អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១

អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តាមសន្តលូកា ២៤,៣៥-៤៨​​ អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស្វ័រ អេមេល្សដាល

សាវ័កពីរនាក់ធ្វើដំណើរ​ទៅភូមិអេម៉ាអ៊ូស
សាវ័ក​ទាំងពីរ​នាក់​រៀបរាប់​ ហេតុ​ការណ៍​ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ​ ហើយ​គេ​បាន​ស្គាល់​ព្រះអង្គ​នៅ​ពេល​ព្រះអង្គ​កាច់​នំបុ័ង។

ពួកសាវ័កបានឃើញព្រះយេស៊ូ
នៅ​ពេល​ សាវ័ក​ទាំងពីរ​នាក់​កំពុង​តែ​និយាយ​រៀបរាប់​‌​ ព្រះ​អម្ចាស់​យាង​មក​គង់​នៅ​កណ្តាល​ចំណោម​សាវ័ក​ទាំង​អស់​ ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​ប្រកប​ដោយ​ សេចក្តី​សុខ​សាន្ត​ គេ​ភ័យ​តក់​ស្លុត‌​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង​ ‌ព្រោះ​ស្មានថា​ខ្មោច​លង។​ ៣៨ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​រន្ធត់​ចិត្ត​ដូច្នេះ?​ ម្តេចក៏​អ្នក​រាល់គ្នា​នៅ​សង្ស័យ?​ ចូរ​មើល​ដៃ​ជើង​ខ្ញុំ​‌គឺ​ពិតជា​ខ្ញុំមែន!​‌ ចូរ​ស្ទាប​មើល៍​ខ្មោច​គ្មាន​សាច់​គ្មាន​ឆ្អឹង​ដូច​ខ្ញុំទេ»។​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ​‌ក៏បង្ហាញ​ព្រះហស្ត‌​ និង‌​  ព្រះ​បាទា​ឲ្យ​គេ​ឃើញ។​ សាវ័ក​ពុំទាន់​ជឿ​នៅ​ឡើយ​ទេ​ ព្រោះ​គេ​អរផង​ហើយ​ងឿង​ឆ្ងល់​ផង។​ ដូច្នេះ​ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ «នៅ​ទីនេះ​ តើអ្នក​រាល់គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។​ គេ​យក​ត្រីអាំង​មួយដុំ​មក​ថ្វាយ​ព្រះ​អង្គ​ ព្រះ​អង្គ​ទទួល​យក​ ហើយ​សោយ​នៅ​មុខ​ពួកគេ​ទាំង​អស់​គ្នា។​ បន្ទាប់​មក​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា៖‌‌​«កាល​ខ្ញុំនៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​ ខ្ញុំបាន​និយាយ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សេចក្តី​ទាំងអស់​ដែល​មាន​ចែង​ទុក​អំពីខ្ញុំ​ ក្នុង​ធម្មវិន័យ​របស់​លោក​ម៉ូសេ​ក្នុង​គម្ពីរ​ព្យាការី​ និង​ក្នុង​គម្ពីរ​ទំនុក​តម្កើង‌​ត្រូវតែ​កើត​មាន»។​ ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេឲ្យ​យល់​អត្ថន័យ​គម្ពីរ​ ព្រះ​អង្គ​មាន​ព្រះបន្ទូល​ថា៖​ «ហេតុ​ការណ៍​នេះ​កើត​ឡើង​ ស្រប​តាម​សេចក្តី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន​ ​គឺ​ព្រះ​គ្រីស្ត​ត្រូវ​រងទុក្ខ​លំបាក​ ហើយ​មាន​ព្រះជន្ម​រស់ឡើង​វិញ​នៅ​ថ្ងៃ​ទីបី។‌​‌ អ្នក​រាល់គ្នា​ត្រូវ​ប្រកាស​ក្នុង​ព្រះនាម​ព្រះអង្គ​‌ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែប្រែ​ចិត្ត​គំនិត​ ដើម្បី​ឲ្យ​បាន​រួចពី​បាប​ គឺត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ​សាឡឹម​តទៅ។​ អ្នក​រាល់គ្នា​ជា​សាក្សី​អំពី​ហេតុ​ការណ៍​ទាំង​នេះ។​

Add new comment

4 + 7 =