Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ តាមយ៉ូហាន ១៧,១-១១ អត្ថាធិប្បាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជំរាបសួរបងប្អូនជាទីស្រឡាញ់នៅអាទិត្យនេះយើងនឹងចូលសប្តាហ៍ទី៧នៃរដូវបុណ្យចម្លងជិតផុតរដូវបុណ្យចម្លងហើយបងប្អូន ហើយយើងឃើញថាក្នុងអំឡុងពេលបុណ្យចម្លងនេះតែងតែស្តាប់ការផ្តល់សក្ខីភាពទាំងព្រះយេស៊ូ ទាំងក្រុមសាវ័កដែលព្យាយាមប្រកាសកិច្ចការដំណឹងល្អនៃក្រុងគ្រីស្តទូតថ្ងៃនៃអត្ថបទទី១ និងអត្ថបទដំណឹងល្អដែលមកពីលោកយ៉ូហាន កំពុងបង្ហាញថាព្រះយេស៊ូបានផ្តល់សក្ខីភាពអំពីព្រះបិតាប្រាប់អ្វីៗទាំងអស់សម្រាប់យើងទាំងអស់គ្នាឱ្យក្រុមសាវ័ក ឱ្យអស់អ្នកដែលដើរតាមស្គាល់សេចក្តីពិតគឺព្រះអង្គគឺជាសេចក្តីពិត ពេលយើងស្តាប់ព្រះបន្ទូលថាព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិតនឹងពិតមែនពេលដែលយើងនិយាយពីសេចក្តីពិតគឺរឿងមួយដែលយើងអាចទុកចិត្តបាន ជឿជាក់បាន ហើយដូច្នេះពេលព្រះបិតាមានដំណឹងអ្វីមកឱ្យមនុស្សលោក យើងឃើញថាព្រះយេស៊ូតែងតែធ្វើ នឹងចែករំលែងឱ្យយើងទាំងអស់គ្នា ជាដំណឹងដែលថាយើងនឹងទៅកាន់ព្រះបិតាយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងមានឱកាសទៅជួបព្រះជាម្ចាស់បាន យើងអាចទទួលការសង្គ្រោះពីព្រះជាម្ចាស់បានតាមរយៈព្រះអង្គម្ចាស់យេស៊ូគ្រីស្ត ដូច្នេះព្រះអង្គកំពុងបង្ហាញព្រះអង្គផ្ទាល់ដែលថាព្រះអង្គគឺជាព្រះបុត្រជាព្រះជាម្ចាស់ដែលមកជួបយើង ដើម្បីនាំឱ្យើងទាំងអស់គ្នាទៅកាន់ព្រះបិតា អារម្មណ៍នេះដូចគ្នាដែរ ពេលលោកប៉ូលបានទៅផ្សព្វផ្សាយគ្រប់ទីកន្លែង ជាពិសេសនៅក្រុងយ៉េលូសាឡឹមដែលកំពុងតែផ្តល់សក្ខីភាពនៅថ្ងៃនេះលោកប៉ូលគាត់ប្រាប់ថា អ្វីដែលលោកដឹងពីព្រះជាម្ចាស់លោកប្រាប់បងប្អូនអស់ហើយអានឹងស៊ីសងលើបងប្អូនជឿ ឬក៏មិនជឿ ធ្វើតាមឬក៏មិនធ្វើតាម ដូច្នេះកំហុសមិនមែនមកពីលើលោកទេ មកពីយើងដែលស្តាប់ដំណឹងល្អហើយ ប៉ុន្តែមិនបានអនុវត្តតាម ។បាទចំណុចនេះដែលសម្រាប់បងប្អូនទាំងអស់គ្នាយើងជាគ្រីស្តបរិស័ទ ឬខ្លះមិនមែនជាគ្រីស្តបរិស័ទក៏ដោយយើងមានធម៌ក្នុងខ្លួន យើងមានដំណឹងល្អម្យ៉ាងពីព្រះជាម្ចាស់ក្នុងខ្លួន យើងដឹងថាអាណាល្អ អាណាអាក្រក់ អាណាគួរធ្វើ អាណាមិនគួរធ្វើដូច្នេះហើយពេលដែលយើងឆ្លើយតបរឿងធម៌ ឬក៏រឿងអំពើល្អ ឬក៏រឿងដែលព្រះជាម្ចាស់ប្រាប់យើងពីសេចក្តីស្រឡាញ់អ្វីដែលយើងត្រូវតែធ្វើ អានឹងយើងព្យាយាមមែនទែន ឈ្នះការល្បួងផ្សេងៗនៅក្នុងខ្លួននឹងឱ្យធ្វើបាន ដូច្នេះបងប្អូនត្រូវមានម្យ៉ាងដែលគឺព្រះវិញ្ញាណដ៏វិសុទ្ធដែលជួយយើង កម្លាំងរបស់មនុស្សយើងប្រហែលទាញអត់រួចទេ ជួនកាលយើងចង់ខ្ជិល ចង់តាមការល្បួងផ្សេងៗតែសូមឱ្យបងប្អូនដឹងថាព្រះយេស៊ូប្រទានព្រះដែលជួយការពារជួយយើងដែរ ហើយក៏ឱ្យយើងធ្វើតាមព្រះបំណងរបស់ព្រះបិតាដូចព្រះអង្គ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន ហើយឱ្យមួយថ្ងៃទៅមួយថ្ងៃបងប្អួនបង្ហាញសេចក្តីពិតអំពីជំនឿរបស់បងប្អូននៅក្នុងជីវិតប្រចាំថ្ងៃ និងផ្តល់សក្ខីភាពឱ្យអ្នកដទៃផងដែរ៕
Add new comment