ថ្ងៃទី ៦ ខែសីហា៖ បុណ្យលើកតម្កើងព្រះយេស៊ូ បញ្ចេញរស្មីពណ្ណរាយ។

ថ្ងៃទី ៦ ខែសីហា៖ បុណ្យលើកតម្កើងព្រះយេស៊ូ បញ្ចេញរស្មីពណ្ណរាយ។

សម្រាប់ព្រះសហគមន៍ខាងកើត ថ្ងៃទី ៦ ខែសីហា ជាថ្ងៃឆ្លងបុណ្យចម្លងរដូវក្តៅ ព្រោះជាការរំលឹក ការសម្តែងរូបកាយដ៏អស្ចារ្យ (ការបញ្ចេញរស្មីពណ្ណរាយ) របស់ព្រះយេស៊ូ ដូចមានសរសេរក្នុងព្រះគម្ពីរ ដែលមានសារសំខាន់ណាស់។

ការសម្តែងរូបកាយដ៏អស្ចារ្យ (ការបញ្ចេញរស្មីពណ្ណរាយ) របស់ព្រះយេស៊ូលើភ្នំតាបរ(Thabor) នោះព្រះអង្គ សំដែងសិរីរុងរឿងរបស់សភាវៈព្រះជាម្ចាស់ ឲ្យសាវ័ក ៣ នាក់បានឃើញ។ យើងអាចនិយាយថា ការបញ្ចេញរស្មីដ៏រុងរឿងនេះ គឺហេតុការណ៍ដែលកើតមុន សម្រាប់រស្មីដ៏រុងរឿងនៃបុណ្យចម្លងនៃជីវិតថ្មីដ៏រុងរឿង របស់ព្រះអង្គ ដែលទ្រង់ប្រទានឲ្យគ្រិស្តបរិស័ទ គឺឲ្យយើងក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ដូច្នេះ ការបង្ហាញនេះ ជាហេតុការណ៍ ដែលបន្តិចម្តងៗស្គាល់ព្រះអង្គ។

សម្តេចប៉ាប កល្លិស្ទុសទី ២ បានយករំលឹកថ្ងៃនេះ នៅឆ្នាំ ១៤៥៦ ដើម្បីអរព្រះគុណព្រះអង្គ ដែលធ្វើ ឲ្យពួកគេមានជ័យជំនះលើកងទ័ពមុស្លិម។

ការសម្តែងរូបកាយដ៏អស្ចារ្យ (ការបញ្ចេញរស្មីពណ្ណរាយ)  ជួយឲ្យយើងគ្រីស្តបរិស័ទមានក្តីសង្ឃឹម ក្នុងជីវិត ដ៏រុងរឿង អាស្រ័យអគ្គសញ្ញាជ្រមុជទឹក ហុចឱកាសគ្រីស្តបរិស័ទមានសិទ្ធិចូលរួមភាពដ៏វិសុទ្ធនេះ។ ហើយពន្លឺ ដែលព្រះអង្គឲ្យសារ័កឃើញនេះ យើង អាចប្រៀបធៀបជីវិតនិងការធ្វើដំណើរទៅកាន់ជំនឿរបស់អ្នករៀបចំចូល ព្រះសហគមន៍ ដែលពាក់អាវសរ ដ៏ភ្លឺស្វាងដូចព្រះអង្គដែរ។

អធិដ្ឋាន៖

+ បពិត្រព្រះជាម្ចាស់ ព្រះអង្គប្រទានព្រះយេស៊ូ បញ្ចេញរស្មីដើម្បីឲ្យយើងមានសេចក្តីសង្ឃឹម ក្នុងពិភព លោកដែលងងឹតនេះ សូមឲ្យយើងមានពន្លឺរបស់ព្រះអង្គក្នុងខ្លួន នៅពេលធ្វើដំណើរក្នុងជីវិតនេះ។

 

ដកស្រង់ពី៖

http://www.catholic.or.th/spiritual/books/saints/saintsaug/aug6.html

Add new comment

3 + 0 =