សម្តេចប៉ាបលើកឡើងអំពីអំពើអត្តឃាតរបស់យុវជន

សម្តេចប៉ាប​ជួប​ជាមួយ​ក្រុម​លោកអភិបាល​ជប៉ុន​កាលពីថ្ងៃទី​២៣ វិច្ចិកា ២០១៩។ vaticannews.va

សារពត៌មាន​កាតូលិក​អាស៊ី​បាន​រាយការណ៍​ថា ​ខណៈ​ពេល​ទៅ​ដល់​ទីនោះ សម្តេចប៉ាប​បាន​ជួប​ស្វាគមន៍​ជាមួយ​ក្រុម​លោក​អភិបាល​នៃ​ប្រទេស​ជប៉ុន ហើយ​លោក​​បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​អស់​លោក​ឲ្យ​យកចិត្ត​ទុក​ដាក់​អំពី​អត្រា​នៃ​ការ​កើន​ឡើង​នៃ​អំពើ​អត្តឃាត។ សម្តេចប៉ាប​មាន​ប្រសាសន៍​ថា «​ចំណង់​នៃ​ភាព​ត្រូវ​ការ» ​គឺ​ជា​អ្វីដែល​ធំខ្លាំង​ក្នុង​ចំណោម​យុវជន​ ដែល​បង្កើត​ឲ្យ​មាន​ទម្រង់​ថ្មីមួយឲ្យ​ឃ្លាត​ឆ្ងាយ​និង​វង្វេង​ស្មារតី។

 

លោក​មាន​ប្រសាសន៍ទៀត​ថា យុវជន​ទាំង​អស់​ត្រូវ​ការ​ការថែទាំ និង​ការ​ការពារ​យ៉ាង​ពិសេស។ «យើង​ដឹងថា ផ្នូរ​គឺជា​បញ្ហាដែល​កំពុង​តែ​​មាន​នៅ​ក្នុង​សហគមន៍​ដែលកំពុង​រស់នៅ មាន​ហេតុផល​ជាច្រើនដែល​កើត​មាន​គឺ​ដោយ​សារ​ភាព​ឯកោ អស់សង្ឃឹម និង​ភាព​ដាច់​ឡែក​គ្មាន​អ្នករាប់​រក»។

 

ស្ថិតិ​ថ្មី​បាន​រក​ឃើញថា ចំនួន​អ្នកស្លាប់​ដោយ​អត្តឃាតមាន​ចំនួន​៩១០០០ករណី ដែល​ខ្ពស់​ជាង​ឆ្នាំ​មុនៗ។ យ៉ាងហោច​ណាស់មាន ៤៧៤ ករណី​ត្រូវបាន​គេ​កំណត់​ថា“ ធ្ងន់ធ្ងរ” ខណៈដែល ៥៥ ករណី​ត្រូវ​បាន​ចាត់ថ្នាក់​ពាក់​ព័ន្ធ​នឹង“ គ្រោះថ្នាក់​ដល់​អាយុ​ជីវិត” ។

 

សម្តេចប៉ាប​បាន​គូស​បញ្ជាក់ថា ដើម្បី​ចូលរួម​ក្នុង​រឿង​នេះឲ្យ​ប្រសិទ្ធិភាពនិងជោគជ័យ ដើម្បី​កាត់​បន្ថយ​ឬ​លុប​បំបាត់​ គឺ​តម្រូង​ឲ្យ​ជំរុញនូវ​វប្បធម៌​នៃ​សេចក្តី​ស្រឡាញ់​និងការ​ស្រឡាញ់​ខ្លួន​។

 

លោក​បាននិយាយ​ថា​យុវជន​អាច​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​ជំនាន់​របស់​​ពួកគេ ហើយ​ធ្វើ​ជា​សាក្សី​ដ៏​សំខាន់​ចំពោះ​សេចក្តី​សប្បុរស​របស់​គ្រីស្តបរិស័ទ លុះ​ត្រា​តែ​​គេ​មាន​សទ្ធា គំនិត​និង​កម្លាំង គឺ​អាច​បង្កើត​និង​ចូលរួមបាន​ហើយ​។

 

ក្នុងនោះ​ផងដែរសម្តេចប៉ាប​ក៏​លើក​ឡើង​អំពី​ការ​ផ្ទុះ​កន្លែង​ផលិត​នុយក្លេអ៊ែរ​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​១០ម៉ឺននាក់​ ហើយ​ហៅ​ឲ្យ​ក្រុម​លោក​អភិបាល​ចូលរួម​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ស្មារតី​របស់​ប្រជាជននិង​ផ្លូវ​វិញ្ញាណ​របស់​ពួកគេ ដោយ​ផ្តល់​នូវ​សេចក្តីសង្ឃឹម ការ​ព្យាបាល​ និង​ការ​ផ្សះផ្សារ​ ដូចសេចក្តីដែល​​មាននៅ​ក្នុងព្រះគម្ពីរ៕

Add new comment

10 + 9 =

Please wait while the page is loading