ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទេសចរណ៍ក្នុងស្រុកហាក់មានកំណើននៅទូទាំងប្រទេស

នៅក្នុងអំឡុងពេលនៃការទប់ស្កាត់ជំងឺកូវីឌ១៩ យើងឃើញថាចំពោះសកម្មភាព ទេសចរណ៍នៅក្នុងស្រុក បានចលនាកើនឡើង។ ដោយឡែកខេត្តឆេ្នរសមុទ្រ ប៉ែកនិរតីនៃប្រទេសកម្ពុជា ហាក់មិនមានការថមថយនោះទេ ពោលគឺប្រជាពលរដ្ឋ ជាភ្ញៀវទេសចរណ៍ក្នុងស្រុក នៅតែបន្តនាំគ្នា ទៅកម្សន្តនៅតាមរមណីដ្ឋាននានា តែសកម្មភាពនៃការធ្វើដំណើរទេសចរណ៍នេះ ហាក់មានភាពប្លែកបន្តិច ​គឺធ្វើទៅតាមការណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល។

តាមការសង្កេតជាក់ស្តែងនៅតាមច្រកនានា នៃរមណីដ្ឋានទាំងនោះ យើងតែងតែឃើញមានអាល់កុល ​​ជែល សម្រាប់ឱ្យភ្ញៀវ មុននឹងចូលទៅកាន់រមណីដ្ឋានទាំងនោះ តែអ្វីដែលជាការកត់សម្កាល់នោះ ប្រជាពលរដ្ឋមិនប្រើប្រាស់ម៉ាសការពារនោះទេ។

បច្ចុប្បន្ននេះយើងឃើញថា មានភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើងៗធ្វើដំណើរទៅកម្សាន្តលេង នៅខេត្តកំពត ជាក់ស្តែងនៅរមណីដ្ឋានដូងទេ ភ្ញៀវទេសចរណ៍នៅតែនាំគ្នាទៅលេងកម្សាន្ត នៅរមណីដ្ឋានដ៏ល្បីឈ្មោះមួយនេះ នៅក្នុងទឹកដីខេត្តកំពត ដែលនេះគឺជាការទាមទារឱ្យបង្កើនគុណភាព សេវាកម្ម របស់ខ្លួនឱ្យកាន់តែប្រសើរ បន្ថែមទៀត​ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដែលកំពុងតែមានស្រាប់ និងភ្ញៀវថ្មីៗ មកកម្សាន្ត។

ម្ចាស់ទីតាំង លោក លី រតនា បានបញ្ជាក់កាលពីចុងសប្តាហ៍នេះ ថា ក្រោយពេលជំងឺកូវីឌ១៩ មានសភាពហាក់ធូរស្បើយបន្តិចនោះ ភ្ញៀវក៏បាននាំគ្នាមកកម្សាន្តតាមបណ្តាខេត្តវិញ។ រមណីដ្ឋានដូងទេ បានក្លាយទៅជាទិសដៅទេសចរណ៍មួយយ៉ាងសំខាន់ នៅក្នុងទឹកដីនៃខេត្តកំពត ជាពិសេសតំបន់ទឹកឈូរ ភ្ញៀវទេសចរណ៍ជាច្រើនបានធ្វើដំណើរមកពីកន្លែងជាច្រើន សម្រាក់លំហែរនៅកន្លែងដែលមានផាសុខភាព ប្រកបដោយបរិយាកាសដ៏បរិសុទ្ធពីធម្មជាតិ។

លោក នី រតនា បានបញ្ជាក់ទៀតថា ដោយសារតែការគាំទ្រនិងកំណើនភ្ញៀវទេសចរណ៍ កើនឡើងឥតឈប់ឈរផងនោះ ជាកត្តាជំរុញឱ្យលោកបង្កើនសេវាកម្មទេសចរណ៍ថ្មី ដើម្បីកុំឱ្យភ្ញៀវធុញទ្រាន់ និងខុសបំណង។

លោក នី រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលនេះមានកីឡាលើទឹក មានឆ្នេរខ្សាច់ មានអាហារដ្ឋាន យើងមានបន្ទប់ស្នាក់នៅ មានជិះទូកតាមដងព្រែក លេងកម្សាន្តដូចជាទូកនេសាទ ហើយយើងមានទូកមើលអំពិលអំពែក។ សព្វថ្ងៃយើងទទួលបានតែ១៨បន្ទប់ស្នាក់នៅទេ នៅពេលភ្ញៀវមានការគាំទ្រ យើងមិនអាចឈប់បានទេ យើងនៅតែប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀត»។

ក្រៅពីភាពប៉ិនប្រសប់នៃការកែច្នៃ ដូងទេក៏នៅតែមានសេវាកម្មថ្មីៗជាច្រើនទៀត សម្រាប់ឆ្លើយតបទៅនឹងកំណើននៃភ្ញៀវដែលបានធ្វើដំណើរ មកលេងនៅតំបន់មួយនេះ។ បើនិយាយពីសេវាកម្មក៏បានបង្ហាញផងដែរ នូវការយកចិត្តទុកដាក់ខ្ពស់អនាម័យ និងគុណភាព។

ក្រុមយុវជនមួយក្រុមដែលមកពីរាជធានីភ្នំពេញបានបង្ហាញចំណាប់អារម្មណ៍ថា ទឹកដីខេត្តកំពតមានរមណីដ្ឋានច្រើន ជាពិសេសនៅពេលដែលមានមកដល់រមណីដ្ឋានធម្មជាតិដូច្នេះ ពួកគាត់ចង់នៅសម្រាក លំហែរឱ្យបានច្រើនថ្ងៃ៕

Add new comment

7 + 2 =