ត្រីបបែលទឹកសាបធំជាងគេបំផុតលើពិភពលោកបានរកឃើញនៅកម្ពុជា

ហ្វូងមនុស្ស​ រួមមានក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ មន្ត្រីជលផលកម្ពុជា និងសមាជិ​ក​ស​ហ​គ​ម​ន៍​ បានប្រមូលផ្ដុំគ្នាកុះករ ដើម្បីលែងត្រី​បបែ​ល​យ​ក្ស​​ញីដ៏ធំមួយក្បាល។ ពួកគេបានដាក់ឈ្មោះត្រីបបែលយក្សនោះថា​៖ «បូណ៌មី» ដែល​មា​ន​ន័​យជាភាសាខ្មែរ «ព្រះ​ច័​ន្ទ​ពេញវង់» ដោយសារ​តែត្រីបបែ​លយក្ស​ដែលមានរាងមូលនេះ ត្រូ​វ​​បា​ន​លែងចំ​ថ្ងៃពេ​ញបូ​ណ៌​មី​ ១៥កើត ដោយមានព្រះច័ន្ទបញ្ចាំងពន្លឺនាជើងមេឃ។

ពេ​លនេះក្រុមការងារមកពីបណ្តាប្រទេស កំពុង​តា​​មដានការធ្វើចរាចរផ្លាស់ទី របស់ត្រី​បបែ​ល​យ​ក្សទឹកសាប​ ទម្ងន់ ៣០០គីឡូក្រាម ដើ​ម្បីស្វែ​ង​យ​ល់ឱ្យកាន់តែច្បាស់ និងដើ​ម្បី​ការ​ពារ​វា​ឱ្យ​បា​នកាន់តែប្រសើរ។

នៅខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា - អ្វីដែលជាប្រស្នាអាថ៌កំបាំងដ៏អស្ចារ្យមួយ របស់​ស​ត្វ​ព្រៃ​ដ៏​យូ​​រល​ង់មកហើយ នោះគឺអត្តសញ្ញាណរបស់ប្រភេទត្រីទឹកសាប​ ធំជាងគេលើពិភពលោក ហា​ក់​​ដូចជាត្រូវបានស្រាយចេញ កាលពីសប្តាហ៍មុន ខណៈដែលអ្នកនេសា​ទនៅ​ភាគ​ខា​ង​ជើ​ង​នៃ​ប្រ​ទេសកម្ពុជា ធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានរកឃើញ ត្រីបបែលយ​ក្សទឹ​ក​សា​ប ទម្ងន់ ៣០០គីឡូក្រាម នៅជិតកោះដាច់ស្រយាលមួយ ក្នុងទន្លេមេគង្គ។

ទំហំដ៏គួរឱ្យភ្ញាក់ផ្អើលនៃត្រីជិតផុតពូជ ដែលទម្ងន់របស់វា ត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ធ្ង​ន់ជាង២ដង នៃទម្ងន់ជាមធ្យមរបស់សត្វស្វាគ្រោងដែលរស់នៅតំបន់ទំនាបទៅទៀត ហើ​យ​ទំ​ហំនេះជាង​ត្រីរាជ ​ទម្ងន់​ ២៩៣ គីឡូក្រាម​ ដែលត្រូវចាប់បាននៅក្នុងប្រទេសថៃ ក្នុងឆ្នាំ ២០​០​៥ដែលបានកាន់កាប់កំណត់ត្រាពីអតីតកាល​ ជាត្រីទឹកសាបដ៏ធំបំផុតនៅលើផែនដី។ ត្រីទឹកសាបត្រូវបានកំណត់ថា គឺជាប្រភេទត្រីដែលប្រើប្រាស់ពេលវេលាពេញមួយជីវិត​ រស់​នៅ​​ក្នុងទឹកសាប ដែល ផ្ទុយពីប្រភេទសត្វសមុទ្រយក្ស ដូចជាត្រីធូណា និងត្រីម៉ាលីន ឬត្រី​ដែ​ល​​ធ្វើចរាចរផ្លាស់ទី រវាងទឹកសាប និងទឹកប្រៃ ដូចជាត្រី beluga sturgeon ដែល​មា​ន​ទំ​ហំ​ដ​ង​ខ្លួ​ន​ធំៗ ជាដើម។

