ប្រជាជនកម្ពុជាជឿលើវិធានការរបស់ក្រសួងសុខាភិបាលនិងរួមសហការគ្នាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

នៅពេលដែលក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់និងបានទប់ស្កាត់បានទាន់ពេលវេលារហូតដល់កន្លងមកបានព្យាបាលអ្នកជំងឺកូវីដ១៩ជាច្រើននាក់បានជាសះស្បើយជាបន្តបន្ទាប់នោះ ជាហេតុធ្វើឱ្យកម្ពុជា ជាប្រទេសមិនមានការឆ្លងលឿន រហ័ស និងឆ្លងក្នុងសហគមន៍។

ក្នុងរយៈពេលជាង៥សប្តាហ៍មកនេះ យើងមិនមានការឆ្លងថ្មីទេ ទើបតែថ្មីៗនេះមានករណីឆ្លងថ្មីចំនួន២រូប ដែលជាករណីនាំចូល ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានជំនឿ ចិត្តលើវិធានការរបស់ ក្រសួងសុខាភិបាល ស្ម័គ្រចិត្តចូលរួមវិធានការ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាមួយគ្នានូវអ្វីដែលជាការណែនាំ។

អ្នកស្រី វ៉ាន់ ម៉ូលីកា ជាស្រ្តីមេផ្ទះកំពុងហាត់ប្រាណនៅមុខសួនច្បារព្រះបរមរាជវាំងបានមានប្រសាន៍ថា ៖ «ក្នុងការដកបម្រាមនេះ អុំយល់ថាជាការមួយល្អ ព្រោះយើងមានវិធានការហើយ ដែលតម្រូវឱ្យជនដែលចូលមកប្រទេសកម្ពុជាយើង ត្រូវមានលិខិត (certificate) បញ្ជាក់ពីសុខភាព នូវប្រទេសសាមី នៅពេលចូលដល់ព្រលានយន្តហោះ យើងក៏ត្រូវពិនិត្យទៀត ហើយយើងត្រូវដាក់ទុកដោយឡែក១៤ថ្ងៃចំពោះអ្នកគ្មានបញ្ហាអ្វី តែប្រសិនបើយើងពិនិត្យទៅមាន យើងត្រូវតែយកទៅព្យាបាល។ ភ្ញៀវដែលចេញចូលប្រទេសយើង ត្រូវមានដំណើរការវាមិនបាត់ឈឹងសោះ ទោះបីឱ្យចូលម៉េចក៏ដោយ ក៏ត្រូវតែការពារដែរ»។

លោក ហឿន សេងហាក់ ជាអ្នកដើរហាត់ប្រាណមួយរូបទៀត បាននិយាយថា ៖ «យើងត្រូវតែសហការជាមួយក្រសួងសុខាភិបាលដោយការជឿជាក់។ ពេលដែលយើងទៅណាមកណា យើងត្រូវតែមានគម្លាត ពីគ្នា២ម៉ែត្រ យើងត្រូវតែអនាម័យលាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ជេលសម្លាប់មេរោគ ចំអិនអាហារត្រូវតែឆ្អិនល្អជាដើម»។

ប្រជាពលរដ្ឋអ្នកទីក្រុងភ្នំពេញមួយរូបទៀត អ្នកនាង សំ​ សូភី បាននិយាយថា ពីមុនគិតថាដើរចេញទៅបានដោយសារតែមានភាពស្ងប់ស្ងាត់ ឥលូវពេលមានលឺដំណឹងមក អ្នកនាងមានការប្រុងប្រយ័ត្នមែនទែន ដោយនៅរក្សាអនាម័យ ត្រូវលាងដៃឱ្យបានស្អាត នៅគម្លាតពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល​។

ចំណែកអ្នកហាត់ប្រាណមួយរូបទៀត អ្នកនាង សំ សូលីដា បាននិយាយថា ៖ «ខ្ញុំសប្បាយចិត្តនិងគាំទ្រដែលពួកគាត់បានគ្រប់គ្រងជំងឺនៅក្នុងប្រទេសយើងបានល្អ។ លើកមុនគឺជាអស់ហើយ នៅឡើយតែពីរនាក់ថ្មីដែលឆ្លងពីក្រៅប្រទេសមក បានន័យថាល្អប្រសើរជាងប្រទេសដទៃទៀត»។

គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០នេះ ករណីឆ្លងថ្មី២រូបផ្សេងទៀត ដែលជាករណីថ្មីនាំចូលពីក្រៅប្រទេស ក្នុងនោះម្នាក់ជាបុរសដែលធ្វើដំណើរពី ប្រទេសហ្វីលីពីននិងស្រ្តីមួយរូបទៀត ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសកូរ៉េ៕

Add new comment

2 + 5 =

Please wait while the page is loading