
តើមានភាគល្អិចប្លាស្ទីកប៉ុន្មានរសាត់នៅក្នុងសមុទ្រនៃពិភពលោកទាំងមូល និងវាមានទំងន់ប៉ុន្មាន?
ការសិក្សាមួយដែលរៀបចំឡើងដោយវិទ្យាស្ថាន និងសកលវិទ្យាល័យជាច្រើន បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៥ បរិមាណប្លាស្ទីកនៅក្នុងមហាសមុទ្របានហក់ឡើង។ ការសិក្សានេះមានជោគជ័យក្នុងការវាយតម្លៃអំពីបរិមាណ និងទំងន់នៃនៃសម្រាមទាំងនេះ។
ជោគជ័យក្នុងការវាយតម្លៃបរិមាណនៃប្លាស្ទីកនៅក្នុងសមុទ្រ គឺមានព័ត៌បឋមចាំបាច់ដើម្បីដាក់ចេញឲ្យដំណើរការនៃយុទ្ធសាស្រ្តដែលសំដៅលុបបំបាត់សម្រាមបំពុលទាំងនេះ។ ការងារដែលផ្សព្វផ្សាយកាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិបត្រ Plos One បានផ្តល់នូវការវាយតម្លៃបែបនេះ។
អ្នកវិទ្យាសាស្រ្តបានពិនិត្យព័ត៌មានដែលមានប្រភពពីសំណេរវិទ្យាសាស្រ្តដែលបានផ្សព្វផ្សាយរួចហើយ ជាមួយនឹងទិន្នន័យដែលមិនទាន់មើលឡើងវិញ អំពីការបំពុលផ្លាស្ទីកនៅក្នុងលើផ្ទៃនៃមហាសមុទ្រនៅចន្លោះឆ្នាំ១៩៧៩ និងឆ្នាំ២០១៩ នៅក្នុងអាងមហាសមុទ្រចំនួន៦ មានដូចជា អាត្លង់ទិចខាងជើង អាត្លង់ទិចខាងត្បូង ប៉ាស៊ីហ្វីកខាងជើង ប៉ាស៊ីហ្វីកខាងត្បូង មហាសមុទ្រឥណ្ឌា និងមេឌីទែរ៉ាណេ។ ហើយលទ្ធផល គឺជាការប្រកាសអាសន្ន ៖ គំរូគណិតវិទ្យារបស់ពួកគេបង្ហាញអំពីសារៈសំខាន់ និងការកើនឡើងយ៉ាងរហ័សនូវប្លាស្ទីកនៅផ្ទៃលើមហាសមុទ្រចាប់តាំងពីឆ្នាំ២០០៥។
វាមានពី៨២ពាន់លាន ទៅ៣៥៨ពាន់លាន នៃភាគល្អិតប្លាស្ទីក ជាពិសេសពពួកមីក្រូប្លាស្ទីក ដែលមានជាទំងន់ជាសរុបចន្លោះពី ១,១ និង ៤,៩ លានតោន ដែលរសាត់នៅក្នុងសមុទ្រនៅឆ្នាំ២០១៩។ ការសិក្សាបញ្ជាក់ដែរថា ៖ “រហូតមកដល់ឆ្នាំ១៩៩០ មាននិន្នការកំណើនប្លាស្ទីកដែលមិនអាចដោះស្រាយបាន។”
តើការកើនឡើងបែបនេះពន្យល់បានយ៉ាងដូចម្តេច? យោងតាមអ្នកសិក្សាស្រាវជ្រាវការកើនឡើងនូវសកម្មភាពសេដ្ឋកិច្ចអន្តរជាតិ គឺជាចំនុចនៃការចាប់ផ្តើម។
“សកលភាវូនីយកម្មធ្វើឲ្យរូបធាតុប្លាស្ទីកកខ្វក់បង្កើនល្បឿនកើនឡើង។” សកលភាវូបនីយកម្មបង្កការកើនឡើងយ៉ាងរហ័សនូវការនាំចូល ការនាំចេញ និងផលិតកម្មអន្តរជាតិ។ នៅផលិតផល មានការវេចខ្ចប់ដោយប្រើប្លាស្ទីក។ ទាំងអស់នេះបង្កើនបានជាការកើនឡើងនូវបរិមាណសម្រាមប្លាស្ទីកយ៉ាងសន្ធឹកសន្ធាប់”។
ការគ្រប់គ្រងសម្រាមប្លាស្ទីក ស្ថិតនៅជាបញ្ហាយ៉ាងខ្លាំង។ ការកែច្នៃពួកវាឡើងវិញនៅមានតិចតួច។ ដូច្នេះសម្ភារៈប្លាស្ទីកបានបង្កជាបញ្ហាថ្មីៗ។ ប្រទេសថៃ ម៉ាឡេស៊ី វៀតណាម ទួរគី ឬឥណ្ឌូនេស៊ី គឺជាផ្នែកនៃអ្នកនាំចូលដ៏ធំបំផុតនៃសម្រាមប្លាស្ទីកនៅលើពិភពលោក។
ទីផ្សារពិភពលោកនៃការកែច្នៃឡើងវិញបានបង្កជាវិបរឹតដោយការសម្រេចចិត្តរបស់ចិនបិទទ្វារទទួលភាគច្រើននៃប្រភេទសម្រាមប្លាស្ទីកនៅឆ្នាំ២០១៨។ ដូច្នេះអាស៊ីអាគ្នេយ៍ បានក្លាយជាគោលដៅចម្បងទទួលសម្រាមប្លាស្ទីក ប៉ុន្តែតំបន់នេះមិនមានសមត្ថភាពដើម្បីដោះស្រាយលំហូសម្រាមប្លាស្ទីកទាំងនេះទេ។ ដូច្នេះជារឿយៗ សម្រាមប្លាស្ទីកចូលទៅក្នុងធម្មជាតិ។
នៅខណៈដែលមិនមានវិធានាការណាមួយបង្ខំឲ្យដោះស្រាយបញ្ហាប្លាស្ទីកត្រូវបានប្រកាន់យកដើម្បីកម្រិតឥទ្ធិពលនៃផ្លាស្ទីកនៅក្នុងធម្មជាំតិ អ្នកសិក្សាស្រាវជ្រាវព្រមានថា ៖ “ល្បឿនដែលប្លាស្ទីកចូលទៅក្នុងបរិស្ថានទឹកនឹងកើនឡើង ប្រមាណ ២,៦ដង នៅចន្លោះឆ្នាំ២០១៦ និង២០៤០ខាងមុខ”។

Add new comment