អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០

អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ តាមសន្តលូកា ៧ៈ៣៦-៥០ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល​

ព្រះយេស៊ូលើកលែងទោស​ឲ្យស្ត្រីមានបាបម្នាក់
មាន​បុរស​ម្នាក់​ខាង​គណៈ​ផារីស៊ី*​ បាន​យាង​ព្រះ​យេស៊ូ​ទៅ​សោយ​ព្រះ​ស្ងោយ​ ព្រះអង្គ​ក៏​យាង​ទៅ​ផ្ទះ​បុរស​នោះ​ ហើយ​គង់​រួមតុ​ជាមួយ​គាត់។​ នៅ​ក្រុង​នោះ​ មាន​ស្ត្រី​ម្នាក់​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ។‌‌‌​ ពេល​ឮថា​ ព្រះ​យេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈ​ផារីស៊ី*​នោះ​ នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។​ នាង​នៅ​ពី​ក្រោយ​ព្រះ​យេស៊ូ​‌ក្រាប​ទៀប​ព្រះ​បាទា​ព្រះអង្គ​ នាង​យំ​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ​បាទា​ព្រះ​យេស៊ូ​ ហើយ​យក​សក់​មក​ជូត។​ បន្ទាប់​មក​នាង​ថើប​ រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពីលើ​ផង។​ ៣៩ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ​ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖​ «បើ​លោក​នេះ​ពិតជា​ព្យាការី*​មែន​ ច្បាស់​ជា​លោក​ជ្រាប​ថា​ ស្ត្រី​ដែល​ពាល់​លោក​នេះ​ជា​ស្ត្រី​ប្រភេទ​ណា​ពុំខាន​ ‌គឺនាង​ជា​មនុស្ស​បាប»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​ ខាង​គណៈ​ផារីស៊ី​នោះ​ថា៖​ ‌«លោក​ស៊ីម៉ូន​‌ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជាមួយ​លោក»។‌​ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ ​«សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​ ‌«មាន​មនុស្ស​ពីរនាក់​ជំពាក់​ប្រាក់​គេ​‌ម្នាក់​ជំពាក់​ប្រាំរយ​ ម្នាក់​ទៀត​ហាសិប។​ ‌ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង​ ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល​ ឈប់​ទារ​ពីអ្នក​ទាំង​ពីរ​នោះ​ទៅ។​ ក្នុង​ចំណោម​អ្នក​ទាំងពីរ​ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។​ លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖​ «តាម​យោបល់​ខ្ញុំ​ គឺអ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។   ​បន្ទាប់​មក  ​ព្រះអង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ​រួច​មាន​ព្រះ​បន្ទូល​ ទៅ​លោក​ស៊ីម៉ូន​ថា៖​ ‌«សូម​មើល​ស្ត្រី​នេះ​ចុះ!​ ខ្ញុំបាន​ចូល​មក​ក្នុង​ផ្ទះ​លោក​ ‌តែ​លោក​ពុំបាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ​ រីឯ​នាង​នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើងខ្ញុំ ‌​ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។​ លោក​មិន​បាន​ថើប​ខ្ញុំ​ទេ​ រីឯ​នាង​វិញ​តាំង​ពីខ្ញុំ​ចូល​មក​ នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ ឥត​ឈប់​ឈរ​សោះ​ឡើយ។​ លោក​មិន​បាន​យក​ប្រេង​ មក​លាប​ក្បាល​ខ្ញុំ​ទេ​ រីឯ​នាង​វិញ​ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។​ ហេតុ​នេះ​ហើយ​ ខ្ញុំសុំ​ប្រាប់​ឲ្យ​លោក​ដឹង​ថា​ នាង​សម្តែង​សេចក្តី​ស្រឡាញ់​ជាខ្លាំង​ យ៉ាង​នេះ​ ព្រោះ​ព្រះជា​ម្ចាស់​បាន​ប្រោស​ ឲ្យ​នាង​រួច​ពីបាប​ជាច្រើន។​ រីឯ​អ្នក​ដែល​ព្រះជា​ម្ចាស់​លើក​លែង​ទោស​ឲ្យតិច​ ក៏សម្តែង​សេចក្តី​ស្រឡាញ់​តិច​ដែរ»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖​ ‌«ខ្ញុំអត់​ទោស​ឲ្យ​នាង​បាន​រួចពី​បាប​ហើយ»។​ អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជាមួយ​ រិះ​គិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖​ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បានជា​ហ៊ាន​អត់​ទោស​ ឲ្យ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ទៀត​ ថា៖​ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ​ ‌‌  សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខ​សាន្ត​ចុះ»។

Add new comment

3 + 7 =