សេឡឺណា ហ្គូម៉េ (Selena Gomez) សិល្បៈការិនីវ័យក្មេងអាម៉េរិកដែលឆក់ យកបេះដូងយុវវ័យទូទាំងពិភពលោក

សេឡឺណា ហ្កូម៉េ ដែលជាសិល្បៈការិនីអាម៉េរិកដ៏ល្បីល្បាញ កើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​១៩៩២ នៅតំបន់ហ្រ្គេន ប្រ៊ែរី រដ្ឋ តិចសាស សហរដ្ឋអាម៉េរិក។ សេឡឺណា ហ្កូម៉េ​គឺជាអ្នក​ចម្រៀង សិល្បៈការិនី និងជាផលិតករអាម៉េរិក។

ការងារដំបូងរបស់សេឡឺណា ហ្កូម៉េ គឺដើរតួកំប្លែងនៅក្នុងរឿងភាគសម្រាប់កុមារ បានី និង​មិត្តភក្តិពីឆ្នាំ​២០០២ ដល់ឆ្នាំ២០០៤។ បន្ទាប់មកសេឡឺណា ហ្កូម៉េ​ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​​នៅក្នុងចំណោមសាធារណៈដែលជាយុវវ័យ​ ដោយការបញ្ចូលសម្លេងសម្រាប់តួអង្គ អេឡិច រូសូ នៅក្នុងរឿងភាគកំប្លែងនៃប៉ុស្តិ៍ទូរទស្សន៍ ឌីឈ្នី និងរឿងមេធ្នប់នៅតំបន់ Waverly ចាប់​តាំង​ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។ បន្ទាប់មកសេឡឺណា ហ្កូម៉េ បានដើរ​តួសម្តែងនៅក្នុង​ខ្សែ​​ភាពយន្ត​​​ជាច្រើន និងរឿងភាគសម្រាប់ចាក់ផ្សាយតាមទូរទស្សន៍ អាម៉េរិក។

នៅឆ្នាំ២០០៨ សេឡឺណា ហ្កូម៉េ បាន​បង្កើតក្រុមតន្រ្តីរបស់ខ្លួន ឈ្មោះថា Selena Gomez and the Scene។ សេឡឺណា ហ្កូម៉េ  បានចេញផ្សាយ អាល់​ប៊ុមចម្រៀងចំនួន ៣ គឺ អាល់ប៊ុយ Kiss and Tell នៅ​ឆ្នាំ២០០៩ អាល់ប៊ុម A Year Without Rain  នៅឆ្នាំ២០១០ និងអាល់ប៊ុម When the Sun Goes Down នៅឆ្នាំ២០១១។ ប៉ុន្តែក្រុមនេះរំសាយនៅឆ្នាំ២០១២។ ជោគជ័យដ៏ធំបំផុតពីរ​នៃ​ក្រុម​នេះ គឺអាល់ប៊ុមចម្រៀងឈ្មោះថា Naturally និង Love You Like a Love Song។  

នៅឆ្នាំ២០១៣ សេឡឺណា ហ្កូម៉េ បានបញ្ជេញអាល់ប៊ុម ច្រៀងទោល ដំបូងរបស់ខ្លួន គឺ Stars Dance ដែលឈានទៅដល់ចំណាត់ថ្នាក់ទី១ នៃការជម្រើសអាល់ប៊ុមចម្រៀងរបស់អាម៉េរិក ឬហៅថា Billboard ២០០ ដោយនាំមុខដោយបទចម្រៀង Come & Get It។

នៅឆ្នាំ២០១៥ សេឡឺណា ហ្កូម៉េ បានចេញអាល់ប៊ុមចម្រៀងទី២ ច្រៀងម្នាក់ឯងឈ្មោះថា Revival។   អាល់ប៊ុមចម្រៀងនេះក៏បានចាប់ផ្តើមឈានដល់​ចំណាត់ថា្នក់ទី១ នៃ Billboard ២០០ ផងដែរ។ តែ បទចម្រៀងចំនួន ៣ មានដូចជា Good For You, Same Old Love និង Hands to Myself បានឈានដល់ Top 10 នៃ Billboard ១០០ ទៀតផង។

នៅចន្លោះឆ្នាំ២០១៦ និង ២០១៩ សេឡឺណា ហ្កូម៉េ បានរួមដៃគូជាមួយមនុស្សជាច្រើន រួម មាន បទ We Don’t Talk Anymore ជាមួយ Charlie Puth បទ It Ain’t Me ជាមួយ Kygo បទ Wolves ជាមួយ Marshmello បទ Taki Taki ជាមួយ Ozuna, Cardi B និង DJ Snake.  នៅឆ្នាំ២០២០ សេឡឺណា ហ្កូម៉េ បានចេញអាល់ប៊ុមចម្រៀងទោល ទី៣ ឈ្មោះថា Rare ។​ បន្ទាប់ពីរង់ចាំអស់រយៈពេល ៤ឆ្នាំ វាក៏ដណ្តើមបានតំណែងលេខ១ នៃ Billboard 200។ អាល់ប៊ុមចម្រៀងទោលរបស់សេឡឺណា ហ្កូម៉េ ក៏ចាប់ផ្តើមដណ្តើមបានចំណាត់ថ្នាក់ ហើយ​បទ​​ចម្រៀង Lose You to Love Me បានចាប់ផ្តើមដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៃ Billboard 100។ វាគឺជាបទចម្រៀងទី១ របស់សេឡឺណា ហ្កូម៉េ​ដែលដណ្តើមបានចំណាត់ថ្នាក់​នេះ។

ដោយសារតែភាពល្បីល្បាញក្នុងវិស័យសិល្បៈ ចាប់តាំងពីឆ្នាំ២០០៩ សេឡឺណា ហ្កូម៉េ ​ក្លាយ​ជា​អគ្គរដ្ឋទូតសុឆន្ទៈនៃ Unicef របស់អង្គការសហប្រជាជាតិ។  

សេឡឺណា ហ្កូម៉េ សកម្មយ៉ាងខ្លាំងលើ​បណ្តាញ​សង្គម។ អ្នកនាងបានក្លាយជាបុគ្គល​ទី៤ ដែល​សាធារណៈ​ជនតាមដានច្រើនបំផុតនៅលើពិភពលោក​តាម​បណ្តាញសង្គម ហើយអស់​រយៈ​ពេល​​ដ៏យូរ​ សេឡឺណា ហ្កូម៉េ  គឺជាបុគ្គលដែលគេតាមដានច្រើនបំផុតនៅលើ Instagram ចំណាត់ថ្នាក់ទី៤ លើពិភលលោក។

យោងតាមចំណាត់ថ្នាក់ចម្រៀង Billboard សេឡឺណា ហ្កូម៉េ បានលក់អាល់ប៊ុមចម្រៀង​ច្រើន​ជាង ៧លាន និង អាល់ប៊ុមចម្រៀងទោល ២២លាន។

សព្វថ្ងៃ សេឡឺណា ហ្កូម៉េ បានទទួលពានរង្វាន់លំដាប់ៗខ្ពស់ជា​ច្រើន មានជាអាទិ៍ Billboard Woman នៃតន្ត្រី នៅឆ្នាំ២០១៧ ព្រមទាំងពានរង្វាន់ ALMA Award, American Music Award, MTV Video Music Award, NRJ Music Award, People’s Choice Award និងដណ្តើមបាន Teen Choice Awards ផងដែរ។ 

Add new comment

16 + 0 =