ធ្វីតធឺសម្តេចប៉ាបស្ងាត់ តែសកម្មភាពរបស់លោកនៅតែមាន

រូបភាពឯកសារ ដោយវ៉ាន់ សម្បត្តិ
រូបភាពឯកសារ ដោយវ៉ាន់ សម្បត្តិ

ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ រហូត​មកដល់​ថ្ងៃសុក្រ​ម្សិល​មិញនេះ បណ្តាញ​សង្គម​ធ្វីតធឺ​របស់​សម្តេចប៉ាប​​ហ្វ្រង់ស៊ីស្កូ​មិន​មាន​សារ​អ្វី​ឡើយ។ នេះជា​ចម្ងល់មួយ​របស់​អ្នកតាម​ដាន​បណ្តាញ​សង្គម​របស់​លោក​ក្នុង​សប្តាហ៍ដំបូងនៃ​រដូវអប់រំ​ពិេសេសនេះ។ ជាទូទៅ​ និង​ជារៀង​រាល់ថ្ងៃ សម្តេចប៉ាប តែង​ប្រើប្រាស់​បណ្តាញ​សង្គម​របស់​ទ្រង់​ដើម្បី​ផ្ញើ​សារ​លើក​ទឹកចិត្ត ក្រើន​រំលឹក និង​អធិដ្ឋាន​នានា​សម្រាប់​ព្រះសហគមន៍ គ្រីស្តបរិស័ទ​និង​មនស្ស​ទូទៅ។ ប៉ុន្តែក្នុង​សប្តាហ៍នេះ ចាប់​តាំងពីថ្ងៃចន្ទទី​១១ ​ រហូត​មក​ដល់​ថ្ងៃ​១៥ មីនានេះ បណ្តាញ​សង្គម​មួយនេះ ហាក់​គ្មាន​សកម្មភាព​សោះ​ឡើយ ហើយ​ក៏​គ្មានការ​ជូនដំណឹង​អ្វីដែរ។ ប៉ុន្តែ​សកម្មភាព​របស់​សម្តេចប៉ាបនៅ​តែ​មាន​ជាធម្មតា ដែល​យើង​អាច​ដឹង​បាន​តាម​រយៈ​ពត៌មាននានា។

តួយ៉ាង​នៅ​ថ្ងៃ​ម្សិល​មិញ (១៥​មីនា)​នេះដែរ សម្តេចប៉ាប​បានផ្ញើ​សារ​រំលែ​ក​ទុក្ខ​ដល់​សហគមន៍​អ៊ីស្លាម​ដែល​រង​គ្រោះ​ដោយ​សារអំពើ​បាញ់​ប្រហារ​ដោយ​ហិង្សា​​​នៅ​ក្នុង​ព្រះវិហារ​២ ​ដែល​ស្ថិត​ក្នុងតំបន់​គ្រីស្ត​ឈឺច (Christchruch) ក្នុង​ប្រទេសនូវេសេឡង់។ សម្តេចប៉ាប​សរសេរ​ថា លោកសូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​នូវេសេឡង់ទាំងអស់ និង​សហគមន៍​អ៊ីស្លាម​ដែលទទួលរង​អំពើ​សោកនាដកម្មនេះ។ លោក​សូម​អធិដ្ឋាន​ចំពោះ​អស់អ្នកដែលស្លាប់ សាច់ញាតិ​អ្នកស្លាប់​និងអ្នកដែល​កំពុង​រង​របួស​សម្រាកនៅ​មន្ទីរពេទ្យ។ «សូម​ព្រះជាម្ចាស់​ប្រទាន​សេចក្តី​ក្លាហាន កម្លាំងកាយ​ចិត្ត​ចំពោះ​ប្រជាជាតិ​ទាំងមូល»។

យ៉ាងហោច​ណាស់​មាន​មនុស្ស​ចំនួន​៤០នាក់​បាន​ស្លាប់ និង​៥០នាក​់​ផ្សេងទៀត​បាន​រង​របួស​ក្នុង​អំពើ​ហិង្សានេះ។ មន្ត្រីប៉ូលីស​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​រក​ឃើញ​គ្រាប់​បែក​ចំនួន​២​នៅ​ក្នុងឡាន​ចំនួន​២ផ្សេងគ្នា​។ បន្ទាប់​ពី​មាន​ព្រឹត្តិការនេះ ប្រទេសនូវេសេឡង់​បាន​រឹតបណ្តឹង​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​ជាតិ៕

Add new comment

14 + 3 =

Please wait while the page is loading