ត្រី​បបែលយក្ស ​ដែល​បំបែកកំណត់ត្រានេះ មាន​ប្រវែង​ជាង​ ជិត​៤​ម៉ែត្រ គឺវាស់​ចាប់​ពី​ចុង​ច្រ​មុះ​ដ​ល់​កន្ទុយ។ វាត្រូវ​បាន​អ្នក​នេសាទ​ម្នាក់​ចាប់បាន​ ស្ថិតនៅភាគ​ខាង​ត្បូង​ក្រុង​ស្ទឹងត្រែង​ ក្នុ​ង​ទ​ន្លេ​​មេគង្គ  ដែលលាតសន្ធឹង​ និងហូរឆ្លងកាត់ភាគខាងជើងប្រទេសកម្ពុជា។ ដោយយល់ដឹងពីសារៈសំខាន់របស់ត្រីបបែលយក្ស ដែលគាត់ចាប់បាននេះ អ្នកនេសាទ​បា​ន​ទា​ក់ទងទៅក្រុមការងារស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលទទួល​បាន​មូ​ល​​និធិពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជួយលែងត្រីបបែលយក្ស ដែលជា​ប្រភេទ​រ​ង​គ្រោះ​ជិតផុតពូជ ត្រឡប់ចូលទៅក្នុងទន្លេវិញ។

លោកង្វៀន ហាន់ ( Hanh Nguyen) នាយក​បេសកកម្ម​ស្តីទី​របស់USAID/Cambodia បាន​ថ្លែ​ង​​ថា​៖ «​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ បាន​បង្ហាញ​ពី​ជោគជ័យ​នៃ​គម្រោង​អច្ឆរិយភាពនៃ​មេគង្គ ដែ​លគាំទ្រថវិកាដោយ​ USAID។ ប្រទេសកម្ពុជា ទទួលបានពរជ័យជាជីវចម្រុះដ៏អស្ចារ្យហើ​យ​យើងពិតជាមានមោទកភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការ​លើ​ក​ក​ម្ព​ស់​ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនា​ទី​ដ៏​សំខាន់របស់ទន្លេមេគង្គ»។

នេះជាលើកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រីបបែលយក្សដ៏ធំនេះ ត្រូវបាន​បំ​ពា​ក់​ឧ​ប​ក​រណ៍ផ្តល់សញ្ញា acoustic tag ដែលជាបច្ចេកវិទ្យា អាចឱ្យជីវវិទូស្វែងយល់បន្ថែមទៀត អំ​ពី​អា​កប្បកិរិយាដ៏អាថ៌កំបាំងរបស់សត្វមានជីវិត ដែលយើងកម្របានជួបប្រទះមួយនេះ។

សម្រាប់លោក ហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូមច្ឆជាតិ នៅសកលវិទ្យាល័យ ណេវ៉ាដា នៃ​​​​ទីក្រុង រីណូ ​និងជាថ្នាក់ដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មានប្រសាសន៍ថា ការរ​ក​ឃើ​ញត្រីបបែលយក្សនេះ គឺជាភស្តុតាងដែលបង្ហាញថា ពិភព​ធម្មជាតិនៅតែ​អាច​ផ្តល់​នូវ​រ​ប​ក​គំ​ហើញថ្មី និងអស្ចារ្យ ហើយប្រភេទសត្វក្នុងទឹកដ៏ធំបំផុតជាច្រើន នៅតែមិនទាន់​ត្រូវ​បាន​សិ​ក្សា​​ស្វែងយល់គ្រប់គ្រាន់នៅឡើយ។

លោកបណ្ឌិត ហ្សេប ហូហ្គេន​ ជាពិធីករនៃកម្មវិធីទូរទស្សន៍ National Geographic នៅក្នុ​ង​ក​ម្ម​វិ​ធី​ «Monster Fish» បាននិយាយថា៖«ក្នុងរយៈពេល ២០ឆ្នាំ នៃការស្រាវជ្រាវរកប្រភេទត្រី​ធំ​ៗ​នៅ​ក្នុងទន្លេ និងបឹង នៅក្នុងទ្វីបចំនួនប្រាំមួយ នេះគឺជាត្រីទឹកសាបដ៏ធំបំផុត ដែលយើ​ង​បាន​ជួ​ប​ប្រទះ ឬប្រភេទត្រីដែលត្រូវបានកត់ត្រាទុកនៅគ្រប់ទីកន្លែងទូទាំងពិភពលោកនេះ»។ បណ្ឌិតហូហ្គេនបន្តថា៖ «នេះគឺជាការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ហើយបង្ហាញថា​ កិច្ចខិត​ខំ​ប្រឹងប្រែង ដើម្បីយល់កាន់តែច្បាស់ អំពីអាថ៌កំបាំងជុំវិញប្រភេទសត្វនេះ និងកា​រ​លា​ត​ស​ន្ធឹ​ង​មិ​នគួរឱ្យជឿនៃទន្លេ ដែលជាកន្លែងដែលវារស់នៅ»។

