សម្តេចប៉ាប:ព្រះសហគមន៍ត្រូវតែបើកចំហរ

ថ្លែងទៅកាន់គ្រិស្តបរិស័ទនៅក្នុងពិធីអប់រំជំនឿមួយ កាលពីពេលថ្មីៗនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ព្រះអង្គបានថ្លែងថា ព្រះសហគមន៍ ត្រូវតែ បើចំហរ ហើយ ត្រូវផ្តល់ភាពកក់ក្តៅនិងស្វាគមន៍មនុស្សគ្រប់គ្នា ។

សម្តេចប៉ាប ព្រះអង្គក៏បានថ្លែងលើកឡើងនូវខ្លឹមសារនៃសៀវភៅកិច្ចការអប់រំជំនឿមួយ ដោយ លើកឡើងថា ព្រះសហគមន៍ ជាពិសេសគឺព្រះវិហានានា គឺមានតែ មេត្តា ករុណា ការអត់ឧន និង ការលើកលែងទោស ហើយព្រះសហគមន៍ដាច់ខាតគ្មានកន្លែងដែលធ្វើទុក្ខបុកម្នេញគេដាច់ខាត ។

សម្តេចប៉ាប ព្រះអង្គបានជំរុញឲ្យគ្រិស្តបរិស័ទទាំងអស់បន្តជួយផ្សព្វផ្សាយនិងប្រកាសដំណឹងល្អ ជាពិសេសគឺផ្សព្វផ្សាយ នូវ សេចក្តីករុណា របស់ព្រះជាម្ចាស់ទៅកាន់មនុស្សអស់កាយទាំងឡាយ នៅលើពិភពលោក ។

សម្តេចប៉ាបក៏បានមានព្រះបន្ទួលទៀតថា នៅទីណា ពេលណា គ្រិស្តបរិស័ទ គឺត្រូវតែគោរពនិងប្រតិបត្តិកាយដ៏បរិសុទ្ធ តាមហឫទ័យរបស់ព្រះជាម្ចាស់ ដែលមានតែការលើកទឹកចិត្ត និង ប្រកាសដំណឹងល្អ ។

សម្តេចប៉ាបបានមានប្រសាសន៍ថា“ សៀវភៅសកម្មភាពបង្ហាញពីលក្ខណៈនៃសាសនាចក្រ” គឺជាក្រមប្រតិបត្តិមួយ សម្រាប់គ្រិស្តបរិស័ទ ។

ប្រភព​ពី​https://www.vaticannews.va

Add new comment

3 + 14 =

Please wait while the page is loading