«សម្តេចប៉ាបបង្ហាញនូវការអធិដ្ឋានបីទម្រង់ »

ទម្រង់នៃធម្មទេសនាទាំងបីនោះ គឺរួមមាន ការអធិដ្ឋានសម្រាប់ក្រុមឥស្សរៈជននៅក្នុងព្រះសហគមន៍ អ្នកដែលកំពុងតែប្រមូលចំណួលពន្ធ និង ក្រុមប្រជាពលរដ្ឋក្រីក្រ ដោយនៅក្នុងគំរូនៃធម្មទេសនារបស់ព្រះអង្គ គឺនិយាយអំពីថាតើគ្រិស្តបរិស័ទនៅក្នុងស្រទាប់មជ្ឈដ្ឋានទាំងបីរិះគិតយ៉ាងម៉េចដើម

សម្តេចប៉ាបបង្ហាញនូវការអធិដ្ឋានបីទម្រង់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ព្រះអង្គបានរៀបចំពិធីថ្វាយអភិបូជាបញ្ចប់មហាសន្និបាទលោកអភិបាលនៃព្រះសហគមន៍មកពីជុំវិញតំបន់អាម៉ាហ្សូន ដោយព្រះអង្គបានបង្ហាញនូវធម្ម ទេសនាចំនួនបីទម្រង់ដើម្បីផ្ញើរសារទៅគ្រិស្តបរិស័ទទាំងអស់ ។ វាទីកង់ញូវបានរាយការណ៍ថា ធម្មទេសនានេះ គឺត្រូវបានរៀបចំឡើងនៅទីលានសន្តសិលា នៃវិមាន បាស៊ីលីណា កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៩ ។ ប្រភពដដែលបានឲ្យដឹងថា ទម្រង់នៃធម្មទេសនាទាំងបីនោះ គឺរួមមាន ការអធិដ្ឋានសម្រាប់ក្រុមឥស្សរៈជននៅក្នុងព្រះសហគមន៍ អ្នកដែលកំពុងតែប្រមូលចំណួលពន្ធ និង ក្រុមប្រជាពលរដ្ឋក្រីក្រ ដោយនៅក្នុងគំរូនៃធម្មទេសនារបស់ព្រះអង្គ គឺនិយាយអំពីថាតើគ្រិស្តបរិស័ទនៅក្នុងស្រទាប់មជ្ឈដ្ឋានទាំងបីរិះគិតយ៉ាងម៉េចដើម្បីឲ្យពួកគេទៅដល់ព្រះជាម្ចាស់ដូចៗគ្នា។ ប្រភពដដែលបានបន្តថា សម្រាប់ក្រុមឥស្សរជននៅក្នុងព្រះសហគមន៍ សម្តេចប៉ាបបានថ្លែង កត់សំគាល់អំពី លទ្ធភាព និង សមត្ថភាពផ្ទាល់របស់ពួកគេ ដើម្បីបន្តផ្លូវរបស់ពួកគេទៅជួប អំពើកុសល និង មានឱកាសបានជួបព្រះជាម្ចាស់ ។ ប្រភពដដែលបានបន្តទៀតថា សម្រាប់ជាមួយនឹងក្រុមអ្នកប្រមូលពន្ធវិញ គឺព្រះអង្គនិយាយអំពី ការជួយរបស់ពួកគេ ឲ្យពួកគេយល់អំពីការទទួលខុសត្រូវការងារ នៅក្នុងដំណើរផ្លូវ ទៅជួបជាមួយនឹងព្រះជាម្ចាស់ដូចគ្នា ។ ហើយគំរូចុងក្រោយជាមួយនឹងក្រុមជនក្រីក្រ សម្រាប់ប៉ាប ព្រះអង្គបាននិយាយថា ព្រះជាម្ចាស់តែងតែស្ថិតនៅជិតៗខ្លួនពូកគេ ចាំមើលនិងថែទាំងពួកគេ ។ ទោះជាពួកគេក្រីក្រ ប៉ុន្តែ ពួកគេនៅតែមានអារម្មណ៍និងនៅជាប់ជាមួយនឹងព្រះជាម្ចាស់ ។ សម្តេចប៉ាបបានថ្លែងថា ពួកគេទាំងអស់គឺនៅតែជាសមាជិករបស់ព្រះសហគមន៍ទាំងអស់គ្នា ហើយព្រះជាម្ចាស់គឺនៅតែផ្សព្វផ្សាយមេត្តករុណា និង សេចក្តីស្រលាញទៅអស់មនុស្ស ៗគ្នា ។

Add new comment

3 + 0 =

Please wait while the page is loading