អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១

អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តាមសន្តលូកា ៩,១៨-២២​​​​​ អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ផាន បូរី

លោកសិលាប្រកាសថា​ព្រះយេស៊ូជាព្រះគ្រីស្ត
ថ្ងៃ​មួយ​ ពេល​ព្រះ​យេស៊ូ​នៅ​អធិស្ឋាន​ដាច់​ឡែក​ពី​បណ្តា​ជន​‌ពួក​សាវ័ក​ក៏នៅ​ជាមួយ​ព្រះអង្គ​ដែរ។​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរគេ​ថា៖​ «តើ​មហា​ជន​ទាំង​ឡាយ​ថា​ខ្ញុំជា​នរណា?»។​ ពួក​សាវ័ក​ទូល​ឆ្លើយ​ថា៖​ «អ្នក​ខ្លះ​ថា​លោក​គ្រូជា​លោក​យ៉ូហាន​បាទីស្ត​ អ្នក​ខ្លះ​ថា​ លោក​ជា​ព្យាការី​អេលី​ ហើយ​អ្នកខ្លះ​ទៀត​ថា​ លោក​ជា​ព្យាការី​មួយ​រូប​ ពីសម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។​ ព្រះ​យេស៊ូ​សួរ​ទៀត​ថា៖​ «ចុះ​អ្នក​រាល់​គ្នា​វិញ​ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំជា​នរណា​ដែរ?»។​ លោក​សិលា​ទូល​ព្រះអង្គ​ថា៖​ ‌«លោក​ជា​ព្រះ​គ្រីស្ត​ ដែល​ព្រះ​ជា​ម្ចាស់​ចាត់​ឲ្យ​មក»។​ ព្រះ​យេស៊ូ​ក៏​ហាម​ប្រាម​គេ​ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។

ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖​ «បុត្រ​មនុស្ស​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។​ ពួក​ព្រឹទ្ធា​ចារ្យ‌​ ពួក​នាយក​បូជា​ចារ្យ* ​ពួក​ធម្មា​ចារ្យ​នឹង​បោះ​បង់​លោក​ចោល​ ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។​ ប៉ុន្តែ​‌បីថ្ងៃ​ក្រោយ​មក‌‌​ លោក​នឹង​រស់​ឡើង​វិញ»។

Add new comment

1 + 8 =