ថ្ងៃទី ១៦ ខែកក្កដា៖ ថ្ងៃគោរពព្រះនាងម៉ារី នៅលើភ្នំកាមែល

ថ្ងៃទី ១៦ ខែកក្កដា៖ ថ្ងៃគោរពព្រះនាងម៉ារី នៅលើភ្នំកាមែល។
យើងរកឃើញឈ្មោះភ្នំកាមែលក្នុងព្រះគម្ពីរ នៅពេលដែលព្យាការីអេលី ការពារភាពដ៏វិសុទ្ធ របស់ជំនឿ ជនជាតិអ៊ីស្រាអែលលើព្រះជាម្ចាស់នៃជីវិត គឺមានតែព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជា ព្រះជាម្ចាស់ របស់ជនជាតិអ៊ីស្រាអែល។
នៅសតវត្សទី ១២ ក្រុមបព្វជិតបានទៅរស់នៅភ្នំនោះ ក្រោយមកបានបង្កើតក្លាយទៅជាក្រុមគ្រួសារ បព្វជិតកាមែល ដែលឧទ្ទិសខ្លួនដើម្បីការស្មឹងស្មាជ ក្រោមការថែរក្សារបស់ព្រះនាងម៉ារី ព្រះមាតា របស់ព្រះជាម្ចាស់
កិច្ចសន្ទនាទៅកាន់ព្រះនាងម៉ារីនៅភ្នំកាមែល ត្រូវផ្សព្វផ្សាយទូទាំងពិភពលោក ឲ្យគ្រីស្តបរិស័ទកាតូលិកស្គាល់ តាមរយៈខ្សែបន្តោង ស្កាពូឡា(Scapular)របស់ព្រះនាងម៉ារីនៅភ្នំការមែល ដែលមានពណ៍ត្នោត(ខ្សែបន្តោង ស្កាពូឡាមានច្រើនពណ៌ ភាគច្រើនទាក់ទងនឹងព្រះនាងម៉ារី)។
ព្រះនាងម៉ារីបានបង្ហាញខ្លួនឲ្យសន្តៈស៊ីមន ស្តក់ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១២៥១។ ព្រះនាងឲ្យខ្សែបន្តោង ស្កាពូឡានេះឲ្យលោក ព្រមទាំងពាក្យ ដែលត្រូវរក្សាទុកចាប់តាំងពីសតវត្សទី ១៤ ថា “ខ្សែបន្តោង នេះជាឯកសិទ្ធិរបស់លោកនិងសមាជិកក្រុមការមែលទាំងអស់ គឺថា អ្នកណាស្លាប់ជាមួយ ខ្សែបង់កនេះ នឹងផុតពីភ្លើងនរក។”
ថ្ងៃគោរពព្រះនាងម៉ារីនេះ ត្រូវជាស្ថាប័នសម្រាប់ក្រុមបព្វជិតការមែល នៅឆ្នាំ ១៣៣២ និងពេញ និយមក្នុង ព្រះសហគមន៍ដោយបេណេឌិក ទី ២៣ នៅឆ្នាំ ១៧២៦៕
រិះគិត៖
+ ជួលកាលជីវិតរបស់យើង គួរតែរកពេលស្ងាត់ស្ងៀមខ្លះតាមផ្លូវវិញ្ញាណ ដើម្បីរិះគិតជីវិតរបស់ព្រះជាម្ចាស់ ក្នុងជីវិតរបស់យើង ជាពិសេស តាមគំរូរបស់ព្រះនាងម៉ារី ដែលមានជីវិតសាមញ្ញ ប៉ុន្តែឆ្លើយតបគម្រោងការរបស់ ព្រះជាម្ចាស់យ៉ាងអស្ចារ្យ។
អធិដ្ឋាន៖
+ សូមឲ្យគ្រិស្តបរិស័ទ យកគំរូរបស់ព្រះនាងម៉ារី ដែលថ្វាយខ្លួនទៅកាន់ព្រះជាម្ចាស់។
+ សូមឲ្យយើងរៀបចំទុក គ្រប់ពេលវេលាអំពីថ្ងៃស្លាប់របស់ខ្លួន ហើយអង្វរព្រះជាម្ចាស់ តាមរយៈ ព្រះនាង ម៉ារីជានិច្ច។

Add new comment

6 + 8 =