ធុងសំរាមកែច្នៃមួយចំនួនបានប្រគល់ជូនតាមសាលារៀនក្នុងរាជធានីភ្នំពេញ

ក្រសួងបរិស្ថាន ផ្តល់ជូនធុងសំរាមដល់សាលារៀន ចំនួន ១៥កន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀន សោភណ្ឌភាព និងសុខភាពសិក្សា នាព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ 
ក្នុងនោះ បានប្រគល់ធុងសំរាមដល់សាលារៀននៅក្នុងខណ្ឌចំការមន ចំនួន ១០ទីតាំង និងខណ្ឌបឹងកេងកង ចំនួន ៥ទីតាំង។
លោក ខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានមានប្រសាសន៍ថា ការច្នៃប្រឌិតធុងសំរាមជាក្អម ជាអង្រុតនេះ គឺចង់បង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ និងចូលរួមថែរក្សានូវកេរ្តិ៍ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ជាពិសេសដាស់ស្មារតីប្អូនៗសិស្សានុសិស្សឱ្យចូលរួមថែរក្សាភាពស្អាត អនាម័យបរិស្ថានស្អាត សោភណ្ឌភាពល្អ គឺចាប់ផ្តើមពីយើងទាំងអស់គ្នា៕

Add new comment

6 + 3 =