ដោយសហការជាមួយរដ្ឋបាលជលផលកម្ពុជា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន​ប​ង្កើ​ត​ប​ណ្តាញអ្នកនេសាទដែលយល់ព្រមរាយការណ៍ អំពីការចាប់បានប្រភេទត្រីយក្ស និងជិ​តផុ​ត​ពូ​ជ​ រួមមានទាំងត្រីបបែលយក្សផងដែរ។ កាលពីខែមុន អ្នកនេសាទ​រស់​នៅក្នុ​ងតំ​បន់​ដូ​ច​គ្នា​នេះ​ បានរាយការណ៍ប្រាប់ក្រុមការងារថា ពួកគាត់បានចាប់បានសត្វត្រីបបែលយក្សញីទម្ងន់ ជា​ង១៨០គីឡូក្រាម ដែលបន្ទាប់មក ក្រុមអ្នកស្រាវជ្រាវ បានជួយ​លែងចូល​ទៅ​ក្នុ​ង​ទឹ​ក​ទ​ន្លេ​វិ​ញ​ ដោយសុវត្ថិភាព។

«ការរកឃើញត្រីបបែលដ៏មហិមាបំបែកក្នុងកំណត់ត្រាពិភពលោកនេះ បង្ហាញពីឱកា​ស​ដ៏​ពិ​សេ​ស ដែលយើងមាននៅក្នុងប្រទេសកម្ពុជា ដើម្បីការពារប្រភេទសត្វនេះ និងទី​ជ​ម្រ​ក​ស្នូ​ល​រ​ប​ស់​វា។ នៅក្នុងភាពជាដៃគូ ជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងបណ្តាប្រ​ទេ​ស​ដ​ទៃ​ទៀ​ត នៅក្នុងអាងទន្លេមេគង្គក្រោម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរ​ដ្ឋ​បាលជលផលកម្ពុជា នឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីរៀបចំផែនការសកម្មភាពអភិរក្ស ប្រភេ​ទ​ស​ត្វក្នុងតំបន់ និងពង្រឹងការការពារទន្លេ សត្វព្រៃ ជលផល និងសហគមន៍មូលដ្ឋាន» នេះ​បើ​តា​​មប្រសាសន៍ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលប​ន្ទុក​ជាអ​គ្គ​នា​យក​រ​ដ្ឋ​បាល​ជ​ល​ផល។

លោកស្រី ជា សីលា អ្នកគ្រប់គ្រង​គម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានមានប្រសាសន៍ថា៖ «ឥ​ឡូវនេះ ក្រុមអ្នកនេសាទបានសហការជាមួយគម្រោងរបស់យើង នោះនៅពេ​លដែ​លពួ​កគា​ត់ចាប់បានត្រីបបែលយក្ស ពួកយើងនឹងអាចបំពាក់ស្លាកសញ្ញាសម្គាល់ រួចលែ​ងពួ​កវា​វិ​ញ​។​ ការលែងដោយជោគជ័យទាំងនេះ បានបង្ហាញពីសារៈសំខាន់ នៃភាព​ជាដៃគូ​ររ​ប​ស់​យើ​ង​ជា​មួ​យសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ យើងទាំងអស់គ្នា មានតួនា​ទីសំ​ខាន់​ក្នុង​ការ​តា​ម​ដា​ន​ ​និងអភិរក្សធនធានជលផល»។

ប្រជានេសាទបានទូរស័ព្ទ ប្រាប់ក្រុមការងាថា ចាប់បានត្រីបបែលយក្ស «​ធំជាងមុន» កា​ល​ពី​យ​ប់ថ្ងៃទី ១៣ ខែមិថុនា។ ត្រីបបែលត្រីនេះ ត្រូវបានបំពាក់ឧបករណ៍ acoustic ដើម្បី​តាម​ដា​ន​កា​រធ្វើចរាចរផ្លាស់ទីរបស់វា មុនពេលលែងត្រឡប់ចូលទៅទន្លេវិញ ដោយសុវត្ថិភាព។ តាមការអង្កេត ត្រីបបែលយក្សនេះ ហាក់ដូចជារឹងមាំ និងមានសុខភាពល្អ ព្រោះ​វា​បា​ន​ហែ​ល​ចុះ​យ៉ាងលឿនទៅក្នុងទឹកល្អក់ ដ៏ជ្រៅនៅក្នុងទន្លេមេគង្គ៕

Add new comment

7 + 9 =