សន្តណ័រប៊ែរ ជាអភិបាល(St.Norbert)

សន្តណ័រប៊ែរ ជាអភិបាល(St.Norbert)

 លោកណ័រប៊ែរ កែនណែប មកពីគ្រួសារអភិជនក្នុងសង្គមក្នុងក្រុងសានថែន ប្រទេសអាឡឺម៉ង់ ក្រោយបាន រស់នៅតាមរបៀបលោកីយ៍មកមួយរយៈ លោកក៏កែប្រែចិត្តគំនិត ហើយទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។ លោកក្លាយទៅជាអ្នកបង្ហាញធម្មទេសនាតាមកន្លែងនានា។ លោកធ្វើរបៀបនេះមុន សន្តហ្វ្រង់ស័រ នៅអាស៊ីស៊ី និង សន្តដូមីនីក។

លោកជាអ្នកស្តារព្រះសហគមន៍ឡើងវិញដ៏សំខាន់ម្នាក់ ព្រោះលោកធ្វើតាមព្រះបំណងរបស់សម្តេចប៉ាបគ្រេក័រ ទី ៧ ដែលទ្រង់មានព្រះបំណងចង់ស្តារព្រះសហគមន៍ឡើងវិញ ជាពិសេសឲ្យមានសេរីភាពពីការត្រូតត្រា របស់អ្នក កាន់អំណាចខាងនយោបាយ។ លោកយល់ដឹងល្អអំពីរឿងនេះ បានជាលោកដកខ្លួន ចេញ ពីការទំនាក់ ទំនងទាំងអស់ជាមួយនឹងខាងនយោបាយ។ លោកប្រើវិធីសាស្ត្រជាមួយនឹងក្រុមបព្វជិត ឲ្យមានសេរីភាព ពីអភិជន ដូច្នេះ បានជាលោកបង្កើតក្រុមគ្រួសារបព្វជិត ប្រេម៉នត្រាទេន ដែលក្រោយមក លោកទទួល ការតែងតាំងជាលោកអភិបាល នៅក្រុងម៉ាកដេបូក ប្រទេសអាឡឺម៉ង់។

សន្តណ័រប៊ែរ ទទួលគម្រោងការពីសម្តេចប៉ាបក្រេគ័រទី ៧ មកប្រើជាមួយនឹងភូមិភាគរបស់លោក ដោយរៀបចំ ជីវិតបព្វជិត ដោយលើកស្ទួយឲ្យជីវិតអ្នកបួសមានសេរីភាពពីអំណាចរបស់ពួកអភិជន។

 

រិះគិត៖

+ តើយើងយល់រឿងនយោបាយ និងជីវិតរបស់ព្រះសហគមន៍យ៉ាងដូចម្តេច?

+ ជីវិតខាងវិញ្ញាណនិងខាងលោក៏យ៍មិនអាចចែកគ្នាយ៉ាងច្បាស់លាស់ តើយើងរស់នៅយ៉ាងដូចម្តេច ដើម្បីយក ចំណុចល្អទាំងសងខាង ដើម្បីជីវិតខាងជំនឿរបស់យើង?

 

អធិដ្ឋាន៖

+ សូមឲ្យយើងមានការទំនាក់ទំនងល្អជាមួយលោកអភិបាលរបស់ខ្លួនយើង ដើម្បីឲ្យលោកជួយយើង នាំជីវិត ទៅដល់ព្រះជាម្ចាស់។

+ សូមព្រះជាម្ចាស់យេស៊ូគ្រិស្ត ជួយលោកអភិបាលទាំងអស់ ក្នុងការបម្រើព្រះជាម្ចាស់ ជាអ្នកគង្វាលយ៉ាង ល្អត្រឹមត្រូវ ដើម្បីដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ។

 

ដកស្រង់ពី

http://www.catholic.or.th/spiritual/books/saints/saintsjune/6june.html

Add new comment

10 + 6 =