សម្តេចប៉ាបទទួលប្រធានាធិបតីម៉ាលី

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូខាងស្តាំ និងប្រធានាធិបតីនៃសាធារណម៉ាលីលោកអ៊ីប្រាហ៊ីម គេតា ខាងឆ្វេង បូបាកា

វ៉ាទីកង់ញូវ​បាន​រាយការណ៍​ថា សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ​កាល​ពី​ថ្ងៃម្សិលមិញ​នេះ​បាន​ទទួលស្វាគមន៍​នូវ ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រធានាធិបតី អ៊ី​ប្រាហ៊ីម ប៊ូបាកា កីតា  នៃ​ប្រទេស​ម៉ាលី​នៅ​បុរីវ៉ាទីកង់។

ប្រភព​ដដែល​បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យសារព័ត៌មាន​វ៉ាទីកង់​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​នោះ សម្តេចប៉ាប និង​លោក​ប្រធានាធិបតីម៉ាលី បាន​ពិភាក្សា​គ្នា នៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល។

ប្រភព​ដដែល​បាន​បន្តថា នៅ​ក្នុង​កិច្ចពិភាក្សា​នោះ មេ​ដឹកនាំ​ទាំងពីរ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ទ្វេរភាគី​ដ៏​ល្អ​ដែល​មាន​ស្រាប់។​ពួក​គាត់​បានបន្ត​ផ្តោត​លើ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​លិច​នេះ ដោយ​យោង​ជា​ពិសេស​ទៅ​លើ​បញ្ហា​មនុស្សធម៌​និង​សន្តិសុខ ការ​រីករាល​ដាល​នៃ​ជម្លោះ​សាសនា​និង​ភេរវកម្ម​ជា​ដើម។ល។

មេ​ដឹក​នាំ​ទាំងពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ផ្សេងៗ ក្នុង​តំបន់​និង​អន្តរជាតិ​រួម​ទាំង​បញ្ហា​អសន្តិសុខ​ស្បៀង​ដែល​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​តំបន់ សហារ៉ា  បាតុភូតធម្មជាតិ ចំណាក​ស្រុក​និង​ការ​ថែរក្សាសន្តិភាព​នៅ​អាហ្វ្រិក​ខាង​លិច។

ក្រោយ​ជំនួប លោក​ប្រធានាធិបតី ម៉ាលី ក៏​បាន​ជួប​ជា​មួយ​នឹង​លោក ព្យែត្រូ ប៉ារ៉ូលីន កាឌីណាល់ និង​ជារដ្ឋមន្រ្តីការ​របទេស ដែល​អម​ដោយ​លោក អគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋលេខាធិការដ្ឋាន នៃ​ទំនាក់ទំនង​ជា​មួយ​រដ្ឋ​របស់​បុរីវ៉ាទីកង់​ផងដែរ៕

https://www.vaticannews.va/en/pope/news/2020-02/pope-audience-president-...

Add new comment

7 + 2 =

Please wait while the page is loading