ប្រជាពលរដ្ឋអំពាវនាវអោយអាជ្ញាធរ បង្កើនការបង្ក្រាបគ្រឿងញៀនក្នុងសហគមន៍

សារធាតុញៀនគ្រប់ប្រភេទដែលត្រូវបានសម្ថកិច្ចបង្ក្រាប។

ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ជាទិវាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ជារៀងរាល់ឆ្នាំកម្ពុជាតែងតែប្រារព្ធទិវាជាតិនេះ រួមនឹងសារធាតុញៀនជាច្រើនប្រភេទធ្វើការដុតកម្ទេចចោល។ សារធាតុញៀនទាំងនោះ សុទ្ធសឹងតែជាសារធាតុញៀនខុសច្បាប់ ដែលសមត្ថកិច្ចជំនាញ រួមមាននគរបាល កងរាជអាវុធហត្ថ ចាប់បង្ក្រាបបានកាលពីពេលកន្លងមក។

ទន្ទឹមនឹងទិវាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ ដែរប្រជាពលរដ្ឋ បានអំពាវនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បង្កើននូវការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងសហគមន៍។ ដើម្បីលប់បំបាត់គ្រឿងញៀននៅទូទាំងប្រទេស ប្រជាពលរដ្ឋ ស្នើអាជ្ញាធរមានសមត្ថកិច្ចបង្កើនការ បង្ក្រាបគ្រឿងញៀននេះ បន្ថែមទៀត ខណៈវា (គ្រឿងញៀន) កំពុងរីកសាយភាយនៅក្នុងសហគមន៍ នឹងបានទាក់ទាញមនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជន ប្រើប្រាស់ ដើរផ្លូវខុស បំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ព្រមទាំងបង្ករការរំខានខ្លាំងដល់សង្គម។

ថ្វីត្បិតតែបញ្ហាគ្រឿងញៀនបានធូរស្រាលជាងមុនបន្តិច ក្រោយពេលមានយុទ្ធនាការប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស ប្រជាពលរដ្ឋនៅតែបន្ត អំពាវនាវដល់សមត្ថកិច្ចយកចិត្តទុកដាក់ លើការបង្ក្រាបនេះ ហើយក៏ស្នើឱ្យយុវជនជំនាន់ក្រោយជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតខ្លួនគ្រួសារ និងសង្គមជាតិ។

លោកស្រី ពៅ សុធីតា ជាអ្នករស់នៅក្រុងភ្នំពេញ បាននិយាយថា «ខ្ញុំគិតថាការប្រើប្រាស់គ្រឿងញៀន មិនល្អទេ ខូចសុខភាព ខូតកេរ្តិ៍ឈ្មោះ ម៉ែឪពិបាកចិត្ត ពិបាកទាំងអស់ បើគិតពីផ្លូវបាប គឺវាបាប ហើយណែនាំបងប្អូន ជាពិសេសក្មេងៗ យុវជន យុវនារី កុំឱ្យប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀន បំផ្លាញខ្លួនយើង បំផ្លាញអនាគតយើង ម៉ែឪក៏ពិបាក ខូចខ្លួនដោយសារតែគ្រឿងញៀន ហើយសំណូមពរកុំប្រើគ្រឿងញៀនសូម្បីតែម្តងក៏កុំប្រើ កុំសាកឱ្យសោះគ្រឿងញៀន ហើយខាងសមត្ថកិច្ចជួយអប់រំខ្លះទៅ ទាំងអស់គ្នាជួយខ្លះទៅ»។

ចំណែកលោក សំ តុលា​ ជាប្រជាពលរដ្ឋមួយរូបទៀត បាននិយាយថា យុវជនមិនគួរប្រើគ្រឿងញៀនទៀតទេ។ ខ្ញុំសង្កេតមើលទៅ នៅតាមភូមិ មួយចំនួននៅតែមានគ្រឿងញៀន។

ប្រជាពលរដ្ឋវ័យជាង ៥០ឆ្នាំរូបនេះ បន្តថា «ការប្រើប្រាស់គ្រឿងញៀនសព្វថ្ងៃនេះ យើងមើលឃើញថា កាត់បន្ថយ ដោយមានការរិតបន្តឹងពីអាជ្ញាធរ និងមានការផ្សព្វផ្សាយ គ្រឿងញៀនទៅដល់យុវជនយើង គ្រឿងញៀនមិនត្រឹមតែប៉ះពាល់ដល់ខ្លួន​ឯងទេ គឺវាប៉ះពាល់ដល់គ្រួសារ សង្គមជាតិយើងទាំងមូលផងដែរ»។

ក្នុងឆ្នាំនេះ ការដុតបំផ្លាញគ្រឿងញៀនជាង៥០០គីឡូក្រាម នៅសាលមហោស្រព និងពិព័ណ៌ កោះពេជ្រ ក្រោមប្រធានបទ «ចំណេះដឹងដែលល្អ អាចថែទាំសុខភាព ដោយផ្សារភ្ជាប់ទៅនឹងជំងឺកូវីឌ១៩៕

Add new comment

1 + 6 =

Please wait while the page is loading