សន្ត កាមីល នៅភូមិលេលីស៍ជាបូជាចារ្យ។(St.Camillus de Lellis)

សន្តកាមីល កើតនៅក្រុងប៊ុកគីអាគីណូ មកពីត្រកូល នៅភូមិលេលីស៍។ លោករស់នៅពេលមានជីវិត យុវវ័យយ៉ាងប្រថុយប្រថាន ព្រោះខ្វះការអប់រំនៅវ័យក្មេង។ លោកចូលធ្វើជាទាហាន ហើយតស៊ូ ជាមួយសាសន៍ទើកមូស្លីម ហើយបានរៀនពីចំណុចអាក្រក់របស់មនុស្ស តាមរយៈពួកទាហាននៅជំនាន់នោះ។ លោករងរបួសពីចម្បំាងរហូតដល់ចូលមន្ទីរពេទ្យ។ លោកបាត់បង់អ្វីៗទាំងអស់ ដោយសារលេងបៀនិង ល្បែងស៊ីសង ពេលជិតជាពីរបួស លោកក៏ចេញពីមន្ទីរពេទ្យ។ លោកទទួល ការស្វាគមន៍ពីក្រុមបព្វជិត កាពូឈិន(សាខាមួយរបស់ក្រុមបព្វជិតហ្វ្រង់សិស្កាន់) ហើយនៅពេលនេះឯង ដែលលោកទទួលការណែនាំ ហើយកែប្រែចិត្តគំនិត ក្រោយមកលោកចូលក្រុមជាសមាជិកក្រុមបព្វជិតនេះដែរ។ ប៉ុន្តែរបួសត្រង់ជើងរបស់ លោកត្រឡប់ឈឺឡើងវិញ ហើយមិនដែលជា ដូច្នេះ លោកត្រូវចេញពីក្រុមនេះ។ ក្នុងរយៈពេលដែលលោកកំពុងព្យាបាលខ្លួននៅមន្ទីរពេទ្យនោះ លោកបានឃើញទុក្ខវេទនា គួរអាណិត អាសូរ។ លោកបានជួបប្រទះអ្នកជំងឺគ្រប់ប្រភេទ ហើយម្យ៉ាងទៀត លោកបានឃើញគំរូល្អរបស់សន្តៈភីលីព ណេរី ដែលបង្ហាញមេត្តាករុណា ដោយផ្តល់កន្លែងសម្រាកឲ្យអ្នកជំងឺព្យាបាល បានជាលោកបែកគំនិត ចង់បង្កើតក្រុមបព្វជិត ដើម្បីជួយអ្នកជំងឺ។ ក្រោយមកគេហៅថា “កាមីលលាន” ដែលមានសញ្ញា ឈើឆ្កាងក្រហមធំនៅលើទ្រូង។ ក្រុមរបស់លោកទទួលស្គាល់ជាក្រុមបព្វជិតជាផ្លូវការពីសម្តេចប៉ាប ក្រេគ័រទី ១៥ នៅឆ្នាំ ១៥៩១ ហើយនៅ ក្នុងពាក្យសច្ចាបានបន្ថែមមួយទៀតគឺ “ដើម្បីបម្រើអ្នកជំងឺ ទោះបីត្រូវគ្រោះថ្នាក់ដល់ជីវិត”។ លោកទទួលអគ្គសញ្ញាតែងតាំងបូជាចារ្យ ហើយលោកបានជួយឲ្យមនុស្សច្រើនកែប្រែចិត្តគំនិត ដោយឧទ្ទិស ខ្លួនទាំងស្រុងឲ្យមនុស្សទាំងអស់ ហើយដោយសារលោកជាមនុស្សដែលមានមាឌធំខ្ពស់ បានជានៅពេល ទន្លេថៃប៊ើមានទឹកជំនន់ធំក្នុងឆ្នាំ ១៥៩៧ លោកបានជួយអ្នកជំងឺឲ្យផុតពីទឹក ជំនន់នោះយ៉ាងអស្ចារ្យ។ ពាក្យសំខាន់ដែល ដាក់នៅកន្លែងទុកធាតុរបស់លោកគឺ ពេលឈើឆ្កាងមានសម្លេងទៅកាន់សន្តៈកាមីលថា “ហេតុអ្វី លោកភ័យ បារម្ភ? លោកមិនដឹងទេថា នោះមិនមែនកិច្ចការរបស់លោកទេ ប៉ុន្តែជាកិច្ចការរបស់ខ្ញុំ?”។ ក្រោយមកពាក្យនេះ ក្លាយទៅជាពាក្យស្លោករបស់លោកនិងអស់អ្នកដែលបម្រើខាងសុខភាពទាំងអស់។ លោកធ្លាក់ខ្លួនឈឺ នៅពេលកំពុងទស្សនកិច្ចតាមមន្ទីរពេទ្យរបស់ក្រុមបព្វជិតរបស់លោក ដោយសារ លោកជាប្រធានធំរបស់ក្រុម ហើយក្រោយមកទទួលមរណភាពនៅក្រុងរ៉ូម ឆ្នាំ ១៦១៤។ ផ្នូររបស់ លោកត្រូវដាក់ក្នុងព្រះវិហារសន្តីម៉ារី ម៉ាដាឡា៕ រិះគិត៖ + ជីវិតរបស់សន្តៈកាមិល ជាមនុស្សដែលធ្លាប់វង្វេងនិងជាមនុស្សបាប។ ជីវិតរបស់លោកគ្មានតម្លៃ ព្រោះដើរ តាមគំនិតលោកីយ៍ ប៉ុន្តែ ដោយសារចិត្តអាណិតមេត្តាអ្នកជំងឺ តាមរយៈគំរូល្អរបស់សន្តៈភីលីព បានជួយ លោករិះគិត។ តើយើងជាមនុស្សបាបដែរឬទេ? ហើយព្រះជាម្ចាស់មានព្រះបំណងចង់ឲ្យយើងបម្រើអ្វី ទៅព្រះអង្គ? អធិដ្ឋាន៖ + បពិត្រព្រះជាម្ចាស់ សូមឲ្យយើងខ្ញុំមានចិត្តអាណិត មេត្តាករុណាដល់អ្នកជំងឺ សូមឲ្យយើងខ្ញុំអាច ចេញសកម្មភាពខ្លះ ដើម្បីបង្ហាញធម៌មេត្តារបស់ព្រះអង្គ ឲ្យអ្នកជំងឺទាំងនោះដូចសន្តៈកាមីលផង។ + សូមឲ្យអស់អ្នកជំងឺមានក្តីសង្ឃឹមជានិច្ច ឲ្យពួកគេដឹងថា ព្រះអង្គនៅក្បែរពួកគេនិងលើកទឹកចិត្ត ពួកគេគ្រប់ ពេលវេលា។ ដកស្រង់ពី៖ http://www.catholic.or.th/spiritual/books/saints/saintsjuly/july14.html http://en.wikipedia.org/wiki/Camillus_de_Lellis

Add new comment

2 + 6 =