
នៅប្រទេសលីបង់ ដើមឈើអាយុរាប់រយពាន់ឆ្នាំ កំពុងរងការគំរាមកំហែងដោយការកាប់បំផ្លាញខុសច្បាប់
ជារៀងរាល់រាត្រី នៅតាមភ្នំនៃប្រទេសលីបង់ អ្នកស្ម័គ្រចិត្តជាង ១០នាក់ ដើរល្បាតដើម្បីតាមដានផ្ទៃដីដែលមានដើមឈើអាយុរាប់រយឆ្នាំជាច្រើនហិចតា។ ដើមឈើទាំងនេះកំពុងតែទទួលរងការកាប់បំផ្លាញដោយខុសច្បាប់ ដែលនេះគឺជាស្ថានភាពដែលកើនឡើងនៅលីបង់។
លោកហ្គង់ឌី រ៉ាម៉េ ដែលជាប៉ូលីប្រចាំតំបន់ភ្នំទឹកកក ដែលមានរយៈកំពស់ ១៧០០ ម៉ែត្រ បានបញ្ជាក់ថា ៖ “ដើមសែនដែលមានអាយុរាប់រយឆ្នាំ ជិត១៥០ដើម ត្រូវបានកាប់ ចាប់តាំងពីដើមឆ្នាំ ២០២២។” លោកហ្គង់ឌី រ៉ាម៉េ បង្ហាញនូវគល់ឈើធំ ដែលជាសំណល់ឈើដែលនៅសល់ទុកចោល បន្ទាប់ពីអ្នកជួញដូរខុសច្បាប់បានកាប់ ដែលតែងកើតមានឡើងនៅពេលយប់នៅឆ្ងាយពីការឃ្លាំមើល ដែលប្រើប្រាស់រណាយន្តដើម្បីអារ។
សាលាក្រុង អៃអ៊ីណាតា ដែលស្ថិតនៅរវាងលីបង់ និងវាលទំនាបខាងកើត បេអាអា ក៏ដូចជានៅតំបន់ដទៃៗ ទៀត នៅប្រទេសលីបង់ បានចោទប្រកាន់ថា មានក្រុមដែលរៀបចំឡើងដើម្បីកាប់បំផ្លាញដើមឈើដែលមានអាយុរាប់រយឆ្នាំ ដូចជាដើមសែន ឬដើមហ្សឺណេ និងធ្វើការជួញដូរឈើអស់ទាំងនេះដែលរកបានប្រាក់ចំណេញយ៉ាងច្រើន។ លោកហ្គង់ឌី រ៉ាម៉េ បញ្ជាក់ថា ៖ “អ្នកកាប់គឺជាជនជាតិលីបង់ដែលស្ថិតនៅក្នុងតំបន់ជុំវិញ។”
ការជួញដូរកើតឡើងរឹតតែធ្ងន់ធ្ងរ ជាមួយនឹងវិបត្តិសេដ្ឋកិច្ចដែលធ្វើឲ្យលីបង់ជាប់គាំង ចាប់តាំងពីឆ្នាំ២០១៩ ៖ “រដ្ឋកំពុងហៀបនឹងក្ស័យធន់ អនុរក្សព្រៃឈើ ក៏ដូចជាសំណុំទាំងមូលនៃកងកម្លាំងសន្តិសុខ លែងមានមធ្យោបាយដើម្បីធ្វើការដើរល្បាតឲ្យបានគ្រប់គ្រាន់នោះទេ។ លោកសាមៀ រ៉ាម៉េ ដែលជាកសិករអាយុប្រមាណ ៦០ឆ្នាំ នៅតំបន់អៃអ៊ីអាណា និយាយថា ៖“ការបំផ្លិចបំផ្លាញដើមឈើដែលធ្វើឡើងគឺគួរឲ្យភ័យខ្លាចណាស់”។
ប្រឈមមុខនឹងស្ថានភាពនេះ អ្នកផ្តល់ជំនួយ ដែលភាគច្រើន គឺជាជនជាតិលីបង់ បានចូលវិភាគទានដើម្បីផ្តល់ប្រាក់ដល់ក្រុមអ្នកថែរក្សាព្រៃឈើ។
ចាប់តាំងពីការដាក់ឲ្យដំណើរការនូវការដើរល្បាតពេលយប់ លោកសាមៀ រ៉ាម៉េ បាននិយាយដោយរីករាយថា ៖ “យើងឃើញនៅមានតែមួយករណីគត់នៃការកាប់រំលំដើមឈើខុសច្បាប់”។ ប្រជាជននៅក្នុងតំបន់គូសបញ្ជាក់ថា នៅពេលដែលឈើត្រូវបានកាប់រំលំដោយខុសច្បាប់។ វាលែងដុះទៀតហើយ។
ប៉ុន្តែគ្រប់សាសាខេត្តមិនបានទទួលជំនួយហិរញ្ញវត្ថុដើម្បីបើកឲ្យអ្នកថែព្រៃនោះទេ ទោះបីជាបណ្តោះអាសន្នក៏ដោយ។ លោកហ្គាសាន ហ្ស៊ីហ៊្ស៊ី ប្រធានភូមិជិតខាងតំបន់ព្រៃ បានបញ្ជាក់ថា ៖ “ថវិកាដែលយើងទទួលពីរដ្ឋមិនគ្រប់គ្រាន់ទេ ទោះបីជារដ្ឋសន្យានឹងសុំលុយប្រជាជនដើម្បីផ្តល់ឲ្យអ្នកដើរល្បាត ប៉ុន្តែប្រធានភូមិមានការសង្ស័យអំពីប្រសិទ្ធភាពនៃដំណើរការបែបនេះ បើក្រឡេកទៅមើលទំហំនឹងការកាប់បំផ្លាញ។
យោងតាមក្រសួងកសិកម្ម នៅលីបង់ ផ្ទៃដីព្រៃឈើ មាន ១៣% ដែលវាតែងត្រូវបានលេបត្របាក់ដោយនគរូបនីយកម្មកើនឡើង និងអគ្គីភ័យព្រៃ ហើយដើម្បីអនុញ្ញាតឲ្យប្រជាជនកម្តៅខ្លួននៅរដូវរងា ហើយមានតែមែកឈើដែលមានជំងឺទេ ដែលត្រូវបានអនុញ្ញាតឲ្យកាប់ ជាមួយនឹងការត្រួតពិនិត្យពីប្រធានភូមិ។
លោកប៉ូល អាប៊ី រ៉ាចេដ ប្រធានអង្គការផែនដីលីបង់ ថ្មីៗនេះ បានប្រកាសអំពីភេរវសញ្ញាដោយបរិហារអំពីការបង្កើននៃការសម្លាប់រង្គាលខាងបរិស្ថាន មានជាអាទិ៍ការកាប់ដើមឈើហ្សឺណេ នៅទូទាំងប្រទេសលីបង់។

Add new comment