តំបន់ធម្មជាតិមានសក្តានុពលចំនួន៤កំពុងត្រៀមស្នើដាក់ចូលបេតិកភណ្ឌពិភពលោក

អ្នក​នាំពាក្យ​នៃ​ក្រសួង​បរិស្ថាន លោក នេត្រ​ ភក្ត្រា បាន​ឱ្យ​ដឹងថា កម្ពុជា​កំពុ​ងសិក្សា​លើ​តំបន់ទេសចរណ៍ចំនួន៤ គឺព្រែកកាំពី ដែន​ជម្រក​សត្វព្រៃព្រែកប្រសព្វ តំបន់​បេតិកភណ្ឌ​ធម្ម​ជាតិ​ភ្នំត្បែង និង​តំបន់សហគមន៍​ការពារ​ធម្ម​ជាតិ​ត្មាតប៉ើយ។

អ្នកនាំពាក្យរូប​នេះ​បាន​បន្ថែមទៀតថា មកដល់ពេលនេះក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថានបានធ្វើការងារចងក្រងនូវឯកសារមួយចំនួនរួចហើយ។

ព្រែកកាំពីជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់ស្អាត​ និងជាទីជម្រកសម្រាប់សត្វផ្សោតទន្លេមេគង្គចំនួន៩២ក្បាលផងដែរ។

សម្រាប់ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ នៅលើពិភពលោកដែលមានវត្តមានសត្វផ្សោតទឹកសាបរស់នៅចំនួន៩២ក្បាល ខណៈប្រទេសកម្ពុជា ជាមួយប្រទេសដែលមានចំនួនសត្វផ្សោតនេះច្រើនជាងគេផងដែរ។ ដោយឡែកប្រទេសចំនួន២ទៀត ដែលមានវត្តមានសត្វផ្សោតទឹកសាបនេះ គឺប្រទេសឥណ្ឌូនេស៊ី មានចំនួន និងប្រទេសភូមា៕

Add new comment

15 + 0 =