សម្តេចប៉ាបបានស្នើសុំឲ្យគ្រីស្តបរិស័ទមើលពិភពលោកជាមួយ​ព្រះនេត្រាព្រះជាម្ចាស់

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាការសង្កត់ធ្ងន់របស់សម្តេចប៉ាបផ្ទាល់នៅក្នុងពេលដែលព្រះអង្គបានទទួលសាវនាការជាមួយបងស្រីចំនួន៧០ រូប ដែលបានមកចូលរួមនៅក្នុងមហាសន្និបាតលើកទី ៣៧ នៃក្រុមគ្រួសារសាសនាព្រះយេស៊ូ និង ព្រះនាងម៉ារី។

 

នាឱកាសនោះ សម្តេចប៉ាបព្រះអង្គបានជំរុញឲ្យបងស្រីទាំងអស់នៃក្រុមគ្រួសារបងស្រី​នៃសាសនាព្រះយេស៊ូ និង ព្រះនាងម៉ារី សូមយកចិត្តទុកដាក់អ្វីដែលជាអំពើកុសល ដោយបញ្ជាក់ប្រាប់ថា នៅពេលនេះ ព្រះជាម្ចាស់កំពុងតែត្រូវការក្រុមបងស្រីដើម្បីរួមគ្នាប្រកាសដំណឹងល្អ​។

 

សម្តេចប៉ាបបានជំរុញឲ្យក្រុមបងស្រីបំពេញការទទួលខុសត្រូវប្រកបដោយមេត្តាករុណា និងមានសាមគ្គីភាព និងទទួលខុសត្រូវចំពោះការងារដែលខ្លួនត្រូវធ្វើនៅក្នុងព្រះសហគមន៍ទូទៅ។

 

សម្តេចប៉ាបក៏បានកោតសរសើរដល់ក្រុមបងស្រី ដែលមកដល់ពេលនេះមានអាយុកាលប្រមាណជា ២០០ ឆ្នាំ និង កំពុងតែបំពេញកិច្ចការមនុស្សធម៌ប្រកបដោយក្តីករុណា នៅក្នុងប្រទេសប្រមាណជា ២៨ កន្លែង៕

Add new comment

5 + 3 =

Please wait while the page is loading