ថ្ងៃទី ២៨ ខែមិថុនា៖ ថ្ងៃ រំលឹក សន្តអ៊ីរេណេ ជាអភិបាលនិងជាមរណសាក្សី(St.Irenea)

ថ្ងៃទី ២៨ ខែមិថុនា៖ ថ្ងៃ រំលឹក សន្តអ៊ីរេណេ ជាអភិបាលនិងជាមរណសាក្សី(St.Irenea)

សន្តអ៊ីរេណេកើតនៅក្រុងស្មីណា ប្រហែលឆ្នាំ ១៣០ និងទទួលការអប់រំពីសន្តប៉ូលីកាប ដែលជាសិស្ស របស់សន្តយ៉ូហាន ជាគ្រីស្តទូត ដូច្នេះអាចចាត់ទុកថា លោកជាបុគ្គលចុងក្រោយដែលនៅជិត ក្រុម គ្រីស្តទូតដំបូង។ លោកជាអ្នកទេវវិទ្យាដំបូងរបស់ព្រះសហគមន៍។ លោកមានជំនាញខាងព្រះគម្ពីរយ៉ាងល្អ និង ប្រពៃណីរបស់ព្រះសហគមន៍។ លោកសិក្សាយ៉ាងជ្រៅអំពីអក្សរសាស្ត្រនិងទស្សនវិទ្យា ក្រិក(Classic)។ លោកជាមនុស្សឈ្លាសវៃ ចេះស្ទាបស្ទង់គំនិតអ្នកប្រឆាំង ប៉ុន្តែសំខាន់គឺ លោកមានគំនិតជ្រាលជ្រៅ តាមបែបគ្រីស្តបរិសុទ្ធណាស់។

 នៅក្រុងលីយ៉ង់ លោកបានទទួលអគ្គសញ្ញាតែងតាំងបូជាចារ្យ ហើយបន្ទាប់មកលោកទទួល ការតែងតាំង ជាលោកអភិបាល បន្តពីសន្តហ្វូទីនុស ដែលជាមរណសាក្សីនៅឆ្នាំ ១៧៧។

 បេសកកម្មដ៏សំខាន់របស់លោកគឺ ការប្រឆាំងជាមួយនឹងពួកវង្វេងជំនឿ Syncretism និង ពួក Gnosticism។ លោកប្រកាសថា ព្រះគ្រីស្តជាមនុស្សពិតប្រាកដក្នុងប្រវត្តិសាស្ត្រមនុស្ស ជាអ្នកបង្ហាញ ព្រះបិតានិងជា ព្រះសង្គ្រោះ ហើយព្រះសហគមន៍បន្តជីវិតក្នុងអង្គព្រះគ្រិស្តនិងបន្តព្រះបំណងរបស់ព្រះអង្គ។ គ្រប់កិច្ចការ ទាំងអស់ត្រូវមានទិសដៅទៅកាន់ព្រះយេស៊ូ ហើយត្រូវស្តារជីវិតថ្មីក្នុងឋានៈជា អាដាំថ្មី និងព្រះនាងម៉ារីដែលជា អេវ៉ាថ្មី។

 ឈ្មោះរបស់លោកមានន័យថា “សន្តិភាព” (Irenaeus = Pacificus) លោកព្យាយាមធ្វើជា អ្នកអាជ្ញាក ណ្តាល រវាងព្រះសហគមន៍ខាងកើតនិងព្រះសហគមន៍ខាងលិច(ក្រុងរ៉ូម)។ ក្រោយមក លោកបានសុខចិត្ត ជាមរណសាក្សី ហើយលោកទទួលកិត្តិយសជា “គ្រូបាធ្យាយ” របស់ព្រះសហគមន៍ទៀតផងដែរ។

 

អធិដ្ឋាន៖

+ សូមឲ្យយើងមានចិត្តរក្សាទុកប្រពៃណីរបស់ព្រះសហគមន៍ ដែលបន្តពីក្រុមគ្រិស្តទូតមក។

+ សូមឲ្យយើងមានចិត្តជាធ្លុងតែមួយនឹងលោកអភិបាលនិងលោកបូជាចារ្យ។

 

ដកស្រង់មកពី៖

http://www.catholic.or.th/spiritual/books/saints/saintsjune/28june.html

Add new comment

3 + 2 =

Please wait while the page is loading