ដោយសារតែបារម្មណ៍ពីផលិតផលគ្មានគុណភាព ប្រជាពលរដ្ឋរៀបចំសា្លដក់ខ្លួនឯង

ការចុះត្រួតពិនិត្យទំនិញ (ស្លាដក់)​ ក្នុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ប្រជាពលរដ្ឋបានរៀបចំស្លាដក់ខ្លួនឯង ដោយសារតែបារម្មណ៍ពីផលិតផលគ្មានគុណភាព ព្រោះតែកន្លងមកនៅក្នុងស្លាដក់មានការរៀបចំផលិតផល ហួសកាលបរិច្ឆេទ ឬគុណភាពវានាំអោយមានផលប៉ះពាល់ នៅពេលដែលព្រះសង្ឃ យកទៅប្រើប្រាស់។ ប្រជាពលរដ្ឋមួយចំនួនមានទំនោរ ទិញផលិតផលទាំងនោះ មកវេចខ្ចប់ដោយខ្លួនឯង។

បណ្តាពុទ្ធិបរិសទ្ធិ មួយចំនួនបានរៀបចំវេបខ្ចប់ ផលិតផល និងស្លាដក់ដោយខ្លួនឯង យ៉ាងស្រស់ស្អាតដើម្បីយកទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចៀសជាងទិញស្រាប់ៗនៅលើទីផ្សារ ព្រោះតែកន្លងមកក្នុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ធ្លាប់បានរកឃើញនូវរបស់របរ​ ឬផលិតផល អាហារកំប៉ុង ហួសសុពុលភាព និងក្លែងក្លាយមួយចំនួន បានដាក់បន្លំ ប្រគេនដល់ព្រះសង្ឃ។

បើតាមអ្នកស្រី ឡែន ជាអាជីវករនៅខ័ណ្ឌច្បារអំពៅ បានថ្លែងប្រាប់អោយដឹងកាលពីចុងសប្តាហ៍ថា មកដល់ថ្ងៃកាន់បិណ្ឌ ការលក់ស្លាដក់សម្រាប់ប្រគេនដល់ព្រះសង្ឃ គឺមានការលក់ដាច់ជាធម្មតា ក្នុងនោះក៏មានប្រជាពលរដ្ឋ ដោយខ្លាចប៉ះពាល់ ហួសគុណភាព ទើបគេបានទិញរបស់របរ គ្រឿងអាហារកំប៉ុង អាល់កុល ជែល ម៉ាស យកមកវេចខ្ចប់ដោយខ្លួនឯង ដើម្បីយកទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម។

អ្នកស្រី ចាន់ ស្រីឡែន ក៏ដូចជាអាជីវករមួយចំនួនទៀត បានថ្លែងថា ក្នុងឱកាស់កាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ស្លាដក់មានតម្លៃទៅតាមផលិតផល​ រៀបចំវេបខ្ចប់គឺគេបានពិនិត្យ យ៉ាងយកចិត្តទុកដាក់ លើការបរិច្ឆេទ តាមនុះដែរ។

អ្នកស្រី ចាន់ ស្រីឡែន បានថ្លែងថា​ «និយាយទៅកន្លែងខ្ញុំលក់ខ្លួនឯង គ្រាន់តែថាពេលបុណ្យទានអ៊ីចឹងដាច់ស្លាដក់ និយាយទៅរបស់របរលក់ដូរ គឺតាមតម្លៃវាប្រសិនបើគេយករបស់ល្អ យើងដាក់របស់ល្អ។ អ្នកខ្លះ យកទៅវត្តខ្លាចហួសឌឺឡេ (កាលបរិច្ឆេទ) ភាគច្រើនគេមិនសូវហ៊ានទិញទេ គេច្រើនទិញរបស់របរទៅខ្ចប់ដោយខ្លួនឯង»។

ដោយឡែកអ្នកស្រី សុខ ឡឺម ជាអ្នកលក់ស្លាដក់ បាននិយាយថា គ្រឿងស្លាដក់ជាគ្រឿងទ័យទានមួយ ដែលត្រូវរៀបចំ ជាមួយនឹងការរៀបចំម្ហូបអាហារ។ អ្នកស្រីបន្តថា ក្នុងឆ្នាំនេះ អ្នកស្រី បានរៀបចំអាហារកំប៉ុង យកទៅវេចខ្ចប់ធ្វើជាគ្រឿង ស្លាដក់ដោយខ្លួនឯង។ ដោយសារអ្នកស្រី ចង់ដាក់ថែមរបស់របរមួយចំនួន និងអ្នកស្រី បានច្បាស់ថា គ្រប់របស់របរទាំងនោះគឺគ្រប់ចំនួន។

អ្នកស្រី សុខ ឡឺម បានបញ្ជាក់ថា ៖« ចាស់!បង ខ្ញុំតែងតែរៀបចំខ្លួនឯងជាធម្មតា ខ្ញុំមិនសូវទិញគេនោះទេ។ ខ្ញុំចង់អោយមានគ្រប់មុខដែលខ្ញុំចង់ដាក់»៕

Add new comment

17 + 2 =