត់បង់ទឹកមិនមែនតែបឹងនៅក្នុងតំបន់សោះកក្រោះទេ ប៉ុន្តែក៏ជាបឹង​នៅក្នុងតំបន់ដីសើមផងដែរ។ លោកបាឡាជី រ៉ាចាហ្គោប៉ាឡាន ពន្យល់ថា ៖ “ជាទូទៅ គេបានពិចារណាថា នៅពេលដែលអាកាសធាតុឡើងកម្តៅ តំបន់សោះកក្រោះ​រឹតតែហួតទឹក ហើយតំបន់សើមនឹងកាន់តែសើម។ លោកបានបញ្ជាក់ថា ប៉ុន្តែបឹង ឬអាងបម្រុងទឹកនៅតំបន់ដីសើម មានទឹកថយចុះទៅវិញ។ លោកបានលើកយកប្រទេសឥណ្ឌា​​មកធ្វើជាឧទាហរណ៍។

សម្រាប់បឹងធម្មជាតិ វាមានទឹកបាត់បង់​អស់ពាក់កណ្តាល​ដោយសកម្មភាពរបស់មនុស្ស និងសីតុណ្ហភាពកើនឡើង ដែលបង្កបានជាការរំហួតចំហាយទឹកកើនឡើង ហើយការហួតជាចំហាយទឹកនេះពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

ប៉ុន្តែកត្តាមួយទៀត ដ៏សំខាន់ដែរនោះ គឺការខ្វះខាតនូវការធ្លាក់ភ្លៀង។ លោកបាឡាជី រ៉ាចាហ្គោប៉ាឡាន បង្ហាញថា ៖ “រឿងនេះអាចមកពីការប្រែប្រួលអាកាសធាតុនៅតាមតំបន់មួយចំនួន”។ លើសពីនេះ មនុស្ស ឬសត្វ អាចឈានដល់ការបរិភោគទឹកច្រើនជាងមុនជាបន្តបន្ទាប់​ដោយសារ​កម្តៅកើនឡើងផងដែរ។ អ្នកសិក្សាស្រាវជ្រាវ និយាយថា ៖ “ច្បាស់ណាស់ ដានមូលហេតុនៃការប្រែប្រួលអាកាសធាតុ គឺមានជាប្រាកដ”។

Add new comment

2 + 15 =