ក្រុមបងស្រីមួយចំនួន ដាក់ដោយឡែក ដោយសារតែជំងឺកូវីដ១៩

វ៉ាទីកង់ញូវ (VATICAN News) បានរាយការណ៍ថា សមាជិកនៃក្រុមបងស្រីដែលបានធ្វើកិច្ចការមនុស្សធម៌ មានកិច្ចការនៅកៀកបំផុតនឹងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ត្រូវបានគេដាក់នៅដាច់ដោយឡែកពីគេដោយសារតែ សមាជិកក្រុមមួយចំនួនបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩។

ក្រុមបងស្រីទាំងនោះ ត្រូវបានគេដឹងថា គឺជាក្រុមបងស្រី បុត្រីសន្តកាម៉ែលឡៃនៅ​​ភ្នំ​អាល់បាន ( Daughters of St. Camillus in the Alban Hills) ហើយនិងក្រុមបងស្រី អេនជេលិកនៃសន្តប៉ូលនៅ​ជាយក្រុង​រ៉ូម៉ាំង (Congregation of the Angelic Sisters of St. Paul in a Roman suburb)។

ក្រោយពីការរកឃើញនេះការិយាល័យមនុស្សធម៌របស់សម្តេចប៉ាប ត្រូវបានគេរាយការណ៍ថា បាននាំយកទឹកដោះគោស្រស់ និងទឹកដោះគោជូរ ដែលផលិតដោយព្រះសហគមន៍នៅក្នុងតំបន់ ខាស្តែល ហ្គាដូហ្វូ នៅខាងក្រៅទីក្រុងរ៉ូម ចែកជូន​សហគមន៍ក្រីក្រដែលត្រូវបានគេដាក់នៅដាច់ដោយឡែកពីគេដោយសារតែជំងឺកូវីដ១៩ ក្នុងនោះ​ក្រុមបងស្រីដែលបម្រើសហគមន៍នោះ ក៏រកឃើញ ជំងឺកូវីដ ១៩ នេះផងដែរ។

ការិយាល័យព័ត៌មានរបស់ព្រះសហគមន៍កាតូលិកនៅវ៉ាទីកង់បានអះអាងថា សហគមន៍ទាំងនោះ ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ តាំងពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារ​តែកូវីដ ១៩ ហើយដោយឡែកក្រុមបងស្រីក៏ស្ថិតនៅទីនោះផងដែរ។

ទោះបីជាព្រះសហគមន៍នោះរងគ្រោះដោយការឆ្លងរីករាលដាលដោយជំងឺកូវីដ ១៩ ក៏ដោយ ក៏លោកកាឌីណាល់ ខុនរ៉ាដ ក្រាជូវស្គី បានទៅសាកសួរសុខទុក្ខក្រុមបងស្រី នៅក្នុងនាមសម្តេចប៉ាប។ មកដល់ពេលនេះនៅទូទាំងប្រទេសអ៊ីតាលី មានសេចក្តីរាយការណ៍ថាមានបូជាចារ្យមួយចំនួន បានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ ១៩ នេះ៕

https://www.vaticannews.va/en/vatican-city/news/2020-03/papal-almoner-krajewski-infected-nuns-coronavirus-visit.html

Add new comment

7 + 3 =

Please wait while the page is loading