អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០

អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ តាមសន្តលូកា ៦,១-៥​​ អត្ថាធិប្បាយដោយលោកបូជាចារ្យ សែ សាត​

ដោយព្រះ‌យេស៊ូ​មាន​អំណាច​លើ​ថ្ងៃ​សប្ប័ទ

មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សាវ័ក*​របស់​ព្រះ‌អង្គ​នាំ​គ្នា​បូត​កួរ​ស្រូវ​សាលី មក​ឈ្លី​បរិភោគ។ មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​និយាយ​ទៅ​សាវ័ក​ទាំង​នោះ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ*​ដូច្នេះ?»។ ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន គឺ​ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជា‌ម្ចាស់ យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជា‌ម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ​បាន។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*។

Add new comment

3 + 3 =