«សម្តេចប៉ាបផ្ញើសារសម្រាប់ព្រឹត្តិការណ៍នៅលីបង់»

សម្តេប៉ាបហ្រ្វង់ស៊ីស្កូ ព្រះអង្គបានផ្ញើសារមួយច្បាប់ទៅប្រជាពលរដ្ឋនៅក្នុងប្រទេសលីបង់ខណៈដែល ប្រទេសនេះកំពុងតែផ្ទុះនូវការតវ៉ា ដ៏រីករាលដាលមួយ បានកើតមានឡើង

សម្តេចប៉ាបផ្ញើសារសម្រាប់ព្រឹត្តិការណ៍នៅលីបង់

វាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះសម្តេប៉ាបហ្រ្វង់ស៊ីស្កូ ព្រះអង្គបានផ្ញើសារមួយច្បាប់ទៅប្រជាពលរដ្ឋនៅក្នុងប្រទេសលីបង់ខណៈដែល ប្រទេសនេះកំពុងតែផ្ទុះនូវការតវ៉ា ដ៏រីករាលដាលមួយ បានកើតមានឡើង ។ សម្តេចប៉ាបព្រះអង្គបានផ្ញើរសារដោយអំពាវនាវឲ្យគ្រប់គ្នា និង គ្រប់សមាភាពទាំងអស់គោរព ចំពោះសេចក្តីថ្លៃថ្នូ និង សេរីភាពរបស់មនុស្សគ្រប់ៗគ្នា ខណៈដែលប្រទេសលីបងកំពុងតែ រងសំពាធនឹងការប្រឆាំងដែលមានរយៈពេលប្រមាណជា ១០ ថ្ងៃមកនោះ ដើម្បីប្រឆាំងនឹងក្រុម អ្នកនយោបាយដែលកំពុងតែកាន់អំណាចនៅក្នុងប្រទេសនេះ ។ សម្តេចប៉ាបព្រះអង្គបានថ្លែងថា ខ្ញុំបានបញ្ជូននូវសារមួយ ទៅគ្រប់សមាសភាពនៃប្រជាពលរដ្ឋ លីបងទាំងអស់ជាពិសេសគឺក្រុមយុវវ័យ ដែលនៅក្នុងពេលថ្មីៗនេះ កំពុងតែយំ និង តស៊ូ ដើម្បីប្រឈមមុខនឹងរឿងសង្គម សិលធម៌ និងបញ្ហាសេដ្ឋកិច្ចដែលកំពុងតែកើតមាននៅក្នុងប្រទេស ។ សម្តេចប៉ាបព្រះអង្គបានថ្លែងអំពាវនាវដោយទទូចឲ្យគ្រប់ភាគីប្រកាន់ភ្ជាប់នូវដំណោះស្រាយដោយចេញពីការពិគ្រោះយោបល់គ្នា ដែលជាផ្លូវដែលគ្រប់គ្នាគួរតែប្រកាន់ដើម្បីទទួលបាននូវដំណោះស្រាយមួយ ដែលអាចទទួលបានសម្រាប់។ សម្តេចប៉ាបបានថ្លែងថា សូមស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវតាមផ្លូវនៃការសន្ទនាគ្នា ។ សម្តេចប៉ាបក៏បានថ្លែងទៀតថា ព្រះអង្គបានបងសូងនិងអធិដ្ឋានព្រះនាងម៉ារី ដែលជាមហាស្រ្តីនៃប្រទេសលីបង ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ នៅក្នុងការដឹកនាំ ប្រទេសនេះ ឲ្យបន្តនៅលើផ្លូវសន្តិភាពនិង គោរពសេចក្តីថ្លៃថ្នូព្រមទាំងសេរីភាពសម្រាប់មនុស្សទាំងអស់ ។

Add new comment

3 + 8 =

Please wait while the page is loading