សក្ខីភាព អ្នកនាង កង ស៊ីណា

“ខ្ញុំប្តូរជំនឿ មកជឿនលើព្រះយេស៊ូគ្រីស្ត ដោយសារតែពេញចិត្តនិងការបង្ហាញក្តីស្រឡាញ់មិនប្រកាន់ជាតិសាសន៍” នេះជាការលើកឡើងរបស់អ្នកនាង កង ស៊ីណា អាយុ៣២ឆ្នាំ មានស្រុកកំណើតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ហើយសព្វថ្ងៃ ស៊ីណា កំពុងតែបំពេញការងារនៅការិល័យស្វាគមន៍ និងទំនាក់ទំនង ជាអ្នករៀបចំបន្ទប់ ក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី និងមានជំនឿលើគ្រីស្តសាសនានិយាយកាតូលិក។

អ្នកនាង កង ស៊ីណា បានរៀបរាប់អំពីប្រវត្តិនៃជំនឿលើសានាព្រះគ្រីស្តថា ខ្លួនបានស្គាល់សាសនាព្រះយេស៊ូគ្រីស្ត ក្នុងឆ្នាំ២០១២ តាមរយៈស្វាមី ដែលជាគ្រីស្តបរិស័ទ។  បន្ទាប់មកឆ្នាំ២០១៤ ខ្លួនក៏បានទទួលអគ្គសញ្ញាជ្រមុជទឹកនៅព្រះសហគមន៍អំពៅព្រៃ។ អ្នកនាងបន្តថា «គ្រប់សកម្មភាពរបស់ជួយមនុស្សទូទៅក្នុងគ្រាលំបាក ធ្វើឲ្យខ្ញុំពេញចិត្ត និងជឿលើព្រះសហគមន៍»។

 គ្រីស្តបរិសរូបនេះបានបន្ថែមថា «ដោយសារតែអានុភាពនៃព្រះវិញ្ញាណ ឪពុកម្តាយដែលជាពុទ្ធបរិស័ទមិនបានហាមឃាត់ក្នុងការប្តូរជំនឿនេះឡើយ។ ណាមួយពួកគាត់បានស្គាល់ស្វាមីរបស់ខ្ញុំតាំងពីនៅតូច ហើយគាត់មានអត្តចរិតល្អ ជាមនុស្សចេះដឹងចាស់ទុំ និងមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅ»។

រស់នៅក្នុងជីវិតជាគ្រីស្តបរិស័ទ ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី និងទទួលបានចំណងដៃកូនប្រុសស្រីចំនួន២នាក់ ស៊ីណា បានបន្តថា ”ខ្ញុំបានផ្លាស់ប្តូរច្រើន ជាមនុស្សពីផ្សេងគ្នា។ «ព្រះម្ចាស់ផ្តល់ឱកាស ខ្ញុំបានជួយមនុស្សច្រើន។ ព្រះជាម្ចាស់បង្រៀនខ្ញុំឲ្យមានសេចក្តីក្លាហានទាក់ទងមនុស្សផ្សេងៗ ហើយព្រះអង្គរជួយឲ្យខ្ញុំរឹងមាំ»។

 អ្នកនាង គង់ ស៊ីណា បានបន្តទៀតថា ជីវិតមនុស្សយើងតែងតែជួបរឿងមិនសប្បាយចិត្តជាច្រើនទាំងផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ «តួយ៉ាងខ្ញុំផ្ទាល់ធ្លាប់មានបញ្ហារកាំរកូសក្នុងគ្រួសារ រស់នៅមិនចុះសម្រុងគ្នាជាដើម។ តែខិតខំការអធិដ្ឋានទូលអង្វរព្រះជាម្ចាស់គឺបានផលពិតមែន។ យើងទាំងពីរនាក់បានប្រែរបៀបរស់នៅថ្មី គឺព្យាយាមយល់ពីគ្នា អត់ឱនគ្នាទៅវិញទៅមក ដែលនាំឲ្យគ្រួសារមួយនេះ មានស្នាមញញឹមមកដល់សព្វថ្ងៃ»។

អ្នកនាង កង ស៊ីណា ឲ្យដឹងទៀតថា ក្នុងជីវិតជាគ្រីស្តបរិស័ទ អ្នកនាងនឹងព្យាយាមអប់រំកូនឲ្យដើរតាមជីវិតរបស់ព្រះយេស៊ូ និងបង្ហាញពីវត្តរបស់ព្រះអង្គក្នុងរស់នៅប្រចាំថ្ងៃរបស់គេពេលធំដឹងក្តី៕

ដោយ ឆាក លាំង

Add new comment

7 + 1 =